ព្រះសិវៈ
ព្រះសិវៈ | ||||
ចម្លាក់ឧមាវិមេស្វរៈ | ||||
លំនៅស្ថាន | កំពូលភ្នំកៃលាស | |||
សាស្ត្រាវុធក្នុងដៃ | ត្រីសូល៍ ខ្សែផ្គាំ ដំបង | |||
មហេសី | នាងឧមា នាងគៅរី នាងកុមារី នាងទេវី នាងកាលី នាងចន្ទី នាងទុគ៌ា ព្រះម៉ែគង្គា[១] | |||
យាន្តជំនិះ | គោនិន្ទ]] | |||
ទម្រង់ព្រះភ័ក្រ | ភ្នែកបី កខៀវ | |||
ពណ៌សម្បុរ | កាយសម្បុរស |
ព្រះសិវៈ ឬព្រះឥសូរ មានន័យថាក្សេមក្សាន្ដ ករុណា។ ព្រះសិវៈ ជាអាទិទេពបង្កើតលោក និងបំផ្លាញលោកផង។ព្រះនាមរបស់ព្រះសិវៈ អាចហៅថា ព្រះឥស្វរៈ ព្រះឥសូរ ព្រះរុទ្រៈ ព្រះហរៈ ព្រះឧគ្រៈ ព្រះអឃោរៈ ព្រះភៃរវៈ និង ព្រះមហេស្វរៈ ជាដើម។ នៅក្នុងចន្លោះកាលដែលព្រះនរាយណ៍ ឬព្រះវិស្ណុផ្ទុំនៅលើសមុទ្រ ហើយចាប់ពីសម័យលោកធាតុថ្មី ព្រះព្រហ្មក៏បានលេចចេញពីផ្កាឈូកនៃផ្ចិតនៃព្រះវិស្ណុ។ ថ្ងៃមួយព្រះព្រហ្ម និងព្រះវិស្ណុកំពុងឈ្លោះប្រកែកគ្នាដោយចង់តាំងខ្លួនជាអ្នកបង្កើតលោកតែរៀងខ្លួន ពេលនៅស្រាប់តែមានសសរភ្លើងមួយផុសឡើងនៅចន្លោះអាទិទេពទាំងពីរនោះ។ ដោយដឹងអំពីប្រភពនៃសសរភ្លើងនោះ ព្រះព្រហ្មដំណែងខ្លួនជាសត្វហង្ស ដែលជាយានជំនិះរបស់ព្រះព្រហ្ម ហោះទៅរកមើលផ្នែកខាងលើនៃសសរលិង្គនេះ។ ចំណែកឯព្រះវិស្ណុវិញ ក៏ដំណែងខ្លួនធ្វើជាជ្រូកព្រៃវិញមានឈ្មោះថា វារហៈ ឈ្មុសដីរកផ្នែកខាងក្រោមនៃសសរលិង្គវិញ។ ក្រោយពីរកចុង និងគល់សសរលិង្គមិនឃើញ អស់រយៈពេលជាច្រើនពាន់ឆ្នាំ ពេលនៅអាទិទេពទាំងពីរ ក៏ទទួលស្គាល់សសរលិង្គនោះ ជាអាទិទេពដែលមានមហិរិទ្ធជាងខ្លួន ហើយក៏នាំគ្នាគោរពរាប់អានតរៀងមក។
លក្ខណៈពិសេសសម្គាល់ព្រះសិវៈ
កែប្រែព្រះសិវៈ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ សិវៈ មានន័យថា ករុណា ក្សេមចាកទុក្ខភ័យ។ ព្រះសិវៈ ឬព្រះឥសូរ កើតឡើងអំពីលោហិតដែលស្រក់ចាកចិញ្ចើមព្រះព្រហ្ម។ ព្រះឥសូរជាទេពបង្កើតលោកផង និងបំផ្លាញលោកផង។ ព្រះអង្គមានព្រះនេត្របី ហើយព្រះនេត្រទាំងនេះតំណាងឱ្យព្រះអាទិត្យ ព្រះច័ន្ទ និងព្រះអគ្គី ដែលបានផ្តល់ពន្លឺមកកាន់ផែនដី លំហអាកាស និងផ្ទៃមេឃ។ ព្រះអង្គអាចមើលឃើញបច្ចុប្បន្នកាល អតីកាល និងអនាគតកាលផងដែរ ព្រះនេត្រទី៣របស់ព្រះអង្គនៅលើថ្ងាសជាព្រះនេត្រដែលមានអំណាចដ៏អស្ចារ្យប៉ផុត។ មហេសីពីរអង្គគឺ៖ ព្រះម៉ែឧមានិងព្រះម៉ែគង្គា[៣] ព្រះសិវៈមានមហេសី៩អង្គមានដូចជា៖
ទ្រង់មានបុត្រពីរអង្គគឺ៖
តាមគម្ពីរឫគ្វេទ ចែងថាព្រះសិវៈជាអាទិទេពបំផ្លាញលោក។ តែក្រោយមក នៅពេលមួយមានទំនាស់សាសនារវាង អ្នកគោរពព្រះព្រហ្ម អ្នកគោរពព្រះវិស្ណុ និងអ្នកគោរពព្រះសិវៈបានផ្ទុះឡើង ដោយសិវៈបរិស័ទ មានចំនួនច្រើនជាង បានទទួលជ័យជម្នៈ ទើបគេបន្ថែមងារថា ព្រះសិវៈជាអ្នកបង្កើតលោកផង និងបំផ្លាញលោកផង។ ព្រះសិវៈ ជាបិតារបស់ពិភពលោក ជាអ្នកកសាងពិភពលោក មានសេចក្ដីក្នុងគម្ពីរព្រាហ្មណ៍ឈ្មោះ សិវបុរាណណ៍ម និងឈ្មោះ កថាសរិតសាគរ សម្ដែងថា៖ «ទ្រង់វះសាច់ភ្លៅ ឱ្យឈាមហូរមួយតំណក់ស្រក់ចុះក្នុងទឹក កើតឡើងជាពងមួយ ហើយបែកទៅជាពីរចំហៀង មួយចំហៀងកើតជាសួគ៌លោក មួយចំហៀងទៀតកើតជាមនុស្សលោក ទើបកើតជាបុមៈ (បុរស)។ បុមៈនោះបង្កើតជាប្រជាបតីបង្កើតមនុស្សតៗមក»។ អាស្រ័យជំនឿថា ព្រះសិវៈជាបិតាលោក ទើបព្រាហ្មណ៍និយាយប្រឌិតសាងអនុស្សាវរីយ៍ទុកជាទីរលឹក គឺធ្វើរូបសិវលិង្គ (លិង្គព្រះឥសូរ) តម្កល់លើ ឧមាយោនី ទុកសម្រាប់ធ្វើពិធីសិវរាត្រី លាងបាប លាងចង្រៃឧបទ្រពទាំងឡាយ។ ព្រះនាងមហាទេវី។ព្រះឥសូរមានលក្ខណៈពិសេសសម្រាប់សម្គាល់ដូចខាងក្រោម៖
- ព្រះភក្ត្រមួយ ពេលខ្លះអាចបែងភាគជាមុខប្រាំ
- ព្រះសុរងពណ៌ខៀវ
- ព្រះកាយា(ខ្លួនប្រាណ) សម្បុរស
- ព្រះនេត្រ(ភ្នែក)បី ព្រះនេត្រពីរសធម្មតា ឯភ្នែកទីបីនៅចំកណ្ដាលថ្ងាសបិទជានិច្ច ក្រលេកឆេះហៅថាអគ្គិនេត្រ
- អម្ពរ(ស្លៀកពាក់) ស្បែកខ្លា ឬ ស្លៀក
- ព្រះហត្ថចួនពីរ ចួនដប់
- ទ្រង់កម្រងឆ្អឹងលលាដ៍ក្បាល សម្រាប់ជាគ្រឿងសម្គាល់រាប់កប្ប ឬ រាប់យុគ
- ទ្រង់នាគ ឬពស់ជាសង្វារ សម្រាប់ជាគ្រឿងសម្គាល់រាប់ឆ្នាំ
- ទ្រង់មួកមានព្រះចន្ទមួយជំនិតរាងកណ្ដៀវជាសម្រាប់គ្រឿងសម្គាល់រាប់ខែ
- ទ្រង់កេតនភណ្ឌដូចជា៖ ត្រីសូល៍ ខ្សែផ្គាំ គទា
- មានពាហនៈ គោនិន្ទ្រ(ព្រះគោ)ជាយានជំនិះ។
បុត្ររបស់ព្រះសិវៈ : ព្រះសិវៈមានបុត្រ២ព្រះអង្គ គឺព្រះស្កន្ទ ជាអទិទេពតំណាងអ្នកស្នេហាសង្គ្រាម និងគនេស ដែលមានខ្លួនជាមនុស្ស ក្បាលជាដំរី (បាក់ភ្លុកម្ខាង) ហើយមានមុខងារជាមេគណៈ នៃពួកទេព។ អាទិទេពទាំងពីរ គឺជាបុត្ររបស់ព្រះសិវៈ និងព្រះនាងទុគ៌ា។ ព្រះនាងទុគ៌ា គឺជាមហេសីដើមរបស់ព្រះសិវៈហើយព្រះនាងយល់ព្រមលោតចូលទៅក្នុងភ្លើងឲ្យគេបូជាជិវិតជាមួយស្វាមីដើម្បីបញ្ជាក់នូវភក្តីភាពរបស់ព្រះនាង។
ស្ថាបត្យកម្ម
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះសិវៈ |
អាទិទេពដ៏មានឫទ្ធិអំណាចមួយអង្គនៅក្នុងសាសនាព្រាហ្មណ៍ ដែលជាការនិយមគោរពសក្ការបូជានៅក្នុងសង្គមខ្មែរកាលពីសម័យបុរាណ ជាពិសេសទេវរូបដែលគេគិតថាបដិមាតំណាងដ៏សំខាន់តម្កល់តាមប្រាង្គប្រាសាទនោះ គឺព្រះឥសូរ ឬព្រះសិវៈ ដែលមានបដិមាសិវលឹង្គជាតំណាង។ ចំណែកឯប្រាសាទបុរាណភាគច្រើនបានឧទ្ទិសថ្វាយព្រះឥសូរ ឬព្រះសិវៈ ដែលមានតម្កល់ព្រះបដិមាព្រះសិវលឹង្គជាតំណាងនៅលើបល្ល័ង្កយោនីព្រះនាងឧមា ទៀតផង។ គេសាងរូបអាទិទេពនេះជាលឹង្គ (Linga) តម្កល់ឲ្យស្ថិតនៅជាមួយយោនី (Yoni) ព្រះនាងឧមា ជានិមិត្តរូបនៃការបង្កើតលោក។ តាមប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងដែរថា នៅដើមសតវត្សរ៍ទី១ នៃគ.ស. ប្រជានុរាស្ត្រខ្មែរនាសម័យបុរាណនោះ មានការពេញនិយមព្រះអាទិទេពអង្គនេះ ជាងព្រះអាទិទេពផ្សេងៗ ឯទៀត ដែលសុទ្ធសឹងតែមានប្រភពមកពីឥណ្ឌាទាំងអស់។ ការឆ្លាក់លឹង្គព្រះឥសូរ តម្កល់លើយោនីព្រះនាងឧមា ឬព្រះនាងទូគ៌ា នេះ បានក្លាយទៅជាប្រពៃណីដែលវិចិត្រករខ្មែរយើងសម័យអង្គរបានត្រាប់តាម ហើយនាសម័យអង្គរនោះដែរ ត្រីសូល៌មុខ៣ ក៏ជាអាវុធ ឬក៏ជាវត្ថុស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍និកាយសិវៈផងដែរ។ បើនិយាយមួយបែបទៀត ក្នុងការគោរពបូជាលទ្ធិព្រហ្មណ៍ ខ្មែរខ្លះចូលចិត្តព្រះព្រហ្ម ខ្លះទៀតព្រះនារាយណ៍ (ព្រះវិស្ណុ) ក៏ប៉ុន្តែជាទូទៅការនិយមប្រតិបត្តិព្រះសិវៈ ឬព្រះឥសូរនេះ គឺមានកម្រិតខ្ពស់ជាងព្រះអាទិទេពផ្សេងៗទៀត។ ម៉្យាងទៀត រូបចម្លាក់លោតបុរេអង្គរជាច្រើន ទាក់ទងនឹងចម្លាក់ព្រះសិវៈ ក្រោមរូបភាពជានិមិត្តសញ្ញា គឺព្រះលឹង្គ ដែលជាទម្រង់លក្ខណៈ ឬក៏ចំណែកមួយនៃសារព៌ាង្គកាយរបស់ព្រះសិវៈ ដែលបង្ហាញឲ្យឃើញនូវអាទិភាពព្រះអាទិទេព អង្គនេះក្នុងសង្គមខ្មែរ។ ចម្លាក់នៃព្រះអាទិទេពចម្បងខាងលើនេះ មានភាពសម្បូរបែបតាំងពីសម័យបុរេអង្គរ (មុនសម័យអង្គរ) មកម្ល៉េះ ជាពិសេសចម្លាក់មានរូបរាងមនុស្សមានផ្នួងសក់ ហើយមានកាន់ខ្សែផ្គាំនៅលើដៃ និងមនុស្សមានភ្នែកបី លំអដោយចំណិតព្រះច័ន្ទលើផ្នួងសក់ និងគ្រឿងអលង្ការជាដើម។ មកដល់សម័យអង្គរជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយព្រះអង្គ ទ្រង់បានធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយនៅក្នុងប្រព័ន្ធគ្រប់គ្រងសង្គមខ្មែរ ក៏ដូចជាខាងផ្នែកជំនឿសាសនាផងដែរ។ ព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលនោះ បានដក់ជាប់ក្នុងផ្នត់គំនិតនៃអ្នកដឹកនាំ ក៏ដូចជាប្រជារាស្រ្តខ្មែរទាំងឡាយ ហើយកិត្តិនាមរបស់ព្រះអង្គក៏មានភាពល្បីរន្ទឺ នៅសម័យកាលក្រោយៗមក។ តាមសិលាចារឹកស្តុកកក់ធំ ដែលចារនៅសម័យក្រោយ បានបញ្ជាក់ឲ្យដឹងដែរថា នៅចុងសតវត្សរ៍ទី៨ ព្រះបាទជ័យវរ្ម័នទី២ បានធ្វើការបង្រួបបង្រួមនូវក្រុមមនុស្សដែលបានបំបែកទឹកដី ឲ្យទៅជានគរតូចទាំងឡាយឲ្យមករួបរួមគ្នាវិញ និងឈានទៅបង្កើតអាណាចក្រមួយ ប្រកបដោយឥទ្ធិពលនៅក្នុងតំបន់។ ក្រោយពីសម្រេចបាននូវការបង្រួបបង្រួមនេះ ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសយកភ្នំគូលេន ដើម្បីរៀបចំពិធីទេវរាជ នៅឆ្នាំ៨០២ ក្នុងបំណងប្រកាសពីការបង្រួបបង្រួមជាតិ និងការមានឯករាជ្យ ដោយបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ អាណាចក្រខ្មែរលែងចំណុះឲ្យជ្វាទៀតហើយ។ តាមរយៈព្រះរាជពិធីនេះ ព្រះអង្គបានក្លាយទៅជាព្រះមហាក្សត្រ ដែលជាស្តេចចក្រពត្តិ នៅចក្រភពខ្មែរ ។ ព្រះមហាក្សត្រខ្មែរក្រោយៗមកទៀតបានយកគំរូតាម ដោយបានធ្វើការរៀបចំព្រះរាជពិធីគោរព “សិវលឹង្គ” ដែលជាវត្ថុពិសិដ្ឋ សម្រាប់រាជ្យ ដើម្បីក្លាយជាស្តេចគ្រប់គ្រងទឹកដី។
រូបភាព
កែប្រែឯកសារយោង
កែប្រែ- ↑ https://www.kamakoti.org/kamakoti/brahma%20vaivartha/bookview.php?chapnum=11
- ↑ និក្ខេបបទស្តីពី ព្រះឥសូរសម័យអង្គរ របស់មហាវិទ្យាបុរាណវិទ្យា ភ្នំពេញ ឆ្នាំ១៩៩៦-១៩៩៧ ទំព័រទី៧។
- ↑ https://inbrindavan.com/saraswati-ganga-lakshmi/
- ↑ https://www.hindu-blog.com/2016/03/story-of-goddess-lakshmi-ganga-and.html
មើលផងដែរ
កែប្រែ- រឿងរាមកេរ្តិ៍
- របាំព្រះរាជទ្រព្យ
- ព្រះនាងហ្គ៉ាយ៉ាទ្រី
- នាគខ្មែរ និង នាគសាសនា
- ក្រុងរាពណ៍
- នាងមណ្ឌោលគីរី
- នាងអគ្គីនាគ
- នាគក្បាលប្រាំបួន
- វត្តព្រះកែវមរកត
- ព្រហ្មញ្ញ សាសនា
- ហិណ្ឌូសាសនា
- នាគ
- ប្រាសាទខ្មែរនៅលើទឹកដីថៃ
- ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ
- រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ
- តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
- ព្រះម៉ែមុន្នីវ៉ាន់
- ព្រះម៉ែម៉ាណាសា (ម៉ូណាសា)
- រាយព្រះនាមទេវតាចិន
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ
- រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ
- រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា
- ភុជង្គនាគ
- កម្ពុជនាគរាជ
- ព្រះថោង
- ព្រះបាទវិរូបក្ខ