អ៊ីតាលី
ប្រទេសអ៊ីតាលី (ភាសាអ៊ីតាលី៖ Italia) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអ៊ីតាលី (ភាសាអ៊ីតាលី៖ Repubblica Italiana) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងត្បូង ភាគខាងជើងនៃសមុទ្រមេឌីទែរ៉ាណេ។ ប្រទេសនេះបានគ្របដណ្តប់លើផ្ទៃដីសរុប ៣០១,២៣០ គម២ និងមានព្រំដែនគោកជាមួយប្រទេសបារាំង ស្វីស អូទ្រីស ស្លូវេនី ក៏ដូចជារដ្ឋតូចៗជាច្រើនមាន វ៉ាទីកង់ និងសានម៉ារីណូ។ ជាមួយនឹងប្រជាជនជាង ៦០ លាននាក់ អ៊ីតាលីគឺជារដ្ឋសមាជិកដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតទីបីនៃសហភាពអឺរ៉ុប។ ទីក្រុងរ៉ូមគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតក្នុងប្រទេស។
Repubblica Italiana (ភាសាអ៊ីតាលី | |
---|---|
![]() ទីតាំងប្រទេសអ៊ីតាលី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | រ៉ូម 41°54′N 12°29′E / 41.900°N 12.483°E |
ភាសាផ្លូវការ និងភាសាជាតិ | ភាសាអ៊ីតាលី |
ក្រុមជនជាតិ (ឆ្នាំ ២០១៧)[១] |
|
សាសនា (ឆ្នាំ ២០២០)[២] |
|
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាឯកភូត |
ស៊ែរជីអូ ម៉ាតារ៉េឡា | |
ម៉ារីអូ ដ្រាហ្គី | |
អេលីសាបេតា កាសេឡាទី | |
រ៉ូប៊ឺតូ ហ្វីកូ | |
នីតិបញ្ញត្តិ | សភា |
ព្រឹទ្ធសភានៃសាធារណរដ្ឋ | |
សភាតំណាងរាស្ត្រ | |
និម្មិតកម្ម | |
១៧ មីនា ១៨៦១ | |
២ មិថុនា ១៩៤៦ | |
- សហស្ថាបនិកនៃ សសអ (បច្ចុប្បន្នហៅសហភាពអឺរ៉ុប) | ១ មករា ១៩៥៨ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣០១,២៣០ គ.ម២ (ទី៧១) |
- ផ្ទៃទឹក (%) | ១.២៤ (២០១៥)[៣] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ![]() |
- ជំរឿន (ឆ្នាំ ២០១១) | ![]() |
- ដង់ស៊ីតេ | ២០១.៣ នាក់/គ.ម២ (ទី៧៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០១៩) | ![]() មធ្យម |
HDI (២០១៩) | ![]() ខ្ពស់ណាស់ · ទី២៩ |
រូបិយវត្ថុ | អឺរ៉ូ (€) (EUR) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ/ខែ/ឆ្នាំ (dd/mm/yyyy) ឆ្នាំ/ខែ/ថ្ងៃ (yyyy-mm-dd) (គ.ស)[៩] |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៣៩ |
ដែនកម្រិតខ្ពស់ | .it |
អ៊ីតាលី គឺជាទីកន្លែងកំណើតនៃវប្បធម៌អឺរ៉ុបជាច្រើន ដូចជា អឺទ្រូសកាន (Etruscans) និង រ៉ូម៉ាំង (Romans) និង ក្រោយមកវាគឺជាទីកន្លែងកំណើតនៃសាកលវិទ្យាល័យ និងចលនានៃការកកើតសាឡើងវិញ ដែលចាប់ផ្ដើមចេញពីតំបន់ទុសកានី (Tuscany) ហើយសាយភាយទៅពាសពេញទ្វីបអឺរ៉ុប។ រដ្ឋធានីរ៉ូមរបស់អ៊ីតាលី គឺជាមជ្ឈមណ្ឌលនៃអរិយធម៌លោកខាងលិចអស់ជាច្រើនសតវត្សមកហើយ។ អ៊ីតាលី បានអនុវត្តនយោបាយអាណានិគមនិយមចាប់ពីពាក់កណ្ដាលសតវត្សទី១៩ រហូតដល់ពាក់កណ្ដាលសតវត្សទី២០។
សព្វថ្ងៃនេះ អ៊ីតាលីគឺជាសាធារណរដ្ឋប្រជាធិបតេយ្យ និងជាប្រទេសអភិវឌ្ឍន៍ ជាមួយអត្រាគុណភាពជីវិតខ្ពស់ជាងគេទី៨ លើពិភពលោក។ អ៊ីតាលី បានចូលជាសមាជិក "សហភាពអឺរ៉ុប" និង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ លើសពីនេះ អ៊ីតាលីក៏ជាសមាជិកនៃ ប្រទេសឧស្សាហកម្មលូតលាស់ទាំង៨ (G8) ដោយមានសេដ្ឋកិច្ចធំជាងគេទី៧ លើពិភពលោក, អង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD), អង្គការពាណិជ្ជកម្មពិភពលោក (WTO), ក្រុមប្រឹក្សាអឺរ៉ុប (Council of Europe), សហភាពអឺរ៉ុបខាងលិច (Western European Union), Central European Initiative, និង ជាសមាជិកនៃកិច្ចព្រមព្រៀងសិនហ្គេន (Shengen) ។ អ៊ីតាលី បានចំណាយទៅលើវិស័យការពារជាតិច្រើនជាងគេទី៧លើលោក និងជារដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរតាមរយៈអង្គការណាតូ។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៧ អ៊ីតាលីបានក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិរយៈពេលពីរឆ្នាំ។
មើលផងដែរកែប្រែ
ឯកសារយោងកែប្រែ
- ↑ "Foreign citizens 2017". ISTAT. Archived from the original on 6 សីហា 2017. Retrieved 14 មេសា 2022.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "Special Eurobarometer 516". សហភាពអឺរ៉ុប៖ គណៈកម្មការអឺរ៉ុប. September 2021. Retrieved 14 មេសា 2022 – via European Data Portal (see Volume C: Country/socio-demographics: IT: Question D90.2.).
- ↑ "Surface water and surface water change". OECD. Retrieved 15 មេសា 2022.
- ↑ "(ភាសាអ៊ីតាលី) Indicatori demografici". www.istat.it. 20 February 2020. Retrieved 15 មេសា 2022.
- ↑ "(ភាសាអ៊ីតាលី) La popolazione legale del 15° Censimento della popolazione". www.istat.it. 19 December 2012. Retrieved 15 មេសា 2022.
- ↑ ៦,០ ៦,១ ៦,២ ៦,៣ "Report for Selected Countries and Subjects". IMF.
- ↑ "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 15 មេសា 2022.
- ↑ "Human Development Report 2020" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. Retrieved 15 មេសា 2022.
- ↑ គេប្រើទម្រង់ ឆ្នាំ-ខែ-ថ្ងៃ នៅពេលខ្លះប៉ុណ្ណោះ ភាគច្រើនសម្រាប់បរិបទគណនា។ សូមមើល កំណត់ត្រាកាលបរិច្ឆេទ និងពេលវេលានៅអ៊ីតាលី។
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |