ខេត្តកោះកុង
កោះកុង (អ.ស.អ.: [kɑh koŋ]) គឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ទីរួមខេត្តគឺក្រុងខេមរភូមិន្ទ។ខេត្តនេះដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្តស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃចង្វាតត្រាច(ខេត្តត្រាច)ប្រទេសថៃ។
កោះកុង | |
---|---|
ខេត្ត | |
ទិដ្ឋភាពព្រៃកោងកាងពីលើអាកាសនៅខេត្តកោះកុង | |
កោះកុងដែលរំលេចពណ៌ក្នុងផែនទីកម្ពុជា | |
កូអរដោនេ: 11°23′57″N 103°29′41″E / 11.39917°N 103.49472°ECoordinates: 11°23′57″N 103°29′41″E / 11.39917°N 103.49472°E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ខេមរភូមិន្ទ |
ផ្ទៃក្រឡា | |
• សរុប | ១១១៦០ គម2 (៤៣១០ ម៉ាយ ការ) |
ប្រជាជន (២០០៨)[១] | |
• សរុប | ១៣៩៧២២ |
• សន្ទភាព | ១៣/km2 (៣២/sq mi) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-៩ |
ស្រុក-ក្រុង | ៧ |
ឃុំ-សង្កាត់ | ២៩ |
ភូមិ | ១៣៣ |
ប្រវត្តិសាស្ត្រ
កែប្រែមុនសម័យអាណានិគមបារាំង
កែប្រែចង្វាតបច្ចន្តគិរីខែត្រ (សៀម៖ ปัจจันตคิรีเขตร) អតីតកាលនៃក្រុងកោះកុង ឬខេមរភូមិន្ទ សៀមបានរឹបអូសមកធ្វើជារបស់ខ្លួនក្នុងសម័យរជ្ជកាលទី៥ ហើយដែលជាខេត្តត្រជាប់ប្រទល់ដែនសមុទ្រ មានភាពសំខាន់ដូចគ្នានឹងចង្វាតចន្ទបុរី និងចង្វាតត្រាចពីអតីតផងដែរ។ បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងក្រុងខេមរភូមិមន្ទ នៃខេត្តកោះកុងរបស់ប្រទេសកម្ពុជា។ ដែនដីខេត្តនេះត្រូវបានធ្លាក់មកជារបស់បារាំង ព្រមជាមួយនឹងផ្នែកខាងស្ដាំទន្លេមេគង្គ គឺខ្វែងជយបុរី និងខ្វែងចម្ប៉ាសក្ដិ កាលគ.ស.១៩០៤។
តាំងពីដើមមក កោះកុងគឺជាខេត្តមួយរបស់រាជអាណាចក្រខ្មែរ តែរហូតមកដល់សម័យដែលខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់សៀម ព្រះចៅក្រុងសៀមក៏ព្រះបរមរាជឱង្ការឲ្យតាំងកោះកុងជាផ្នែកមួយរបស់ក្រុងត្រាច។
នៅគ.ស.១៨៥៥ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួបានមានព្រះបរមរាជឱង្ការឲ្យតាំងកោះកុង ដោយព្រះរាជទាននាមក្រុងនេះថា ក្រុងបច្ចន្តគិរីខែត្រដើម្បីឲ្យក្លាយជាក្រុងជាប់សមុទ្ទផ្នែកខាងកើតរបស់សៀមដោយសារជាក្រុងដែលមានផ្ទៃដីជាប់នឹងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
ហេតុដែលរជ្ជកាលទី៤ (ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ) ព្រះរាជទានកោះកុងថា បច្ចន្តគិរីខែត្រក៏គឺដើម្បីឲ្យជួននឹងក្រុងប្រជួបគីរីខ័ន្ធដែលស្ថិតនៅភាគខាងលិចរបស់ថៃ ហើយដែលក្រុងទាំងពីរនេះស្ថិតនៅក្នុងរយៈទទឹងដូចគ្នា។
មកដល់គ.ស.១៨៧៩ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ទ្រង់ព្រះករុណាព្រះរាជានុញ្ញាតឲ្យព្រះអង្គម្ចាស់សាយសនិទវង្ស ចាត់តាំងស្ថានីយទាហានជាយដែនសមុទ្ទភាគខាងកើត ឯក្រុងជលបុរី បាងព្រះ ស្រុកបាងលៈមុង ក្រុងរៈយ៉ង ក្រុងក្លែង ក្រុងចន្ទបុរី ស្រុកខ្លុង ក្រុងត្រាច ក្រុងបច្ចន្តគិរីខែត្រ និងកោះសមេតក្រៅ ដើម្បីតទល់នឹងបារាំងតាមដែនសមុទ្ទ។
តមកនៅ គ.ស.១៨៩២ បារាំងចាប់ផ្ដើមប្រើទាហាន បង្ខំថៃដោយលើកកងទ័ពមកដេញទាហានថៃឲ្យចេញពីដែនដីផ្នែកខាងឆ្វេងនៃទន្លេមេគង្គ ដែលជាហេតុបណ្ដាលឲ្យជាយដែនថៃមានបញ្ហាទ្វេឡើង ហេតុដូចនេះព្រះអង្គក៏ព្រះរាជានុញ្ញាត តែងតាំងកម្មការប្រឹក្សាការពារព្រះរាជអាណាខែត្រឡើង និងចាត់កងបញ្ជាការទ័ពតាមក្រុងដែនសមុទ្ទឡើង។
នៅគ.ស.១៨៩៣ រាជការសៀមបានតែងតាំងឲ្យនាយពលនាវាចត្វា ពញាជលយុទ្ធយោធិន្ទ្រ (André du Plésis de Richelieu) ជាអ្នកចាត់ការការពារព្រះរាជអាណាខែត្រភាគខាងកើត។ ខាងក្រសួងការបរទេសក៏មានបញ្ជាមកចៅហ្វាយខែត្រនៅតំបន់នេះដោយរួមទាំងក្រុងបច្ចន្តគិរីខែត្រផង ឲ្យជួយពញាជលយុទ្ធយោធិន្ទ្រចាត់ការគ្រប់យ៉ាងដែលទាក់ទងនឹងការការពារព្រះរាជអាណាខែត្រ។ [២] [៣]
សម័យអាណានិគមបារាំង
កែប្រែនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៨៩៣ មានកើតវិបត្តនៅឯមាត់ទន្លេចៅព្រះញា ទូកចំបាំងរបស់បារាំងបានចូលមកដល់តំបន់ការពាររបស់សៀម និងរហូតដល់ក្រុងទេពមហានគរ (បាងកក)។ បារាំងបានដាក់ឱសានវាទឲ្យថៃបដិបត្តតាមនាថ្ងៃទី២០ កក្កដា ដោយទុកពេលឲ្យ៤៨ម៉ោង ចំណែកឯខាងថៃវិញបានឆ្លើយតបនៅថ្ងៃទី២២ ខែកក្កដា តែមិនបានបំពេញបំណងរបស់បារាំងទេ ហេតុដូចនេះនាថ្ងៃទី២៤ ខែកក្កដា បារាំងក៏បានប្រកាសផ្ដាច់ទំនាក់ទំនងផ្នែកការទូតជាមួយថៃ។ ពីរថ្ងៃក្រោយមកគឺនៅថ្ងៃទី២៦ ខែកក្កដា បារាំងក៏បានបញ្ជូនមេបញ្ជាការជើងទឹកតំបន់ខាងកើតឲ្យព័ទ្ទឡោមឈូងសមុទ្ទថៃ ចាប់តាំងពីហ្លេមចៅលាយ (แหลมเจ้าลาย) រហូតដល់បរិវេណហ្លេមក្របាំង (แหลมกระบัง) និងនៅថ្ងៃទី២៩ ខែកក្កដា បារាំងក៏បានប្រកាសបិទឡោមឈូងសមុទ្ទថៃជាលើកទី២ ដោយពង្រីកបន្ថែមបរិវេណកោះសាម៉េត រហូតដល់ហ្លេមលិង (แหลมลิง) ដែលជាហេតុធ្វើឲ្យថៃត្រូវទទួលយកឱសានវាទរបស់បារាំង។
តែនៅថ្ងៃព្រឹកឡើងបារាំងឆក់ឱកាសកំណត់បញ្ជាបន្ថែមទៀតដោយប្រកាសរឹបអូសយកប៉ាកណាំ (មាត់ទឹក) និងក្រុងចន្ទបុរីជាឈ្លើយ និងបង្គាប់ឲ្យថៃដកចេញពីផ្នែកខាងឆ្វេងទន្លេមេគង្គថែមទៀត។ ថៃចាំបាច់ត្រូវយល់ព្រមដោយគ្មានវិធីជ្រើសរើស។ នៅពេលដែលថៃបដិបត្តិតាមពាក្យបញ្ជានេះហើយ បារាំងក៏បានដកការព័ទ្ធឈូងសមុទ្ទថៃនៅថ្ងៃទី០៣ ខែសីហា វេលាម៉ោង ១២ ថ្ងៃត្រង់ តែការរឹបអូសយកប៉ាកណាំ និងក្រុងចន្ទបុរីនៅបន្តដដែល។
តមកមានការធ្វើសិទ្ធិសញ្ញាបញ្ឈប់សង្គ្រាមដោយមានសន្ធិសញ្ញាចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ១៨៩៣។ នៅក្នុងសន្ធិសញ្ញានេះមានកំណត់ថា “រដ្ឋបាលបារាំងនិងបាននៅតាំងបន្តនៅក្រុងចន្ទបុរីរហូតការងារទាំងឡាយដែលមានចែងនៅក្នុងសន្ធិសញ្ញានេះត្រូវបានសំរេចរួចរាល់...”។
បើទោះបីភាគីថៃបដិបត្តតាមចំណុចនានាដែលបារាំងបង្គាប់បញ្ជាគ្រប់យ៉ាងយ៉ាងណាក្ដី បារាំងក៏នៅមិនព្រមដកទាហាន និងនៅគ្រប់គ្រងក្រុងចន្ទបុរីអស់រយៈពេល១០ឆ្នាំ ដែលជាហេតុតំរូវឲ្យមានធ្វើសន្ធិសញ្ញាថ្មីមួយច្បាប់ទៀតគឺចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៣ ពេលនេះទើបបារាំងដកកំលាំងចេញពីចន្ទបុរី តែបានចូលទៅកាន់កាប់ក្រុងត្រាច (បារាំងហៅថា ក្រាត) និងបណ្ដាកោះទាំងឡាយនៅភាគខាងត្បូងនៃហ្លេមលិង និងរហូតទៅដល់កោះកុង។ ភាគីថៃចាំបាច់ត្រូវប្រគល់ក្រុងត្រាច និងក្រុងបច្ចន្តគិរីខែត្រឲ្យដល់បារាំង នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩០៤។
តំបន់ទាំងនេះត្រូវធ្លាក់លើការគ្រប់គ្រងរបស់បារាំងរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៦ ទើបមានការឯកភាពធ្វើសន្ធិសញ្ញាមួយច្បាប់ទៀតដែលឲ្យឈ្មោះថា “សន្ធិសញ្ញារវាងសម្ដេចព្រះចៅផែនដីសៀម ជាមួយប្រធានាធិបតីហង់រី-ហ៊្វីលីពបារាំង” បារាំងទើបប្រគល់ក្រុងត្រាចមកថៃវិញ តែភាគីថៃត្រូវបាត់បង់ដែនដីខ្មែរផ្នែកខាងក្នុង (ថៃហៅថាមណ្ឌលបូព៌ា) គឺក្រុងបាត់ដំបង (ថៃហៅព្រះដំបង) សៀមរាប និងសិរីសោភ័ណ (ថៃហៅស៊ីសុផុន) ជាការដោះដូរ តែប្រាកដថាក្រុងបច្ចន្តគិរីខែត្រ (កោះកុង) នេះ បារាំងមិនបានប្រគល់ឲ្យមកថៃវិញទេ។ បច្ចុប្បន្ននេះក្រុងបច្ចន្តគិរីខែត្រ (កោះកុង) បានក្លាយជាផ្នែកមួយនៃប្រទេសកម្ពុជា។
ការបាត់បង់ផែនដីកោះកុងនាសម័យនោះ ប្រវត្តិសាស្ត្រថៃមិនមានចុះអំពីការបាត់បង់ដែនដីកោះកុងទេ ដោយចុះដោយរួមក្នុងករណីដែនដីខេត្តត្រាចប៉ុណ្ណោះ ព្រោះនៅខណៈនោះថៃត្រូវការដែនដីខ្មែរភាគខាងលើខ្លាំងណាស់គឺដែនដីឦសានខាងត្បូងបច្ចុប្បន្ន (រួមមានអតីតខេត្តខ្មែរមួយចំនួនដូចជា ស្រីស្លាកែត សុរិន្ទ្រ បុរីរម្យ ជាដើម) ដោយមានកំណត់យកភ្នំដងរែកជាខ្សែកំណត់ខេត្តដែន ដែលបារាំងក៏បានយល់ព្រម។
រជ្ជកាលព្រះស៊ីសុវត្ថិ-មុន្នីវង្ស
កែប្រែក្នុងរជ្ជកាលព្រះបាទស៊ីវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) ខេត្តកោះកុងជាស្រុកចំណុះខេត្តកំពត ដែល ចៅហ្វាយស្រុកកោះកុង មានងារជា ពិជ័យរឿងឫទ្ធិ។ [៤]
សម័យសង្គមរាស្ត្រនិយម
កែប្រែការផ្តាច់ចេញពីខេត្តកំពតតាមព្រះរាជក្រមលេខ ៖ ២៤នស ចុះ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៥៨ នៃគ្រិស្តសករាជ។
ខេត្តកោះកុងត្រូវបានបែងចែកជា ៨ (ស្រុក) រួមមាន ៣៣ ឃុំ [៥] ។
ក្រមស្រុក | ស្រុក | ឡាតាំង |
---|---|---|
០៩០១ | បទុមសាគរ | Botum Sakor |
០៩០២ | គីរីសាគរ | Kiri Sakor |
០៩០៣ | កោះកុង | Kaôh Kŏng |
០៩០៤ | ស្មាច់មានជ័យ | Smach Mean Chey |
០៩០៥ | មណ្ឌលសីមា | Mondol Seima |
០៩០៦ | ស្រែអំបិល | Srae Ambel |
០៩០៧ | ថ្មបាំង | Thmo Bang |
០៩០៨ | កំពង់សិលា | Kampong Seila |
សម័យខ្មែរក្រហម
កែប្រែកាលសម័យខ្មែរក្រហម ភូមិភាគបស្ចិម ឬភូមិភាគ៤០១ ភូមិភាគ នេះដឹកនាំដោយជូ-ជេត ហើយរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។ [៦]
ភូមិសាស្ត្រ
កែប្រែខេត្តនៅចុងនិរតីបំផុតនៃប្រទេសកម្ពុជា គឺកោះកុងមានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និង ទីខាងក្នុងព្រៃ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ ឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគីរីរម្យ។ អ្វីដែលជាភាពទាក់ទាញទេសចរណ៍របស់ខេត្តនេះរួមមានបនល្បែង និង ទឹកធ្លាក់ ខណៈនោះដែរតំបន់នេះក៏ជាតំបន់នាំចេញ ហើយសុខូបត្ថម្ភវត្ថុកំពង់ផែថ្មីៗត្រូវបានគេអភិវឌ្ឍឡើងដើម្បីធ្វើពាណិជ្ជកម្ម។
ភ្នំ
កែប្រែការរីកចម្រើនយ៉ាងរហ័ស
កែប្រែបន្ទាប់ពីការរំដោះពីរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ កោះកុងនៅតែមិនទាន់មានប្រជាជនច្រើននៅឡើយ។ ក្រោយមកគោលនយោបាយរដ្ឋាភិបាលថ្នាក់ជាតិបានជម្រុញលើកទឹកចិត្តឱ្យប្រជាជនមករស់នៅកោះកុង ក៏ធ្វើឱ្យមានលំហូរចូលមនុស្សយ៉ាងគំហុក។ វាត្រូវបានគេប៉ាន់ប្រមាណថាអត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៅកោះកុងគឺ ១៦ ភាគរយ ដែលបានគំរាមកំហែងដល់ធនធានព្រៃកោងកាងនៅក្នុងខេត្តនេះ។ ទីប្រជុំជនរបស់ខេត្តកោះកុងបានរីកចម្រើនយ៉ាងលឿនជាអន្លើៗដើម្បីឆ្លើយតបទៅនឹងសំពាធខាងទីផ្សារពីប្រទេសថៃ និងដោយសារការបំលាស់ទីចូលមកខេត្តពីប៉ែកផ្សេងៗនៃកម្ពុជា។[៧]
ស្រុក-ក្រុង (បច្ចុប្បន្ន)
កែប្រែខេត្តនេះត្រូវបានបែងចែកទៅជា ៦ស្រុក និង ក្រុងមួយ។
ក្រមអ.ម.អ. | ស្រុក-ក្រុង | ឡាតាំង |
---|---|---|
០៩០១ | បទុមសាគរ | Botum Sakor |
០៩០២ | គីរីសាគរ | Kiri Sakor |
០៩០៣ | កោះកុង | Koh Kong |
០៩០៤ | ខេមរភូមិន្ទ (អតីតស្រុកស្មាច់មានជ័យ) | Kamarakpumin |
០៩០៥ | មណ្ឌលសីមា | Mondol Seima |
០៩០៦ | ស្រែអំបិល | Srae Ambel |
០៩០៧ | ថ្មបាំង | Thmar Bang |
ការឆ្លងកាត់ព្រំដែន
កែប្រែខេត្តនេះគឺជាច្រកចេញយ៉ាងពេញនិយមមួយមកកម្ពុជាពីហាតលេកនៅក្នុងប្រទេសថៃភាគខាងកើត ដោយឡែកដោយសារតែហេតុផល វាជាច្រកចូលដោយផ្ទាល់ទៅកាន់កំពង់ផែ និង រមណីយដ្ឋានឆ្នេរ នៃក្រុងព្រះសីហនុ។ ព្រំប្រទល់នេះស្ថិតនៅចាំយាម ប្រហែល១៤ គម ពីក្រុងខេមរភូមិន្ទ។
ការធ្វើដំណើរទៅកោះកុងជាការធ្វើដំណើរដ៏សប្បាយរីករាយ ដែលស្ពានមួយចំនួនត្រូវបានគេកសាងឡើង ដំណាក់កាលទីមួយនៅឆ្នាំ២០០២។ ភូមិសញ្ញានៃខេត្តកោះកុងអាចបានបង្កើតឡើងដោយសម្ព័ន្ធល.យ.ផ. ស្ពានដែលមិនធ្លាប់មានសាងសង់វែងបំផុតនៅកម្ពុជា ដែលលោកអ្នកនឹងឆ្លងកាត់មានប្រវែង ១ ៩០០ មាត្រ កាត់សមុទ្រភ្ជាប់ក្រុងខេមរភូមិន្ទទៅនឹងរមណីយដ្ឋានកោះកុង និង ទីត្រួតពិនិត្យអន្តរជាតិ។ នៅឆ្នាំ ២០០៧ ផ្លូវជួសជុលថ្មីមួយខ្សែ (ផ្លូវជាតិលេខ៤៨) ត្រូវបានបញ្ចប់បង្ហើយពីទីប្រជុំជនកោះកុងទៅកាន់ស្រែអំបិល តាមបណ្ដោយផ្លូវជាតិពីភ្នំពេញទៅព្រះសីហនុ រួមមានច្រកឆ្លងកាត់ទន្លេ ៤ នៅសល់ដែលស្ពានមួយចំនួនត្រូវបានបើកសម្ពោធនៅខែ ឧសភា ២០០៨ ដែលគឺជាអំណោយរបស់រដ្ឋាភិបាលថៃផ្ដល់មកឱ្យកម្ពុជា។
សេដ្ឋកិច្ច
កែប្រែសម្បូរដោយធនធានធម្មជាតិខេត្តកោះកុង ក៏ជាខេត្តមួយដែលមានភាពទាក់ទាញ សម្រាប់គម្រោងវិនិយោគខណៈខេត្តជាប់សមុទ្រភាគនិរតីនេះក៏មានព្រំដែនគោកជាបប្រទេសថៃ។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋគឺ ធ្វើពាណិជ្ជកម្ម ផ្តល់សេវាកម្ម ជួញដូរ ធ្វើស្រែចម្ការ រកអនុផលព្រៃឈើ នេសាទ និងធ្វើកម្មកររោងចក្រ និងសំណង់។ ប្រាក់ចំណូលជា មធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១.៧៤៦ ដុល្លារក្នុងឆ្នាំ២០២១ ដែលមានការកើនឡើងប្រមាណ ៨,១២% បើប្រៀបធៀបទៅចំណូលប្រចាំឆ្នាំ២០១៧ ដែលមានចំនួន ១.៤១៨ ដុល្លារ និងអត្រាភាពក្រីក្រឆ្នាំ២០២១ មានចំនួន ៧,៣% ថយ ចុះ ៦,១៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដែលមានចំនួន ១៣,៤៦%។ ខេត្តនេះជាទីតាំងនៃគម្រោងអភិវឌ្ឍន៍កំពង់ផែចិន-កម្ពុជា នៅតារាសាគរ។ គម្រោងនេះត្រូវបានគ្រោងនឹងពង្រីកផ្ទៃដីជាង ៤៥០០០ហិកតា រួមទាំងកាស៊ីណូ ទីលានវាយកូនហ្គោល និងរមណីយដ្ឋាននានា។ ឆ្នេរសមុទ្រប្រវែង ២០ គីឡូម៉ែត្រនឹងត្រូវបានប្រែក្លាយទៅជាកំពង់ផែទឹកជ្រៅដើម្បីផ្ទុកនាវាទេសចរណ៍ក៏ដូចជាការដឹកជញ្ជូនទំនិញ។ នៅជិតកំពង់ផែ អាកាសយានដ្ឋានដែលមានផ្លូវរត់ ៣៤០០ម៉ែត្រគឺវែងជាងការចាំបាច់សម្រាប់ការហោះហើរពាណិជ្ជកម្ម ខណៈដែលច្រកបត់របស់វាតូចពេកសម្រាប់យន្តហោះស៊ីវិល។ ដូច្នេះហើយ អ្នកវិភាគសង្ស័យថា គម្រោងកំពង់ផែនេះ គឺជាកិច្ចសហការយោធាស៊ីវិលកម្ពុជា-ចិន ដែលនឹងអនុញ្ញាតឱ្យកងទ័ពជើងទឹកចិន ប្រើប្រាស់គ្រឿងបរិក្ខារជាមូលដ្ឋានប្រតិបត្តិការទៅមុខ។ ដើម្បីឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីនៃកម្ពុជា ហ៊ុន សែន បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយលោកបានចង្អុលបង្ហាញថា រដ្ឋធម្មនុញ្ញកម្ពុជា «...គ្មានការផ្ដល់សម្រាប់ផ្ទុកមូលដ្ឋានយោធាបរទេសនៅលើដីរបស់ខ្លួនឡើយ»។[៨]
ផ្សារ៖
អប់រំ
កែប្រែវិទ្យាល័យ
កែប្រែ- វិទ្យាល័យកោះកុង
- វិទ្យាល័យហ៊ុនសែនចាំយាម
- វិទ្យាល័យបាក់ខ្លង
- វិទ្យាល័យបុទុមសាគរ
- វិទ្យាល័យស្រែអំបិល
- វិទ្យាល័យឫស្សីជ្រុំ
- វិទ្យាល័យ ថ្មស
អនុវិទ្យាល័យជ្រោយស្វាយ
កែប្រែសាលាបឋមសិក្សា
កែប្រែ- សាលបឋមទីរួមខេត្ត មានទីតាំនៅជិតរវង់មូលស្ពាន់កោះកុង
- សាលាបឋមសិក្សាជំនាប់
- សាលាបឋមសិក្សាបឹងឃុនឆាង
សុខាភិបាល
កែប្រែមន្ទីរពេទ្យ
កែប្រែ- មន្ទីរពេទ្យបង្អែកខេត្តកោះកុង
- មន្ទីពេទ្យបង្អែកស្រែអំបិល
វត្តអារាម
កែប្រែ- វត្តជីខ ក្ហិ
- វត្តជោត្តញ្ញាណ
- វត្តទេពនិម្មិត ហៅ វត្តថ្មី
- វត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក
វត្ត មាគ៌ាគិរីស្រែអំបិល វត្ត សាលាម្នាង វត្ត អង្គរភ្នំខ្លុង វត្ត ជ្រោយស្វាយ
ឯកសារពិគ្រោះ
កែប្រែ- ↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
- ↑ សុភ័ក្ត្រ
- ↑ សុភ័ក្ដ្រ
- ↑ "ឈូកខ្មែរ". Archived from the original on 2015-04-23. Retrieved 2015-07-26.
- ↑ ស្ថាប័ន រដ្ឋបាល Archived 2008-07-01 at the វេយប៊ែខ ម៉ាស៊ីន. ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៨។
- ↑ វិគីភីឌាខ្មែរ[តំណភ្ជាប់ខូច]
- ↑ Peam Krasop Wildlife Sanctuary: Insights into Life in the Mangroves, International Symposium on Protection and Management of Coastal Marine Ecosystem.
- ↑ Bunnara, Dy. "ខេត្តកោះកុងមានតំបន់សេដ្ឋកិច្ចពិសេស ៤ កន្លែង" (in American English). Retrieved 2023-08-26.
{{cite web}}
: zero width space character in|title=
at position 6 (help)
តំណខាងក្រៅ
កែប្រែ- The Koh Kong Website
- Koh Kong Provincial Resources Archived 2008-10-12 at the វេយប៊ែខ ម៉ាស៊ីន.
- Kirirom National Park, Cambodia Archived 2009-11-17 at the វេយប៊ែខ ម៉ាស៊ីន.
- Koh Kong Websites Archived 2011-10-08 at the វេយប៊ែខ ម៉ាស៊ីន.
- Very comprehensive adventure site in Tatai Archived 2014-08-18 at the វេយប៊ែខ ម៉ាស៊ីន.