ដូនជី
ដូនជី គឺជា យាយជី គឺឧបាសិកាដែលកោរសក់ស្លៀកដណ្ដប់សំពត់ស ឬសំពត់លឿង កាន់សីល ១០ ជានិច្ច ។
ទោះបីជានៅក្នុងប្រទេសដែលកាន់ពុទ្ធសាសនាជាច្រើន មិនមានភិក្ខុនីទៀត តែស្ត្រីដែលមានចិត្តជ្រះថ្លា ចង់បួស អាចបួសក្នុងភាពជាដូនជី ថៃហៅថា ម៉ែជី។
នៅក្នុងប្រទេសកម្ពុជា អ្នកបួសបែបនេះ គឺមានសម្លៀកបំពាក់ស ពានាស កោរសក់ រស់នៅក្នុងវត្តអារាម។ ច្រើនតែស្រ្តីចាស់ៗ តែទោះបីស្រ្តីនៅក្មេងក៏ដោយ បើប្រព្រឹត្តកាន់វត្តប្រតិបត្តិដូច្នេះ ក៏ហៅ ដូនជី ដែរ ។
នៅក្នុងសាសនាគ្រឹស្តក៏មានដូនជីដែលបានបូជាជីវិតរបស់ពួកគេចំពោះព្រះផងដែរឧទាហរណ៍ ក្លារ៉ា នៃអាស៊ីស៊ី ឬ អ្នកម្តាយ តេរេសា ។