តំបន់ការពារទេសភាពនៅកម្ពុជា
តំបន់ការពារទេសភាព ជាតំបន់ដែលត្រូវថែទាំទេសភាពធម្មជាតិនិងពាក់កណ្ដាលធម្មជាតិសំខាន់ៗ សំរាប់ជារមណីយដ្ឋានសំរាប់សាធារណជនសំរាកលំហែកាយ និង ទេសចរ។ បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារទេសភាព៣គឺ៖
- អង្គរ ៖ មានទីតាំងស្ថិតនៅខេត្តសៀមរាប ដែលមានផ្ទៃដី ១០ ៨០០ ហិចតា។
- ប្រាសាទបន្ទាយឆ្មារ ៖ មានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃដី ៨១ ២០០ ហិកតា។
- ប្រាសាទព្រះវិហារ ៖ មានទីតាំងស្ថិតនៅខេត្តព្រះវិហារ ដែលមានផ្ទៃដី ៥ ០០០ ហិកតា។