ណាណូ
ណាណូ (និមិត្តសញ្ញា៖ n) ជាបុព្វបទនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ សំដៅលើ 10−9។
បុព្វបទនេះត្រូវបានដាក់អោយប្រើនៅឆ្នាំ១៩៦០។ ណាណូក្លាយពីភាសាក្រិចថា νᾶνος ដែលមានន័យថា តឿ។
គេច្រើនឃើញមានប្រើបុព្វបទនេះនៅក្នុងផ្នែកអេឡិចត្រូនិច សំរាប់ជាខ្នាតប្រវែង (ឧ៖ណាណូម៉ែត្រ nm) រយៈពេល (ឧ៖ណាណូវិនាទី ns) និង កាប៉ាស៊ីតេ (ឧទាហរណ៍៖ ណាណូហ្វារ៉ាដ nF)។
ក្រៅពីនេះគេឃើញមានប្រើបុព្វបទនេះជាមួយពាក្យមួយចំនួនដែរដូចជា៖ ណាណូបច្ចេកវិទ្យា ណាណូបាក់តេរី ណាណូប្លង់តុង ជាដើម។
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |