នាយ​ត្រង់​ ដឺ​​ (Trente Deux)
ឯកសារ:Trente-Deux11.jpg
ឈ្មោះ​ពេញត្រង់​ ដឺ​
ឈ្មោះ​ដើមយិន​ បឿន​
ទី​កន្លែង​កំណើតឃុំដូន​ទាវ​ ស្រុក​បាត់ដំបង ខែត្រ​បាត់ដំបង
បិតា​នាមយិន​ ផា​
មាតា​នាមបូ​
បង​ប្អូនបង្កើត៤នាក់ ​(ស្រី​១​ ប្រុស​៣​)
ការ​ងារតារា​ភាពយន្ត

ជីវប្រវត្តិសង្ខេប

កែប្រែ

នាយ​ត្រង់​ ដឺ​​ជា​អតីត​សិល្បករ​កំប្លែង​ឯក​ក្នុងខ្សែ​ភាព​យន្ត​ខ្មែរ​​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ឈាន​មុខ​គេ​ក្នុង​​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​ និង​ ដើម​ទសវត្សរ៍​ទី​៧០​។ទស្សនិកជន​ខ្មែរ​រាប់លាន​នាក់​ធ្លាប់​បានផ្ទុះ​សំនើច​ក្អាក​ក្អាយ​រីក​រាយ​ដោយសារ​តែ​កាយ​វិការ​កំ​ប្លែង​ដ៏​រស់​រវើក​របស់​គាត់​។នាយ​ត្រង់​ ដឺ​​ មាន​រូប​រាង​ស្គម​កំព្រឹង​ដូច​នាយ​វ៉ាំង​ ដឺ​ កូន​ប្រុស​របស់​គាត់​ដែរ​។​គាត់​មាន​ឈ្មោះ​ដើម​យិន​ បឿន​ កើត​នៅ​ឃុំ​ក្ដុល​ដូន​ទាវ​ ស្រុក​បាត់ដំបង​ ខេត្ត​បាត់ដំបង។ ឪពុក​ឈ្មោះ​យិន ​ផា ម្តាយ​ឈ្មោះ​បូ​ ជា​កសិករ​និងជាអ្នក​លក់ដូរ​ ពុំ​មែន​ជា​សិល្បករ​ឡើយ​។នាយ​ត្រង់​ ដឺ​​ មានបង​ប្អូនបង្កើត​៤នាក់​ ​ក្នុង​នោះ​ស្រីម្នាក់​ ប្រុស​៣នាក់​ ។​​ក្នុង​ចំណោម​បង​ប្អូន​បង្កើត​ទាំង​៤​នាក់ សព្វ​ថ្ងៃ​នៅ​រស់​តែ​ម្នាក់​គត់​​ ត្រូវ​ជា​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ​យិន​ សាគុណ​(ហៅ​ត្រង់​ អង)​ ជា​សិល្បករ​កំប្លែង​នៅ​សហរដ្ឋ​អាមេ​រិក​។​ កាល​នៅ​វ័យ​ជំទង់​​និង​យុវវ័យ​​ លោក​ធ្លាប់​ធ្វើ​ជា​អ្នក​ចម្លង​ទូកដ​នៅ​តាម​ដង​ស្ទឹង​សង្កែ​ក្នុង​ភូមិ​កំណើត​របស់​គាត់​។​ គាត់​បាន​រៀបអាពាហ៍​ពីពាហ៍នៅ​ឆ្នាំ​១៩៦៤​នៅ​ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង​​ ​ខែត្រ​កំពង់ស្ពឺ​ដែល​ជាស្រុក​កំនើត​ភរិយា​គាត់​។​​ ភរិយា​គាត់ជា​សិល្បការិនីក្នុង​របាំ​ព្រះ​រាជ​ទ្រព្យ​។​ ​គាត់​មាន​កូន​៤​នាក់​ ក្នុង​នោះ​មាន​តែ​លោក​យិន​ សារឹម​ (ហៅវ៉ាំងដឺ​)​ ប៉ុណ្ណោះ​ដែល​ដើរ​តាម​គន្លងសិល្បៈ​កំប្លែង​​របស់ឳពុក​។​ កាល​នៅជា​តារា​កំប្លែង​ដ៏ល្បីល្បាញ​ពី​សង្គម​ចាស់​ នាយ​ត្រង់​ដឺ​ជា​អ្នកមាន​ធូរ​ធារ​ មាន​ផ្ទះ​វី​ឡានៅ​ទល់មុខ​រោង​ភាព​យន្ត​មេគង្គ​ ហើយ​មានភ្ញៀវ​ចូល​មក​ទាក់ទង​ក្នុង​មុខ​របរ​ថត​កុន​របស់​គាត់​ជាប់​មិន​ដាច់​។​​ កាលនោះ​ នាយ​ត្រង់​ដឺ​ប្រើ​រថ​យន្ត​ដល់​ទៅ​៣​គ្រឿង​គឺ​ Mercedez,Jeep,404 ។ ​នៅ​ពេល​ចុង​ក្រោយ​បង្អស់​នៃ​ឆាក​ជីវិត​ នាយ​ត្រង់​ដឺ​ត្រូវ​បាន​អង្គការ​ប៉ុល​ពត​ជម្លៀស​ចេញ​ពី​ទីក្រុង​ភ្នំ​ពេញ​ឱ្យទៅ​រស់​នៅ​រាម​ ខណ្ឌ​ព្រៃ​នប់​ ក្រុង​កំព​ង់​សោម​។ នៅ​ទីនោះ​ គាត់​ត្រូវបាន​ពួក​អង្គ​ការ​ចាប់​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​ទម្ងន់​រហូត​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អធ័ម​ដោយសារ​ជំងឺ​មហា​រីក​ខួរ​ក្បាល​ក្នុង​ឆ្នាំ​១៩៧៧។

ឯកសារ:Chey Prach.jpg
រឿង ជ័យប្រាជ្ញ
ឯកសារ:Sangkom Banh Lolok.jpg
រឿង សំគមបាញ់លលក

ជីវិតសិល្បៈ​ និង​ ស្នាដៃ

កែប្រែ

នាយ​ត្រង់​ដឺ​បានផ្លាស់ពី​ស្រុក​កំណើត​​មក​រស់​នៅ​ទីក្រុង​ភ្នំ​ពេញ​ដោយ​ចាប់​យក​មុខរបរ​សិល្បៈ​កំប្លែង​ក្នុង​ក្រុម​ល្ខោន​បាសាក់​ផ្សារ​ស៊ីលឹប​​​របស់​អ្នក​ស្រី​អ៊ុន​ វ៉ាង​។​ គាត់​​បាន​សម្ដែងជា​តួ​កំប្លែង​​ស្ទើរ​គ្រប់​ផលិតកម្ម​​ដូច​ជាផលិតកម្មរន្ទះ​ពេជ្រ​ភាពយន្ដ របស់លោកលី​ ប៊ុន​យីម​, ផលិតកម្មបក្សីឋានសួគ៌ភាពយន្ដ របស់លោកអ៊ី វ៉ុងហែម,ផលិតកម្ម​ឥន្ទ្រទេវី​ភាពយន្ត​របស់​លោក ប៊ីវ ឆៃលាង,ផលិតកម្មហេមពាន្តភាពយន្ត របស់​លោកលី យូស្រ៊ាង,ផលិតកម្មព្រះខ័ន​ពេជ្រ​ភាពយន្ដ របស់លោកលី វ៉ា​,ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ,ផលិតកម្មកងចក្រភាពយន្ត របស់លោកអ៊ួង កន្ធន់,ផលិតកម្មពិស្ណុការភាពយន្ត របស់លោកវណ្ណ វណ្ណៈ,ផលិតកម្មអប្សរាភាពយន្ត របស់លោកលី សុងហេង​ ,ផលិតកម្មសុវណ្ណគិរី​ភាពយន្ដ របស់លោកហ៊ុយ​ គឹង,ផលិតកម្មកងពេជ្រភាពយន្ដ របស់លោកឈា នុក​ជាដើម។​ ដោយ​សារ​ជោគ​ជ័យ​ក្នុង​ការងារ​សិល្បៈ​ នាយ​ត្រង់​ដឺ​បានបើក​ផលិតកម្ម​ផ្ទាល់​ខ្លួន​ដែល​មាន​ឈ្មោះ​ថាផលិតកម្មត្រង់​ដឺ​ភាពយន្ដក្នុង​ឆ្នាំ​១៩៧៣​។​ ដៃ​គូ​សម្ដែង​របស់​លោក​គឺ​អ្នក​ស្រី​​ម៉ាប់​ ណូ​យ៉ា​ ។​ ខ្សែ​ភាព​យន្ត​ដែល​លោក​បាន​ចូល​រួម​សម្ដែង​រួម​មាន​រឿង៖

  1. រឿង​អន​អើយ​ស្រី​អន​ ​​​​​​​ ​​​ ​​​​​​ ​​​​​​​​​​​​​ ១៩៧២
  2. រឿង​​អាខ្វាក់​អា​ខ្វិន​ ​ ​ ​ ​ ១៩៧៤
  3. រឿង​ភក្ដី​ស្នេហ៍​​ ​​​​ ​ ​ ​ ១៩៧៣
  4. រឿង​ចំប៉ា​ថោង​ ​ ​​​ ​​ ​ ១៩៦៩
  5. រឿងបញ្ច​ពណ៌​ទេវី​ ​ ​ ​​ ១៩៧១
  6. រឿងសំគមបាញ់លលក ​ ​ ​ ​ ​១៩៧០
  7. រឿងព្រះ​ពាយ​ផាត់​ ​​ ​​ ១៩៧១
  8. រឿងពុះ​ទ្រូង​អូន​ទៅ ​​ ​ ​ ១៩៧៥
  9. រឿងអាប៊ុលកាសេ​ម ​​ ​​​ ​ ​ ​ ​ ​ ​ ​១៩៦៩
  10. រឿងច័ន្ទគ្រឿហ្វា ​ ​ ​ ​ ​ ​​ ​ ១៩៦៩
  11. រឿងរតនាវង្ស ​​ ​​ ១៩៧០ ​​
  12. រឿងចៅ​ចាក់​ស្មុក​ ​​​​ ​​ ​ ១៩៧៤​
  13. រឿងជ័យ​ប្រាជ្ញ​ ​ ​​​​ ១៩៧៣
  14. រឿងសុ​វណ្ណ​បញ្ចា​ ​​ ​ ​ ​​​ ១៩៧០
  15. រឿងអា​ឡេវ​​ ​​ ​ ​ ១៩៧២
  16. រឿងដៃ​ដែក​៣២​ ​​ ​ ​១៩៧៣
  17. រឿងកាត់​កន្ទុយ​លាប​កំបោរ​ ១៩៧៣
  18. រឿងមាន់​រងាវ​ពីរ​ដង​បង​ទៅ​រក​អូន​ ១៩៧៤
  19. រឿងឆ្អឹង​ដៃ​ឳពុក​ ​ ​
  20. រឿងទឹក​ភ្នែក​នាង​គ ​

ឯកសារយោង

កែប្រែ
  1. ទស្សនាវដ្តីខ្មែរអប្សរា
  2. www.golden-age-of-khmer-cinema.eklablog.com