ត្រីសូល៍ត្រីសូរ គឺជា កេតនភណ្ឌ ឬជាអាវុធ របស់ព្រះសិវៈ(ព្រះឥសូរ)មានមុខបី ឬកំពូលបី នៅក្នុងវប្បធម៌ព្រាហ្មណ៍។

ត្រីសូល៍, ភូមា សតវត្សទី 18

កាលសម័យអង្គរ ខ្មែរបានយកត្រីសូល៍ ដាក់លើកំពូលប្រាសាទនានា ដែលជាទីសក្ការ នៃហិណ្ឌូសាសនិក ជាពិសេស ពីសំណាក់ព្រះមហាក្សត្រ ដែលជាព្រះចៅអធិរាជខ្មែរ ។ ពិតទេ ដែលថាប្រាសាទអង្គរវត្តយើង មានកំពូលសូល៍ ហើយត្រូវបានគេវាយកំទេច ឬយក ព្រោះ អង្គរត្រូវបានបច្ចាមិត្រធ្លាប់ គ្រប់គ្រងអស់ជាច្រើនលើក ។ កាលសម័យបាត់ដំបងសម័យលោកម្ចាស់កថាថនឈុំ ជាដើម ក៏គេគ្រប់គ្រងដែរ ។ ត្រីសូល៍អាចធ្វើអំពីលោហធាតុដែលមានតម្លៃ ដ៏សម្បើម ដើម្បីឱ្យស័ក្កសមទៅនឹង ប្រាសាទដ៏ធំស្កឹមស្កៃនេះ ជាពិសេសឱ្យសមទៅនឹង ព្រះកិត្តិនាម ដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រ ជាទេវរាជដ៏អស្ចារ្យ។ ទោះជាយ៉ាងណាមកដល់បច្ចុប្បន្ន យើងពុំឃើញមានប្រាសាទណាមួយនៅល្អ សេសសល់ កំពូលត្រីសូល៍ទេ ព្រោះដោយសង្រ្គាម កាលសម័យបុរាណផង សង្គ្រាមក្នុងស្រុកផង សង្គ្រាមកាលសម័យទំនើបផង (ឆ្នាំ១៩៧៦ ចុះក្រោម)។