ទូតសួគ៌ (អង់គ្លេស : Angel; pronounced /ˈeɪn.dʒəl/) ជាអង្គខាងវិញ្ញាណ ដែលខ្ពង់ខ្ពស់ ឬឧត្ដុង្គឧត្ដមជាងមនុស្ស ទាំងអំណាច ទាំងប្រាជ្ញា។[] នៅក្នុងវិជ្ជាគ្រីស្ទាន ទូតសួគ៌ គឺសំដៅទៅលើអ្នកនាំសារ អ្នកប្រាប់ឲ្យដឹងនូវអ្វីដែលរៀបនឹងកើតឡើង ព្រមទាំងសំដៅលើអ្នកដែលមានភាពខ្ពង់ខ្ពស់ខាងសេចក្ដីល្អ មានភាពបរិសុទ្ធ មិនអាត្មានិយម មានប្រាជ្ញា និងមានរូបឆោមស្រស់ស្អាត។[][]

Schutzengel (ភាសាអង់គ្លេស : "Guardian Angel") គូរដោយ Bernhard Plockhorst បង្ហាញទូតសួគ៌ដែលកំពុងមើលថែក្មេងពីរនាក់។
យ៉ាកុបបោកចំបាប់ជាមួយទូតសួគ៌ (Jacob Wrestling with the Angel), គូរដោយ Gustave Doré នៅឆ្នាំ 1855

ដើមកំណើតពាក្យ

កែប្រែ

ពាក្យទូតសួគ៌អង់គ្លេស angel មកពីភាសាឡាតាំង angelus "អ្នកនាំសារ", ដែលខ្ចីពីភាសាក្រិក ἄγγελος ángelos។ យោងទៅតាម R. S. P. Beekes, ពាក្យ ángelos ប្រហែលជាខ្ចីពីអាស៊ី, ដូចជាពាក្យ ἄγγαρος ['អ្នកនាំសំបុត្រពើស៊ី']។[]

ក្នុងគម្ពីរជនជាតិហេព្រើរដែលបកប្រែជាភាសាក្រិកច្បាប់Septuagint ពាក្យ ángelos បកប្រែមកពីពាក្យ mal’ākh ដែលមានន័យថា "អ្នកនាំសារ" ដោយគ្មានបញ្ជាក់ច្បាស់ពីលក្ខណៈ។ រីឯក្នុងគម្ពីរ Latin Vulgate, ពាក្យនេះមានន័យពីរ គឺសំដៅលើទាំងអ្នកនាំសារជាមនុស្ស និងអង្គស្ថានសួគ៌។

សាសនាគ្រីស្ទ

កែប្រែ

តាមគំនិតខាងគ្រីស្ទាន ទូតសួគ៌គឺជាអ្នកនាំសាររបស់ព្រះ។

យោងតាម អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ " 'ទូតសួគ៌' ជាឈ្មោះតួនាទី គឺមិនមែនឈ្មោះលក្ខណៈទេ។ ឈ្មោះលក្ខណៈវា គឺជា 'វិញ្ញាណ' ហើយឈ្មោះតួនាតីវា គឺជា 'ទូតសួគ៌'។[]

ក្នុងគម្ពីរគ្រីស្ទាន ទូតសួគ៍ជាអង្គខាងវិញ្ញាណដែលស្ថិតនៅជាកណ្ដាលរវាងមនុស្ស និងព្រះ។ "ព្រះអង្គបានធ្វើឲ្យគេ [មនុស្ស] ​​​​ទាបជាងបណ្ដាទូតសួគ៌មួយរយៈ​..." (ទំនុកតម្កើង 8:4-5)។ គ្រីស្ទានជឿថា ទូតសួគ៌ត្រូវបានបង្កើតដោយព្រះ ដោយយោងទៅលើ(ទំនុកតម្កើង 148:2-5; កូឡុស 1:16):

"អស់ទាំងទូតសួគ៌របស់ព្រះអង្គអើយ ចូរសរសើរដល់ព្រះអង្គ;

អស់ទាំងពលបរិវាររបស់ព្រះអង្គអើយ ចូរសរសើរដល់ព្រះអង្គចុះ...

ដ្បិតព្រះអង្គចេញបង្គាប់ ហើយរបស់ទាំងនោះក៏កើតមក...";

"ដ្បិត​របស់​សព្វសារពើ​ត្រូវបាន​និម្មិតបង្កើត​ដោយ​ព្រះអង្គ

គឺអ្វីៗដែល​នៅ​លើមេឃ  ​និង​នៅលើ​ផែនដី

អ្វីៗ​ដែល​យើង​មើលឃើញ  ​និង​មើលមិនឃើញ

ទោះបីជា​រាជ្យបល្ល័ង្ក  ‍ឬ​រាជ្យអំណាច

អំណាចគ្រប់គ្រង  ​ឬ​សិទ្ធិអំណាច​ក៏ដោយ

គឺ​អ្វីៗ​សព្វសារពើ​ត្រូវបាន​និម្មិតបង្កើត​តាមរយៈ​ព្រះអង្គ

និង​សម្រាប់​ព្រះអង្គ​"។

ទោះបីជាទូតសួគ៌មានប្រាជ្ញាជាងមនុស្សក៏ដោយ ក៏មិនមែនដឹងសព្វទាំងអស់នោះទេ ដូចដែលបានបញ្ជាក់នៅ ម៉ាថាយ 24:36  : "ចំពោះ​​ថ្ងៃ  ​និង​ម៉ោង​នោះ  ​គ្មានអ្នកណា​ដឹង​ឡើយ  ​សូម្បីតែ​បណ្ដា​ទូតសួគ៌​នៃ​ស្ថានសួគ៌  ​ឬ​ព្រះបុត្រា​ក៏មិន​ជ្រាប​ដែរ ​មានតែ​ព្រះ​បិតា​តែមួយអង្គ​គត់​ប៉ុណ្ណោះ​ដែល​ជ្រាប"​។

[]

ទំនាក់ទំនងជាមួយទូតសួគ៌

កែប្រែ
 
ទូតសួគ៌មួយរូប សម្រាលទុក្ខព្រះយេស៊ូវ, គូរដោយ Carl Heinrich Bloch, 1865–1890.
កុំ​ភ្លេច​ទទួលភ្ញៀវដោយរាក់ទាក់ ដ្បិត​ដោយសារតែ​ការនេះ អ្នកខ្លះ​បាន​ទទួល​ទូតសួគ៌​ដោយ​មិនដឹងខ្លួន​។—ហេព្រើរ 13:2 GKHB

https://my.bible.com/bible/2287/HEB.13.2

ព្រះគម្ពីរសញ្ញាថ្មីមានសរសេរអំពីទាំងទំនាក់ទំនង និងការសន្ទនារវាងទូតសួគ៌ និងមនុស្ស។ ជាឧទាហរណ៍ មានទំនាក់ទំនងពីទូតសួគ៌បីដង ទាក់ទងនឹងកំណើតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក និងកំណើតព្រះយេស៊ូវ។ នៅលូកា 1:11, មានទូតសួគ៌មួយរូបបានលេចមកដល់សាការី ជម្រាបលោកថា លោកនឹងមានកូនប្រុសម្នាក់ ទោះបីជាលោកមានវ័យចំណាស់ហើយក៏ដោយ។ ការនេះបញ្ជាក់ពីកំណើតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក។ រីឯនៅលូកា 1:26 ទូតសួគ៌កាព្រីយ៉ែលបានមកឯម៉ារា ដើម្បីប្រាប់ជាមុនអំពីកំណើតព្រះយេស៊ូវ។

យោងតាមម៉ាថាយ 4:11, ក្រោយពីព្រះយេស៊ូវចំណាយពេលសែសិបថ្ងៃនៅទីរហោរស្ថាន, "...មារបានចាកចេញពីព្រះអង្គ ហើយមើល៍ បណ្ដាទូតសួគ៌បានចូលមកជិត ហើយបម្រើព្រះអង្គ"។ នៅលូកា 22:43 ទូតសួគ៌មួយរូបសម្រាលទុក្ខព្រះយេស៊ូវ ពេលព្រះអង្គកំពុងរងការឈឺចាប់យ៉ាងខ្លាំងនៅសួនច្បារ។[]  នៅម៉ាថាយ 28:5 មានទូតសួគ៌មួយរូបមកប្រាប់ដំណឹងនៅឯផ្នូរទទេ ព្រមទាំងរមៀលថ្មចេញពីមាត់រូងផ្នូរ ក្រោយពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ។

ឯកសារយោង

កែប្រែ
  1. "Definition of ANGEL". www.merriam-webster.com. Retrieved 2016-05-02.
  2. The Free Dictionary [១] retrieved 1 September 2012
  3. [២]Augustine of Hippo's Enarrationes in Psalmos, 103, I, 15, augustinus.it ទំព័រគំរូ:La icon
  4. Beekes, R. S. P., Etymological Dictionary of Greek, Brill, 2009, p. 9.
  5. Augustine, En. in Ps. 103, 1, 15: PL 37, 1348
  6. "BibleGateway, Matthew 24:36". Biblegateway.com. Retrieved 30 July 2012.
  7. "BibleGateway, Luke 22:43". Biblegateway.com. Retrieved 30 July 2012.