លោក​​ ណុប ណែម
ឯកសារ:NOb Nem (2).jpg
ឈ្មោះ​ពេញ​ ណុប​​ ណែម
ថ្ងៃ​ខែ​ឆ្នាំ​កំណើត១៩៣៦
ទី​កន្លែង​កំណើតភូមិស្រែខ្វាវ ឃុំជាងទង ស្រុក​ត្រាំកក់ ខែត្រ​តាកែវ
ភរិយាគីម​ ណូវ៉ា
បង​ប្អូនបង្កើត៨ នាក់(ប្រុស៥នាក់ ស្រី​៣នាក់)
ការ​ងារតារា​ភាពយន្ត

ជីវប្រវត្តិសង្ខេប កែប្រែ

លោកណុប​ ណែម​​ជា​អតីត​តារា​ភាព​យន្តជើង​ចាស់​​ពោរ​ពេញ​ដោយ​បទ​ពិសោធន៍​និង​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេ​ង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​និង​​ដើម​​ទសវត្សរ៍​​ទី​​៧០​។​ ​លោក​កើតក្នុង​ឆ្នាំ​១៩៣៦ ​នៅ​ភូមិ​ស្រែ​ខ្វាវ​ ឃុំ​ជាង​ទង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។ លោក​មាន​បងប្អូនបង្កើត​សរុប​៨នាក់ក្នុង​នោះ​មាន​ប្រុស​៥នាក់​ និង​ ស្រី​៣​នាក់។​ចំណែក​ឯភរិយា​របស់​​គាត់​គឺ​អ្នកស្រី​គីម​ ណូ​វ៉ា​​​ ដែល​ជា​តារា​ភាព​យន្តរួម​ជំនាន់​ដែល​មាន​រូប​សម្ផស្ស​ស្រស់​សោភា​និង​មាន​កេរ្ដិ៍​ឈ្មោះល្បី​ល្បាញ​​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ដ​​ដែរ។​​ ជា​អកុសល​ លោក​បាន​លា​ចាក​លោក​នៅ​ក្នុង​ជំនាន់​ប៉ុល​ពត​គួរ​ជា​ទី​​សោក​ស្ដាយ​។

ឯកសារ:Nob Nem (1).jpg
លោកណុប​ ណែម
ឯកសារ:Kim Nova.png
អ្នកស្រីគីម ណូវ៉ា ភរិយាលោកណុប​ ណែម
ឯកសារ:Songsa Oudom Dourng chet.jpg
រឿងសង្សារឧត្តមដួងចិត្ត
ឯកសារ:Rumduol Cherng Phnom.jpg
រឿងរំដួលជើងភ្នំ
ឯកសារ:Pruos te Srolanh.jpg
រឿងព្រោះតែស្រឡាញ់​



ជីវិតសិល្បៈ​ និង​ ស្នាដៃ កែប្រែ

លោក​ណុប​ ណែម​ ​បាន​ចូល​ប្រឡូក​សិល្បៈ​ភាព​យន្ត​តាំង​ពី​ឆ្នាំ​ ១៩៦០ មកម្ល៉េះ​ តាមរយៈ​ខ្សែ​ភាព​យន្ត​ដំបូង​គឺ​រឿង​ការពារ​ព្រហ្មចារីយ៍​ស្រី​ទុគ៌ត​ របស់​ផលិតកម្មនាគព័ន្ធភាពយន្ត របស់លោកស៊ុន​ ប៊ុន​លី។​ ក្រោយ​មក​ លោក​​​បានបន្ត​​សម្ដែង​ស្ទើរ​គ្រប់​ផលិតកម្ម​ដូច​ជា ផលិតកម្មវណ្ណច័​ន្ទភាពយន្ដ របស់អ្នកស្រី​វណ្ណ ច័ន្ទ​ ,ផលិតកម្ម​ឥន្ទ្រទេវី​ភាពយន្ត​របស់​លោក ប៊ីវ ឆៃលាង,ផលិតកម្មរាជសីហ៍ភាពយន្ត,ផលិតកម្មសុរិយាភាពយន្ត,ផលិតកម្មរន្ទះ​ពេជ្រ​ភាពយន្ត របស់លោកលី​ ប៊ុន​យីម​,ផលិតកម្មសុវណ្ណ​គិរី​ភាពយន្ត របស់​លោក​​ហ៊ុយ​​ គឹង,ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ,ផលិតកម្មកងចក្រភាពយន្ត របស់លោកអ៊ួង កន្ធន់,ផលិតកម្មវិមាន​រដ្ឋ​ភាពយន្ត របស់លោកឈួន​ ឆៃ​,ផលិតកម្មបក្សី​ឋាន​សួគ៌​ភាពយន្ត របស់លោកអ៊ី​ វ៉ុង​ហែម​​ ជាដើម ។ តួ​ឯក​ស្រី​​ដែល​លោក​ធ្លាប់​សម្ដែង​ជាមួយ​មានដូចជា​អ្នក​ស្រី​​ឌី_សាវ៉េត,អ្នក​ស្រី​សាក់​ ស៊ី​ស្បោង​,អ្នក​ស្រី​កែវ​​ មន្ថា​,អ្នក​ស្រី​គីម ណូវ៉ា​,អ្នក​ស្រី​វីរៈ_តារា,អ្នក​ស្រី​ទិត្យ​ វិជ្ជរ៉ាដានី។​ លោក​ណុប​ ណែម​មិន​ត្រឹម​តែ​ធ្លាប់​សម្ដែង​ខ្សែ​ភាព​យន្ត​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​លោក​ថែម​ទាំង​បាន​ចេញ​ទៅ​ថត​ភាព​យន្ត​ជា​លក្ខណៈ​​អន្តរជាតិ​តាម​បណ្តា​ប្រ​ទេស​អឺរ៉ុប​ទៀត​ផង​។​​ ខ្សែ​ភាព​យន្ត​ដែល​លោក​បាន​ចូល​រួម​សម្ដែងមាន​ប្រមាណ​៧២រឿង​ ​​រួម​មាន​៖

  1. រឿងការពារ​ព្រហ្ម​ចារីយ៍​ស្រី​ទុគ៌ត ១៩៦០
  2. រឿងខ្មែរសាមគ្គី​នារី​កំសត់​ ​ ១៩៦១
  3. រឿងកុំភ្លេចគុណម្ដាយ​កុំណាយ​ប្រពន្ធ​ស្មោះ​ត្រង់​​​​​ ​ ១៩៦២
  4. រឿង​​​ក្រញាំបិសាច​ ​​ ​ ១៩៦២
  5. រឿងl'oiseau de paradis ​​​​​​​ ​​​ ​​​​​​ ​​​​​​​​​​​​​ ១៩៦២
  6. រឿងបុប្ផាទល់ដែន​​ ​ ​ ​ ១៩៦៣
  7. រឿងប្រហារ​ដួង​ចិត្ត​​​​​​​​ ​​​ ​​​​​​ ​​​​​​​​​​​​​ ១៩៦៣
  8. រឿងចំប៉ាបាត់ដំបង​ ​ ​ ​ ​ ១៩៦៣
  9. រឿងចិត្តម្ដាយ ​ ​ ១៩៦៣
  10. រឿងកញ្ញាកូនភ្លោះ ​ ​ ១៩៦៣
  11. រឿងភរិយាពីរ ​​​ ​​ ​ ១៩៦៣
  12. រឿងភ្លើងជីវិត ​ ​ ​​ ១៩៦៣
  13. រឿងវាសនាបុប្ផាក្រុងកែប ​ ​ ​ ​១៩៦៣
  14. រឿងជាតិនេះខ្ញុំមានកម្ម​​​ ​​ ១៩៦៤
  15. រឿងលាហើយដួងតារា ១៩៦៤
  16. រឿងនរណាប្ដីអូន ​​​ ​​ ១៩៦៤
  17. រឿងពូជមួយត្រួយពីរ ​១៩៦៤
  18. រឿងប្រាសាទនាងខ្មៅ ​ ​ ១៩៦៤
  19. រឿងព្រះគោព្រះកែវ​​ ​​​ ​ ​ ​ ​ ​ ​ ១៩៦៤
  20. រឿងសង្សារឧត្តមដួងចិត្ត ​​​​ ​​ ១៩៦៤
  21. រឿងស្រ្តីភ្នែកបី ​ ១៩៦៤
  22. រឿងទឹកហូរមិនត្រឡប់ ​​ ​ ​ ១៩៦៤
  23. រឿងកម្មឯងព្រេងគេ​ ​​ ​ ​១៩៦៥
  24. រឿងរំដួលជើងភ្នំ ​​ ​ ១៩៦៥
  25. រឿងសុបិន្តធីតា ​ ​ ១៩៦៥
  26. រឿងនរណាជាឃាតករ ១៩៦៦
  27. រឿងព្រោះតែស្រឡាញ់ ​ ​ ​​​ ​​ ១៩៦៦
  28. រឿងវិលវិញណាបង ​ ​ ​ ១៩៦៦
  29. រឿងបក្សីចាកមេឃ ​ ​ ១៩៦៧
  30. រឿងដារ៉ាវិឆ័យម៉ាឡៃសុរិយា ១៩៦៧
  31. រឿងលោហិតវាសនា ១៩៦៧
  32. រឿងអ្នកតាឃ្លាំងមឿង ​​ ​​ ១៩៦៧
  33. រឿងពិជ័យវង្សា ១៩៦៧
  34. រឿងពុទ្ធិសែននាងកង្រី ១៩៦៧
  35. រឿងស្អប់ជំពប់លើ ​​ ​ ​ ​ ​១៩៦៧
  36. រឿងវាសនាអកុសល ​​​ ​​ ​ ​ ១៩៦៧
  37. រឿងអន្ទាក់ជីវិត ​​ ១៩៦៨
  38. រឿងអាទិត្យវង្សាស៊ីសុរិយាវង្ស ១៩៦៨
  39. រឿងសម្លេងខ្លែងឯក ១៩៦៨
  40. រឿងបំណុលជីវិត ១៩៦៩
  41. រឿងបិសាចភ្នំស ​​ ១៩៦៩
  42. រឿងនាងនាគត្រាច់ចរ ​​​ ​​ ១៩៦៩
  43. រឿងនាងសុវណ្ណតែងអន ​ ១៩៦៩
  44. រឿងផ្កាថ្កុលមាស ​ ១៩៦៩
  45. រឿងផ្កាយដុះកន្ទុយ ១៩៦៩
  46. រឿងព្រះជិនវង្ស ​​ ​​១៩៦៩
  47. រឿងវាលស្រីស្រណោះ ១៩៦៩
  48. រឿងព្រាយក្រឡាភ្លើង ១៩៧០
  49. រឿងឬទ្ធិវង្ស ១៩៧០
  50. រឿងពេជ្រសង្វារវង្ស ១៩៧១
  51. រឿងថ្ងៃជួបថ្ងៃព្រាត់ ១៩៧១
  52. រឿងបុប្ផាអង្គរ ​​ ១៩៧២
  53. រឿងលាអូនទៅច្បាំង ​​ ១៩៧២
  54. រឿងពេលដែលត្រូវយំ ​ ១៩៧២
  55. រឿងអនអើយស្រីអន ​ ១៩៧២
  56. រឿងផែនដីវិល ​ ​ ១៩៧២
  57. រឿងព្រាត់ព្រោះអ្វី ​ ១៩៧២
  58. រឿងរិទ្ធីស័ក្ខព្រួញមាស ​​ ១៩៧២
  59. រឿងចំណារព្រហ្មលិខិត ​​​ ​ ១៩៧៣
  60. រឿងជីវិតក្នុងភ្លើងសង្រ្គាម ១៩៧៣
  61. រឿងឆ្អែតចិត្ត ​ ​​១៩៧៣
  62. រឿងចោលសាច់ស្រវាឆ្អឹង ១៩៧៣
  63. រឿងម៉ាក់ថឺង ១៩៧៣
  64. រឿងភក្ដីស្នេហ៍ ​​ ១៩៧៣
  65. រឿងប្ញទ្ធិជ័យ ​​​ ​​ ១៩៧៣
  66. រឿងសង្សារបីជាន់ ​ ​ ១៩៧៣
  67. រឿងស៊ូរង់ចាំ ​ ១៩៧៣
  68. រឿងកន្លង់បាក់ស្លាប ១៩៧៤
  69. រឿងផ្លូវបែកជាបី ​​ ​​១៩៧៤
  70. រឿងស្រីស្រស់ទងវង ១៩៧៤
  71. រឿងខ្លឹមច័ន្ទស្រណោះ (មិនទាន់បញ្ចាំង)
  72. រឿងផ្កាយព្រះអង្គារ៍ (មិនទាន់បញ្ចាំង)

ឯកសារយោង កែប្រែ

  1. ទស្សនាវដ្តីប្រជាប្រិយ
  2. Golden Age of Khmer Cinema