ថាតផុន
(ភាសាឡាវ: ທາດໂພ່ນ ; ភាសាអង់គ្លេស: That Phon) មានទីតាំងស្ថិតនៅស្រុក Sayphouthong ខេត្តសុវណ្ណខេតប្រទេសឡាវ។
ប្រាសាទនេះជាប្រាសាទខ្មែរកសាងពីឥដ្ឋកសាងនៅសម័យមុនអង្គរប្រហែលជារចនាបថកំពង់ព្រះ។ អ្វីដែលនៅសល់គឺផ្ដែដែលឃើញរូបរាងបន្ទិចដែលជារចនាបថកំពង់ព្រះ។ សរសរពេជ្រត្រូវបានគេយកចេញមកក្រៅប្រាសាទ ក្រៅពីនេះក៏មានបំណែកយោនីដែលបាក់បែកនិងសំណស់ថ្មនៅជុំវិញផងដែរ។
ក្រៅពីថាផន ខេត្តនេះក៏បានថាតអ៊ីនហាង, ប្រាសាទហឿនហិន និងបំណែកចម្លាក់សម័យមុនអង្គរនិងអង្គរផ្សេងទៀតព្រមទាំងមានសិលាចរឹកផងដែរ។