តំបន់ប្រើប្រាស់ច្រើនយ៉ាងនៅកម្ពុជា
តំបន់ប្រើប្រាស់ច្រើនយ៉ាង ជាតំបន់ដែលផ្ដល់នួវភាពស្ថិតស្ថេរលើប្រភពទឹក ព្រៃឈើ សត្វព្រៃ ត្រី វាលស្មៅ និង ការកំសាន្ដ ដែលតំរូវអោយមានការអភិវឌ្ឍន៍ អភិរក្សធម្មជាតិ ក្នុងគោលដៅចំបងនៃសកម្មភាពសេដ្ឋកិច្ច។ បច្ចុប្បន្នកម្ពុជាមានតំបន់ប្រើប្រាស់ច្រើនយ៉ាង៣កន្លែងគឺ៖
- ដងពែង ៖ មានទីតាំងស្ថិតនៅខេត្តកោះកុង ដែលមានផ្ទៃដី ២៧ ៧០០ ហិចតា។
- សំឡូត ៖ មានទីតាំងស្ថិតនៅខេត្តបាត់ដំបង ដែលមានផ្ទៃដី ៦០ ០០០ ហិចតា។
- ទន្លេសាប ៖ មានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និង ខេត្តពោធិសាត់ ដែលមានផ្ទៃដី ៣១៦ ២៥០ ហិចតា។