ប៊ីវ ឆៃលាង
ប៊ីវ ឆៃលាង ឆ្នាំ ២០១១ | |
ឈ្មោះពេញ | ប៊ីវ ឆឺលាង |
---|---|
ថ្ងៃខែឆ្នាំកំណើត | ថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៣០ |
ទីកន្លែងកំណើត | ភូមិជ្រៃវៀន ស្រុកព្រៃឈរ ខែត្រកំពង់ចាម |
បិតានាម | ប៊ីវ ឡៃលេង . |
មាតានាម | លឹង |
ការងារ | អ្នកនិពន្ធ, ចាងហ្វាងផលិតកម្ម ឥន្ទ្រទេវី, បង្កើតសមាគមវប្បធម៌ ឥន្ទ្រទេវី |
ស្នាដៃ | ប្រលោមលោក, អត្ថបទកាព្យ, បង្កើតសមាគមអ្នកនិពន្ធខ្មែរ ជាមួយមិត្ត |
ជីវប្រវត្តិសង្ខេប
កែប្រែនៅសម័យឯករាជ្យ លោកប៊ីវឆៃលាង ជាអ្នកនិពន្ធមួយរូបដ៏ល្បល្បាញខ្លាំងក្លា។ លោកកើតនៅថ្ងៃ៤ ខែតុលា ឆ្នាំ១៩៣០ ក្នុងភូមិជ្រៃវៀន ស្រុកព្រៃឈរ ខែត្រកំពង់ចាម។ បិតានាម ប៊ីវឡៃលេង, មាតានាម លឹង។
ស្នាដៃការងារ និង ជីវិតរស់នៅ
កែប្រែលោកជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរ ជាមួយមិត្តអ្នកនិពន្ធខ្មែរទៀតនៅឆ្នាំ១៩៥៦ និងធ្លាប់បានជាប់ឆ្នោតជាសមាជិកក្រុមអភិបាលចំនួន២លើក។ ពីឆ្នាំ១៩៥១ ដល់ ១៩៦៧ លោកបាននិពន្ធបោះពុម្ពផ្សាយ១៨ប្រលោមលោក និងរឿងល្ខោន និងបានក្លាយជាចាងហ្វាងផលិតកម្ម ឥន្ទ្រទេវីភាពយន្ត ហើយលោកយកប្រលោមលោកជាស្នាដៃផ្ទាល់ទៅថតជាខ្សែភាពយន្ត។ ក្រោយពីស្រុកខ្មែរធ្លាក់ក្នុងរដ្ឋអំណាចខ្មែរក្រហម គឺតាំងពីថ្ងៃទ២៩ ខែមករា ឆ្នាំ១៩៧៦ លោកបានមករស់នៅប្រទេសបារាំង ហើយក៏ចាប់ផ្ដើមសមាគមវប្បធម៌មួយមាននាមថា ឥន្ទ្រាទេវី ដោយមានក្រុមរបាំប្រជាប្រិយ និងបុរាណ ហើយបានសម្ដែងរហូតមកដល់ឆ្នាំ១៩៩៣ ចំនួន១១៤លើក នៅ ប្រទេសបារាំងនិងអឺរ៉ុបនិងក្នុងមហោស្រពអន្តរជាតិ។ លោកបានបោះពុម្ពឡើងវិញនូវប្រលោមលោកណាដែលលោកបានរកឃើញនៅបណ្ណាគារនានា នៅប្រទេសបារាំងនិងនៅសហរដ្ឋអាមេរិក ហើយពិតមែនតែលោកឃ្លាតឆ្ងាយពីស្រុកខ្មែរក៏ដោយ លោកនៅតែរក្សាខ្ជាប់នូវការនិពន្ធតទៅទៀត។
បញ្ជីអត្ថបទអក្សរសិល្ប៍របស់លោក
កែប្រែនេះជាបញ្ជីអត្ថបទអក្សរសិល្ប៍ខ្លះៗរបស់លោក ប៊ីវ ឆៃលាង៖
ឆ្នាំ១៩៥១ ដល់ឆ្នាំ ១៩៥៣
កែប្រែ- ដំណក់ឈាមលើផ្កាកុលាប, រឿងល្ខោន, ភ្នំពេញ, ១៩៥១
- ព្រះមកុដពេជ្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥២ (បោះពុម្ពប៉ារីស, ១៩៨៧)
- រន្ទះពេជ្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥៣
ឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៥៥
កែប្រែ- វិរបុរស, ប្រលោមលោក, ភ្នំពេញ, ១៩៥៣-៥៤ (បោះពុម្ពនៅ ប៉ារីស, ១៩៨៩)
- វិទ្យាបុរស, ប្រលោមលោក, ភ្មំពេញ, ១៩៥៤
- ព្រះចន្ទរាជា, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
- បក្សីចាំក្រុង, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
- ព្រះខ័នរាជ, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
ឆ្នាំ១៩៥៦
កែប្រែ- មហន្តរាយនៅរថភ្លើង, ប្រលោមលោក, ភ្នំពេញ, ១៩៥៦
- រដ្ឋប្រហារ, ប្រលោមលោក, ភ្នំពេញ, ១៩៥៦
- ជំទាវហិនហោច, រឿងល្ខោន, ភ្នំពេញ, ១៩៥៦
ឆ្នាំ១៩៥៧
កែប្រែ- នារីបដិវត្តន៍, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
- ក្រពើនេនធន, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
- នាងសក់ក្រអូប, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
- វិរកញ្ញា, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
- សិរីសួស្ដីនិងអពមង្គល, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
ឆ្នាំ១៩៥៨
កែប្រែ- មើលក្រោយផង, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
- ឧទ្ទាមភ្នំរអាង, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
- ដែនដីគោកធ្លក, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
- ព្រះនាងសោមា, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
ឆ្នាំ១៩៥៩ ដល់ ឆ្នាំ១៩៦២
កែប្រែ- ព្រះបាទហុនទៀន, ប្រលោមលោក, ភ្នំពេញ, ១៩៥៩
- សេនាដៃដែក, ប្រលោមលោក, ភ្នំពេញ ១៩៦២
- អន្លង់វាសនា, ប្រលោមលោក, ភ្នំពេញ, ១៩៦២
ឆ្នាំ១៩៦៣ ដល់ ឆ្នាំ១៩៦៤
កែប្រែ- ការកេត, ប្រលោមលោក, ភ្នំពេញ, ១៩៦៣
- កងកម្មកងកែវ, ប្រលោមលោក, ភ្នំពេញ, ១៩៦៤ (បោះពុម្ពនៅប៉ារីស, ១៩៨៨)
- ស្រមោលនាងអក្ខរា, ប្រលោមលោក, ភ្នំពេញ, ១៩៦៤
ឆ្នាំ១៩៦៧ ដល់ ឆ្នាំ១៩៩៣
កែប្រែ- កាលណាផ្ការីក, ប្រលោមលោក, ភ្នំពេញ, ១៩៦៧
- បេះដូងម៉ែកណ្ដាលស្នេហ៍កម្ម, ប្រលោមលោក, ២ភាគ, ប៉ារីស, ១៩៨៩
- បិសាចនៅព្រៃបង់បត់, ប្រលោមលោក, ប៉ារីស, ១៩៩៣
វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី
កែប្រែល.រ | ឆ្នាំផលិត | ចំណងជើង | តួប្រុស | តួស្រី | តួរង | ផលិតកម្ម | ចាងហ្វាង | បទភ្លេង |
---|---|---|---|---|---|---|---|---|
១ | ១៩៦២ | មើលក្រោយផង | ស ស៊ីយ៉ាវុទ្ធ | ម៉ម ស៊ីផាន់ | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | ||
២ | ១៩៦៣ | បុប្ផាទល់ដែន | ណុប ណែម | ឌី សាវ៉េត | ព្រាប សំបូរ | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | |
៣ | ១៩៦៤ | កងកម្មកងកែវ | ជា យុទ្ធថន | គឹម ណូវ៉ា, អ៊ី គឹមសួ | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | កងកម្មកងកែវ (solo), ទ្រុងអនាថា(solo) | |
៤ | ១៩៦៤ | អន្លង់វាសនា | មាស សំអ៊ែល | ឌី សាវ៉េត | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | ||
៥ | ១៩៦៥ | កាលណាផ្ការីក | ជា យុទ្ធថន | សោម វណ្ណសូដានី | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | កាលណាផ្ការីក (duo) | |
៦ | ១៩៦៥ | នាងការ៉ាកេត (neang karakéth) | ជា យុទ្ធថន | សោម វណ្ណសូដានី | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | ទំនួញនាងការ៉ាកេត (solo), នាងការ៉ាកេត (solo) | |
៧ | ១៩៦៦ | នាងសក់ក្រអូប | វណ្ណ វណ្ណៈ | សោម វណ្ណសូដានី | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | កែវ បញ្ចពណ៌ (duo), ទំនួញកែវ បញ្ចពណ៌ (duo) | |
៨ | ១៩៦៦ | ស្រមោលអក្ខរា | គង់ សំអឿន | Pich Kam Nhan Rath | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | បំណុលកម្ម (solo), ព្យុះកម្ម (solo) | |
៩ | ១៩៦៧ | នាងកែវណាម៉ា (កំណែទី២) | វណ្ណ វណ្ណៈ | សោម វណ្ណសូដានី | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | ||
១០ | ១៩៦៧ | នាងកាកី | វណ្ណ វណ្ណៈ | ទិត្យ_វិជ្ជរ៉ាដានី | សូ ហ៊ាន, យី គីលែន | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | ក្បូនកាកី (duo), សំណៅកាកី (solo) |
១១ | ១៩៦៨ | នាងពិម្ពាសជាតិ | គង់ សំអឿន | សោម វណ្ណសូដានី | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | អ្នកម្ដាយ (solo), បំណុលកម្ម (duo) | |
១២ | ១៩៦៩ | នាងច័ន្ទគ្រឿហ្វា | គង់ សំអឿន | សោម វណ្ណសូដានី | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | សម្ផស្សចន្ទគ្រឿហ្វា (duo), សំណោកចន្ទគ្រឺះហ្វា (solo), [[១]] (solo) | |
១៣ | ១៩៧០ | រតនាវង្ស | គង់ សំអឿន | ទិត្យ_វិជ្ជរ៉ាដានី | សោម វណ្ណសូដានី | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | ស្នេហារតនាវង្ស (duo), រតនាវង្ស សុគន្ធារស (solo) |
១៤ | ១៩៧២ | ទាវឯក | គង់ សំអឿន | ទិត្យ_វិជ្ជរ៉ាដានី | យី គីលែន, សេង បុទុម | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | ស្នេហាទុំទាវ (duo), វាំងនននាងទាវ (solo), សើចទាំងទឹកភ្នែក (solo), ចម្រៀងទាវឯក (duo), ចំរៀងនោនីងពេជ្រ (duo) |
១៥ | ១៩៧៤ | ព្រះមហាមោគ្គលាន | គង់ សំអឿន | ទិត្យ_វិជ្ជរ៉ាដានី | សេង បុទុម | ឥន្ទ្រទេវី | ប៊ីវ ឆៃលាង | កុលបុត្របំពេម្ដាយ (duo), និស្ស័យកម្មព្រះមហាមោគ្គលាន (solo), សម្រស់នាងបក្សី (duo), ចម្លើយនាងព្រាហ្មី (duo) |
ឯកសារយោង
កែប្រែ- សៀវភៅ អក្សរសិល្ប៍ខ្មែរ សតវត្សទី២០ ដោយលោក ឃីង ហុកឌី
- គេហទំព័រ Golden Age of Khmer Cinema