អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ
អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ ឬ លោកគ្រូអហ្គស្ទីន ឬ សន្តអូគូស្តាំង ជាទស្សនវិទូគ្រីស្តសាសនាដ៏សំខាន់ ជាទេវវិទូ និងជាឥស្សរជនឆ្នើមក្នុងការផ្លាស់ប្ដូរពីទស្សនវិជ្ជាពាហិរសាសនាទៅកាន់តស្សនវិជ្ជាគ្រីស្តសាសនាជាក់លាក់។
អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ | |
---|---|
កើត | ៣៥៤ ក្រុងតាកាស |
ស្លាប់ | ៤៣០ ក្រុងហិប្ប៉ូ |
ឈ្មោះផ្សេងទៀត | សន្តអូគូស្តាំង |
អាជីព | ទស្សនវិទូគ្រីស្តសាសន |
ត្រូវបានគេស្គាល់ថា | ព្រះត្រែឯកដ៏បរិសុទ្ធ |
ជីវប្រវត្តិ
កែប្រែអាអ៊ូហ្គូស្ទីន កើតនៅក្រុងតាកាស ទ្វីបអាហ្រ្វិក ហើយទទួលមរណភាពនៅក្រុងហុីបផូ។ ឪពុករបស់លោកឈ្មោះ ប៉ាទ្រីឈិអុស ដែលជាជនក្រៅសាសន៍ រីឯម្តាយរបស់លោកគឺ សន្តីម៉ូនីក ដែលជាគ្រិស្តបរិស័ទ។ លោកទទួលការសិក្សាតាមរបៀបគ្រីស្តបរិស័ទយ៉ាងល្អ។ លោកជានិស្សិតខាងច្បាប់នៅក្រុងកាតេច។ ដំបូងលោកជឿលើក្រុមវង្វេងជំនឿ ម៉ានិឈាន ហើយបង្រៀនវិជ្ជាវោហាសាស្ត្រនៅទីក្រុង មិឡាន ជាកន្លែងដែលលោកបានកែប្រែចិត្តគំនិត ដោយ សន្តអំប៊្រាស ។
ពេលត្រឡប់ទៅ ក្រុងតាកាស លោកបានចែករបស់របរឲ្យជនក្រីក្រ ហើយទទួលការតែងតាំងជាបូជាចារ្យ ក្រោយមកទទួលការតែងតាំងជាលោកអភិបាល ក្រុងហិប្ប៉ូ ពេលមានអាយុ ៤១ ឆ្នាំ។ លោកក្លាយទៅជាអ្នកបំភ្លឺព្រះសហគមន៍នៅទ្វីបអាហ្វ្រិក។ លោកជាម្នាក់ក្នុងចំណោមអ្នកបង្កើតក្រុមបព្វជិតដ៏ល្បីល្បាញ ៤ នាក់ និងជាគ្រូបាធ្យាយរបស់ព្រះសហគមន៍។
គំនិត
កែប្រែទេវវិជ្ជា
កែប្រែការរួមចំណែករបស់លោក អាអ៊ូហ្គូស្ធីនូស ចំពោះទេវវិជ្ជាមានច្រើនណាស់ក្នុងប្រវត្តិសាស្ត្រទេវវិជ្ជា។
លោកជាអ្នកការពាររឿងដំណឺងល្អរបស់ព្រះគ្រីស្តជាព្រះគុណឥតគិតថ្លៃពីក្រុមខុសឆ្គងជាច្រើន។
សៀភៅរបស់លោក អាអ៊ូហ្គូស្ធីនូស ដែលមានចំណងជើងថា « ព្រះត្រៃឯកដ៏បរិសុទ្ធ » គឺជាស្នាដៃនៅក្នុងទេវសាស្ត្រដ៏ឆ្នើម។ នៅក្នុងឯកសារនេះលោកបានឃើញព្រះដែលមានចែងនៅក្នុងព្រះគម្ពីរថាជាព្រះត្រៃឯក ដ៏អស់កល្ប ដ៏មហិមា ដ៏ឥតខ្ចោះ និងគ្រប់លក្ខណ៌។
នៅក្នុងសំណេររបស់លោកដែលមានចំណងជើង « ទីក្រុងរបស់ព្រះ » បានចាក់ឫសនៅក្នុងជំនឿលើអធិបតេយ្យភាពរបស់ព្រះនិងគុណូបការរបស់ព្រះអង្គជាដើម ដែលគេបានអះអាងថារបៀបដែលគ្រីស្តបរិស័ទមានទស្សនទានចំពោះប្រវត្តិសាស្ត្រ។[១]
ទស្សនវិជ្ជា
កែប្រែទស្សនវិជ្ជារបស់ អាអ៊ូហ្គស្ធិនូស ជានិច្ចកាលបម្រើឲ្យទេវវិជ្ជារបស់លោក ថ្វីបើមានការពិភាក្សាយា៉ងល្អពីអស្តិរូបវិជ្ជាជាពិសេសអំពីពេលវេលានិងឆន្ទៈសេរីនិងសីល៍វិជ្ជាក៏ដោយ។ ក្នុងឋានៈជាលោកអភិបាលកាតូលិកម្នាក់គាត់បានប្រយុទ្ធប្រឆាំងអ្នកជឿបីក្រុម៖
- ពួកសាសនម៉ានី
- ពួកដូណាធូស
- ពូកផេឡាហ្ជីអ៊ូស។
ប្រឆាំងពួកសាសនមា៉នី អាអ៊ូហ្គូស្ធីនូស អះអាងថាចក្រវាឡគឺល្អទាំងស្រុងនិងអំពើបាបគឺគ្រាន់តែគ្មានឫុអវត្តមានអ្វីដែលល្អ។ ក្នុងករណីនៃអំពើអាក្រក់់ខាងសីលធម៌នេះជាលទ្ធផលនៃឆន្ទៈសរី។[២]
ឯកសារយោង
កែប្រែ- ↑ ជឯកមែន, េមស៍ ភី. (២០១២). ការរុករកព្រវត្តិសាស្ត្រពួកជំនុំ. ភ្នំពេញ: គ្រឺស្ទានផលិតសៀវភៅ « ប្រភបប្រាជ្ញា ». ល.ស.ប.អ. 1-58134-368-X. ម.ប.គ.ល. 47916248. https://www.worldcat.org/oclc/47916248.
- ↑ ប្លេកបឺន, សៃមឺន; កាន អុីនហ្គឺន (២០២០). វចនានុក្រមទស្សនវិជ្ជាអក្សហ្វ័ដ = The Oxford Dictionary of Philosophy: អង់គ្លេស-ខ្មែរ. ភ្នំពេញ: វិទ្យាស្ថានស្រាវជ្រាវសហជីវីនព្រះយេស៊ូ. p. ៣២-៣៣. ល.ស.ប.អ. 978-9924-35-023-1. https://library.khmerstudies.org/bib/15. Archived 2021-08-23 at the វេយប៊ែខ ម៉ាស៊ីន.