ថូនិ វាខារ៉ូ (​ Tony Vaccaro )កើតនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩២២ ដែលអ្នកខ្លះហៅគាត់ថា ម៉ៃខល អេ វាខារ៉ូ (Michael A. Vaccaro)។ វាខារ៉ូគឺជាអ្នកថតរូបដ៏ល្បីឈ្មោះម្នាក់នាក់ ពីព្រោះរូបថតដែលគាត់បានថត ​នៅ​ទ្វីបអ៊ឺរ៉ុបអំឡុង​ឆ្នាំ១៩៤៤​ដល់​១៩៤៥​​និង នៅប្រទេសអាឡឺមង់បន្ទាប់ពីសង្រាមលោកលើកទីពីរនោះ គាត់​​ ក៏បាន​ក្លាយ​ជា​អ្នក​ឆ្នៃម៉ូត​និង​ជា​អ្នក​ថត​រូប​សំរាប់ទស្សនាវដ្ដី U.S ដ៏ល្បីល្បាញ។ គាត់កើតនៅក្នុងទីក្រុង Greensburg, ​Pennsylvania ដែលរូបគាត់គឺជាកូនទីពីរហើយនិងជាកូនប្រុសតែម្នាក់គត់ក្នុងចំណោមកូនចំនួនបីនាក់ ។ ឪពុក​​ម្ដាយ​គាត់​ជា​ជន​អន្តោប្រវេសអ៊ីតាលី នៅពេលកើតគាត់ត្រូវបានកេដាក់ឈ្មោះអោយថា ​​​ Michelantonio Celestino Onofrio Vaccaro ។ឪពុក​របស់​គាត់​ឈ្មោះ​Giuseppe Antonio Vaccaro​ កើត​នៅ​ថ្ងៃ​ទី​១៤​ខែ​តុលា​ឆ្នាំ​ ១៨៧៤​ ដែល​មក​ពី​​​Bonefro​​​ក្នុង​តំបន់​ ​​Molise ​​​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​។ នៅឆ្នាំ​១៩២៦​គ្រួសាររបស់​លោកក៏បានត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញដែលជាកន្លែងដែលលោកថូនីកើត។ នៅក្នុងអំឡុងសង្រាមលោកលើកទីពីរថូនីថូនីបានចាកចេញ់ទៅប្រទេសសហរដ្ឋអាមេរិច​ដើម្បី​គេច​ពី​របប​​Fascistនិងគិចពីកាបំរើជាទាហាននៅប្រទេសអ៊ីតាលី។រស់នៅក្នុងហហរដ្ធអាមេរិច នៅពេលដែលគាត់មានអាយុ១៧ឆ្នាំគាត់ក៏បានបញ្ជប់កាសិក្សានៅវិទ្យាល័យ​​New​ Rochelle​​នៅ​ទីក្រុង​​New​York។បន្ទាប់មកនៅឆ្នាំ១៩៤៣គាត់ក៏បានចូលបំរើជូរកងទ័ពសហរដ្ធអាមេរិចហើយ​ត្រូវ​បាន​បញ្ជូន​ទៅអឺរ៉ុបនៅឆ្នាំ​១៩៤៤។ វាខារ៉ូប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ក្នុងឆ្នាំ ១៩៤៤ដល់១៩៤៥ ជា​ទ័ព​ថ្មើ​ជើង​លេខ​៨៣​របស់​យោធា​សហរដ្ឋអាមេរិច ​នៅ​Normandie​​ហើយ​បន្ទាប់​នៅ​អាឡឺម៉ង់។ គាត់មានមុខងាជាអ្នកដើត្រួតពិនិត្យនិយម​ឆ្វេង​ទើបធ្វើ​អោយ​គាត់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ថតរូប។ ពេលចុង​បញ្ចប់​សង្គ្រាម​នៅ​អ៊ឺរ៉ុប '"វាខារ៉ូ"' បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​រូបថតសំរាប់​កាសែត។រូបលោកត្រូវបានគេរំសាយចេញ់ពីជួរកងទ័ពនៅ ខែ វិច្ជកាឆ្នាំ១៩៤៥ ។ វាខារ៉ូទទួលបានកាងារដំបូងនៅប្រទេសអាឡឺម៉ង់​ ដែលជា​អ្នក​ថត​រូប​សម្រាប់​អជ្ញាធរ​សហរដ្ឋ​អាមេរិច​នៅ Frankfurt និងសម្រាប់ weekend ដែល​ជា​កាសែត​បន្ថែម​នា​ថ្ងៃ​អាទិត្យ របស់​កាសែត​យោធា​សហរដ្ឋ​អាមេរិច ឈ្មោះ Stars and ​Stripes។គាត់ថតរូបពីជីវភាពនៅសម័យសង្រាម​រហូត​ដល់​ឆ្នាំ ១៩៤៩។ បន្ទាប់​ពី​ការ​​ត្រលប់​មករស់នៅ​​ស​ហ​រដ្ឋ​អា​មេ​រិ​ច​​​​​​វិញ ក្នុង​ឆ្នាំ​១៩៤៩ គាត់​បាន​ធ្វើ​ការ​អោយ​កាសែត​មួយដែលមានឈ្មោះថា Life and Look មុន​នឹង​ចូល​ធ្វើ​ការ​ឱ្យ​ទស្សនាវដ្ដី Flair។ នៅ​ឆ្នាំ​២០០១​ គេ​បាន​បោះពុម្ព​រូបថត​ពេល​សង្គ្រាម​របស់​គាត់​ទាំងអស់ ក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា Entering Germany: Photographs 1944-1949។ ក្នុង​ឆ្នាំ ១៩៩៤ គាត់​បាន​ទទួល​រង្វាន់​ពី​រដ្ឋាភិបាល​បារាំង​ដែល​មាន​ឈ្មោះ​​ថា​​​​Légion​​d'​ honneur​ ក្នុង​ឱកាស​អបអរ​ទិវា ការ​លុកលុយ​នៅ Normandie។ ​