ថាច់ ភោគ
ព្រះតេជព្រះគុណ ថាច់ ភោគ ជាអតីតនាយករងនៃគណៈពុទ្ធសាសនាថេរវាទ ប្រសូតិ ឆ្នាំ ១៩៤២ ត្រូវយួនចាប់ដាក់គុកពីលើកធ្វើទារុណកម្ម រហូតដល់សុគតនៅក្នុងគុកខេត្តលង់ហោរ នៅឆ្នាំ ១៩៨៧ ។
ថាច់ ភោគ | ||
---|---|---|
ព័ត៌មានមួយចំនួន | ||
ព្រះនាម | ថាច់ ភោគ | |
ប្រសូត | ឆ្នាំ ១៩៤២ | |
ទីកន្លែងប្រសូត | ភូមិព្រែកឈូក ឃុំកំពង់ប៉េង ស្រុកផ្សារថ្មី ខេត្តលង់ហោរ កម្ពុជាក្រោម | |
ឋានៈ | អតីតនាយករងនៃគណៈពុទ្ធសាសនាថេរវាទ | |
ភរិយា | ធី តា | |
សុគត | ១៩៨៧ | |
កន្លែងសុគត | ពន្ធនាគារ |
ប្រវត្តិ
កែប្រែព្រះតេជព្រះគុណ ថាច់ ភោគប្រសូតិឆ្នាំ ១៩៤២ នៅភូមិព្រែកឈូក(Cần Súc) ឃុំកំពង់ប៉េង (Loan Mỹ) ស្រុកផ្សារថ្មី (Tam Bình) ខេត្តលង់ហោរ (Vĩnh Long) កម្ពុជាក្រោម ។
ការសាងព្រះផ្នួស
កែប្រែឆ្នាំ ១៩៦៣ ព្រះអង្គបានបំពេញឧបសម្បទានៅវត្តសាលវនឧទ្យាន(ព្រែកឈូក) (ភាសាបាលីៈ Sãlavana Udyãna) ។
ការសិក្សាផ្នែកពុទ្ធសាសនា
កែប្រែព្រះអង្គបានទទួលសញ្ញាប័ត្របាលីរងនៅសាលាពុទ្ធិកវិទ្យាល័យនៅខេត្តលង់ហោរ ។
ការតស៊ូដើម្បីបុព្វហេតុជាតិសាសនាខ្មែរក្រោមនៅកម្ពុជាក្រោម
កែប្រែ- ពីឆ្នាំ ១៩៦៦ ដល់ ឆ្នាំ ១៩៦៩ ព្រះអង្គបានក្លាយជាសមាជិកនៃគណៈកម្មាធិការព្រះពុទ្ធសាស នាថេរវាទ ប្រចាំខេត្តលង់ហោរ ។
- ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦៩ គណៈប្រតិភូ ពុទ្ធសាសនិកចំនួន២០០ អង្គនិងរូបបានចូលរួម មហាសន្និបាតពុទ្ធសាសនាពិភពលោកបំរើសង្គមកិច្ច នៅ ទីក្រុងព្រៃនគរមកពីប្រទេសកាន់ពុទ្ធសាសនាមួយចំនួនដូចជា ឥណ្ឌា, សេរីលង្កា , នេប៉ាល, កូរ៉េខាងត្បូង, ជប៉ុន,តៃវ៉ាន់, សៀម, លាវ និង ភូមា ហើយបាននិមន្តនិងអញ្ជើញចូលធ្វើទស្សនកិច្ចជាផ្លូវការនៅវត្តចន្ទរង្សី ព្រះតេជព្រះគុណ ថាច់ ភោគ ជាតំណាងឲ្យព្រះសង្ឃខ្មែរក្រោម ប្រចាំខេត្តលង់ហោរ ដើម្បីទទួលគណៈប្រតិភូព្រះពុទ្ធសាសនា ទាំងនេះនៅវត្តចន្ទរង្សី ។
- ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៦៩ ព្រះ សង្ឃ និងពលរដ្ឋខ្មែរក្រោមបានបង្កើតគណៈកម្មាធិការកណ្តាលដឹកនាំព្រះសង្ឃខ្មែរ កំណើតនៅវៀតណាម
ខាងត្បូងតស៊ូទាមទារដើម្បីរក្សានូវតួនាទីជាជនជាតិភាគតិច មានទីស្នាក់ការកណ្តាលនៅវត្តចន្ទរង្សី ក្រុងព្រៃនគរ ដោយមានព្រះតេជព្រះគុណ ធម្មវិរយោ គឹម សាង ជា ព្រះប្រធាន ព្រះភិក្ខុ ថាច់ សឹង ជាអគ្គលេខាធិការ ព្រះ គ្រូ ថាច់ គង់ ជាហេរញ្ញិកនិងមានមេដឹកនាំខ្មែរក្រោម ជាព្រះ សង្ឃនិងគ្រហស្ថទាំង ១២ខេត្តក្រុងនៅកម្ពុជាចូលរួម ព្រះតេជព្រះគុណថាច់ ភោគ ពេលនោះគឺជាសមាជិក ។
- ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៩ព្រះអង្គបានចូល រួមធ្វើបាតុកម្ម ជាមួយព្រះសង្ឃខ្មែរក្រោមប្រមាណ ២៦៥ អង្គ ដឹកនាំដោយព្រះគ្រូ ឡឹម អែម ជា
តំណាងឲ្យខ្មែរក្រោម ២ លាន នាក់ និង ព្រះសង្ឃ ២០.០០០ ( ម្ភៃពាន់អង្គ ) បានធ្វើបាតុកម្មដោយ សន្តិវិធីនិងអហិង្សា នៅមុខវិមានឯករាជ្យប្រធានា ធិបតី ង្វៀង វ៉ាំង ធេវ ទាមទារនាទីជាជន ជាតិភាគ តិច ។
- ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៧៤ ព្រះអង្គត្រូវបានជ្រើសតាំងជា សង្ឃនាយកពុទ្ធសាសនាគណៈថេរវាទ នៅទីក្រុងព្រៃនគរ ។
- ក្រោយថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពេលពួកអាណានិកមបក្សកុម្មុយនិស្តយួនចូលលុកលុយកម្ពុជាក្រោម ព្រះតេជព្រះគុណ ថាច់ ភោគ ត្រូវបានបក្សកុម្មុយនិស្តយួនចាប់យកទៅលត់ដំនៅជំរុំលត់ដំខេត្តព្រែកឫស្សី(Trại Cải Tạo Hậu Giang) (ខេត្តព្រែកឫស្សី ពេលនោះ រដ្ឋាភិបាល
យួនបាន បូកបញ្ចូលខេត្តព្រែកឫស្សីនិងខេត្តឃ្លាំងចូលគ្នា) ។
- ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៧៥ ព្រះអង្គត្រូវ បានបក្សកុម្មុយនិស្តយួនបញ្ជូនទៅឃុំឃាំងនៅជំរុំលត់ដំខេត្តព្រែកឫស្សី (Trại Cải Tại Cần Thơ)
និងត្រូវបានដោះលែងវិញនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៨០ ។
ជីវិតអាពាហ៍ពិពាហ៍
កែប្រែក្រោយពីបានលាចាកសិក្ខាបទ លោក ថាច់ ភោគ បានរៀបការជាមួយកញ្ញា ធី តា ហើយបច្ចុប្បន្ន អ្នកស្រី ធី តា កំពុងរស់នៅជាមួយកូននៅ ខេត្តលង់ហោរ ។
ការជាប់គុកជាលើកទីពីរ
កែប្រែថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៨៥ លោក ថាច់ ភោគ ត្រូវបានយួនចាប់ដាក់ពន្ធនាគារជាលើទីពីរ ដោយចោទពីបទ KC ៥០ ជាមួយករណីព្រះតេជ
ព្រះគុណ គឹម តុក ចើង ព្រះមេគណខេត្តព្រះត្រ ពាំង ។
ការជាប់ពន្ធនាគារលើកនេះ លោក ថាច់ ភោគ ត្រូវបានបក្សកុម្មុយនិស្តយួនដាក់ក្នុងជំរុំលត់ដំខេត្កលង់ហោរ (Trại Cải Tạo Vĩnh Long) ។
នៅក្នុងជំរុំលត់ដំនេះ លោកត្រូវបានគេដឹងថា បក្សកុម្មុយនិស្តយួនបានខ្ចោះសសៃកែងជើង ហើយយកខ្សែទាញជើងឡើងលើ ក្បាលដាំចុះក្រោមដើម្បីសួរចម្លើយ ។
ជីវិតស្លាប់នៅក្នុងគុកយួន
កែប្រែខែកញ្ញា ឆ្នាំ ១៩៨៧ ដោយមិនអាចទ្រាំបាននឹងការធ្វើទារុណកម្មពីសំណាក់បក្សកុម្មុយ និស្តលោក ថាច់ ភោគ បានស្លាប់នៅក្នុង
ពន្ធនាគារដោយអយុត្តិធម៌ ។
សពរបស់លោក ថាច់ ភោគ បាននាំយកមកធ្វើពិធីបុណ្យឈាបនកិច្ចនៅក្នុងវត្តសាលាវនឧទ្យាន (ព្រែកឈូក) ឋិតក្នុង ភូមិព្រែកឈូកស្រុក ផ្សារថ្មីខេត្តលង់ហោរ ៕
ឯកសារយោង
កែប្រែឯកសារយោង
កែប្រែ- សារព័ត៌មានព្រៃនគរ
- មជ្ឈមណ្ឌលស្រាវជ្រាវ សឺង ង៉ុក ថាញ់
- ដោយ ថាច់ ប្រីជា គឿន