ទឹកជ្រោះ​តាប៉ន​មាន​ទីតាំង​ស្ថិតនៅតាមដងផ្លូវជាតិលេខ ៤៨ មានចម្ងាយជាង ៥ គីឡូម៉ែត្រពីទីប្រជុំជនក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នៅ​ទីនេះជាកន្លែងមានការកែច្នៃពីធម្មជាតិច្រើន ពោល​គឺ​មិន​មាន​នៅ​ជាធម្មជាតិ​សុទ្ធសាធ​ឡើយ ហើយក៏ ទទួលបាននូវការពេញនិយមខ្លាំងណាស់ដែរពីភ្ញៀវទេសចរ ។ ទឹកជ្រោះ​ភ្នំ​តាម៉ាន​មាន​ព្រៃជុំជិត និង មានទឹកហូរទាំងរដូវប្រាំង និង វស្សា តែ​បច្ចុប្បន្ន​បន្ទាប់​ពី​ព្រៃឈើ​នៅ​តំបន់​ខាង​លើ​ត្រូវ​បាន​គេ​នាំ​គ្នា​កាប់បំផ្លាញ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ស្ទើរ​តែ​អស់​រួច​មក ទឹកជ្រោះ​នោះ​នៅ​រដូវ​ប្រាំង​ពុំ​មាន​ទឹក​សម្រាប់​ឱ្យ​ភ្ញៀវ​ងូត​ទឹក​លេង​កម្សាន្ត​ឡើយ ។