ទូរស័ព្ទ
ទូរស័ព្ទ ជាឧបករណ៍ទូរគមនាគមន៍ដែលត្រូវបានប្រើសំរាប់បញ្ជូននិងទទួលសំលេងនៃការសន្ទនារវាងមនុស្ស២នាក់រឺច្រើនជាងនោះ។ ទូរស័ព្ទបានក្លាយជាឧបករណ៍សាមញ្ញដែលមនុស្សលើពិភពលោកមិនអាចខ្វះបាននាពេលបច្ចុប្បន្ននេះ។ ទូរស័ព្ទភាគច្រើនប្រតិបត្តិការក្នុងរូបភាពជាការបញ្ជូនស៊ីញ៉ាល់អគ្គីសនី តាមរយៈបណ្តាញទូរស័ព្ទ។
គោលការណ៍គ្រឹះ
កែប្រែទូរស័ព្ទធ្វើការលើព័ត៌មាន២ប្រភេទផ្សេងគ្នា (ស៊ីញ៉ាល់ និង សំឡេង) នៅពេលផ្សេងគ្នា លើខ្សែរមួលមួយគូ ។ ឧបករណ៍ធ្វើការលើស៊ីញ៉ាល់ចែកចេញជា កណ្ដឹង (សម្រាប់រំឮកដល់អ្នកប្រើពេលមានការហៅចូល) និង ផ្ទាំងប៊ូតុង (សម្រាប់បញ្ចូលលេខទូរស័ព្ទពេលធ្វើការហៅចេញ) ។ អ្នកទទួលទូរស័ព្ទនៅចុងម្ខាងទៀត នឹងលើកឧបករណ៍ទទួលសំឡេងង ដែលដូចជាការបើកកុងតាក់អោយដំនើរការ។ ...(មិនអាចរកពាក្យបកប្រែពីភាសាអង់គ្លេសតទៅទៀត)
ប្រវត្តិទូរស័ព្ទ
កែប្រែនៅតែមិនមានភាពច្បាស់លាស់ថាតើនរណាជាអ្នកបង្កើតទូរស័ព្ទអគ្គីសនីមុនគេនោះ។ ដូចជារបកគំហើញធំៗដូចជា វិទ្យុ ទូរទស្សន៍ អំពូលភ្លើង និង កុំព្យូទ័រ ដែរ។ មានអ្នកប្រាជ្ញជាច្រើនដែលបានផ្តួចផ្ដើមធ្វើការពិសោធន៍អំពីការបញ្ជូនសំលេងតាមខ្សែ ហើយពួកគេបានជួយគ្នាក្នុងការធ្វើអោយគំនិតកាន់តែល្អឡើង។ លោក អង់តូនីញ៉ូ មើស៊ី (Antonio Meucci) លោក ចូហាន ហ្វីលីព រ៉េស ( Johann Philip Reis) លោក អេលីស្សា ហ្គ្រេយ (Elisha Gray) លោក អាឡិចសេនដឺរ ហ្គ្រាហាម បែល (Alexander Graham Bell) លោក ថូម៉ាស់ អេឌីសុន ()Thomas Edison) គឺជាបុគ្គលក្នុងចំនោមអ្នកដែលបានផ្តួចផ្ដើមការបង្កើតទូរស័ព្ទ។
ការអភិវឌ្ឍន៍ដំបូង
កែប្រែ- ២៨ ធ្នូ ១៨៧១ Antonio Meucci បានដាក់ពាក្យសុំទៅការិយាល័យអាជ្ញាប័ណ្ឌអាមេរិក នូវអាជ្ញាប័ណ្ឌដែលមានចំនងជើងថា «ទូរសារសំលេង» ដែលពិពណ៌នាអំពីការទំនាក់ទំនងដោយ សំលេងរបស់មនុស្ស២នាក់ដោយប្រើខ្សែ។
- ១៨៧៤ Antonio Meucci បន្ទាប់ពីបានបន្តអាជ្ញប័ណ្ឌបាន២ឆ្នាំ ក៏គ្មានប្រាក់ក្នុងការបន្តម្តងទៀត។ អាជ្ញាប័ណ្ឌនោះត្រូវបានចាត់ទុកជាមោឃៈ។
- ៦ មេសា ១៨៧៥ Alexander Graham Bell បានទទួលអាជ្ញាប័ណ្ឌអាមេរិកលេខ 161,739 ស្ដីអំពី «ឧបករណ៍បញ្ជូននិងទទួលទូរសារអគ្គីសនី»។
- ១១ កុម្ភៈ ១៨៧៦ Elisha Gray បានបង្កើតឧបករណ៍បញ្ជូនធ្វើពីសន្ទនីយ៍សំរាប់ប្រើក្នុងទូរស័ព្ទ
- ១៤ កុម្ភៈ ១៨៧៦ Elisha Gray បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌស្តីពី «ការបញ្ជូនសំលេងមនុស្សតាមរយៈសៀគ្វីទូរសារ»។ នៅថ្ងៃដដែលAlexander Graham Bell បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌស្ដីអំពី «ការរីកចំរើននៃប្រព័ន្ឋទូរសារ» សំរាប់ទូរស័ព្ទដែលប្រើលំយោលចរន្ត។
- ១៩ កុម្ភៈ ១៨៧៦ Elisha Gray ត្រូវបានគេផ្តល់ដំនឹងថា ការសុំអាជ្ញាប័ណ្ឌរបស់គាត់ជាន់គ្នានឹងការសុំរបស់Alexander Graham Bell។ គាត់ក៏សំរេចចិត្តផ្អាកការសុំរបស់គាត់។
- ៧ មិនា ១៨៧៦ Alexander Graham Bell បានទទូលអាជ្ញាប័ណ្ឌលេខ 174,465 ស្ដីអំពី «ការរីកចំរើននៃប្រព័ន្ឋទូរសារ» ដែលក្នុងនោះរួមមាន វិធីនិងបរិក្ខារបញ្ជូនសំលេងតាមរយៈទូរសារ ដោយប្រើគោលការណ៍លំយោលអគ្គីសនី ស្រដៀងគ្នានិងលំយោលរបស់ខ្យល់ពេលមានសំលេង។
- ១០ មិនា ១៨៧៦ ជោគជ័យដំបូងនៃការបញ្ជូនសំលេងតាមរយៈទូរស័ព្ទ។ ឃ្លាដំបូងដែលត្រូវបាននិយាយតាមទូរស័ព្ទមុនគេគឺ “Mr. Watson, come here, I want to see you.” (លោកវ៉ាត់សុនមកទីនេះមក។ ខ្ញុំចង់ជួបលោក។) ដែលAlexander Graham Bell បាននិយាយទៅកាន់សហការីរបស់លោកគឺលោកវ៉ាត់សុន។
- ៣០ មករា ១៨៧៧ Alexander Graham Bell បានទទួលអាជ្ញាប័ណ្ឌលេខ 186,787 សំរាប់ទូរស័ព្ទអេឡិចត្រូម៉ាញ៉េទិច ដែលប្រើមេដែកអចិន្ត្រៃយ៍ បន្ទះដែកស្ដើង និង កណ្ដឹងហៅ។
- ២៧ មេសា ១៨៧៧ Edison បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌឧបករណ៍បញ្ជូនធ្វើពីកាបូន(ហ្គ្រាហ្វីត)។ អាជ្ញាប័ណ្ឌលេខ 474,230 ត្រូវបានផ្ដល់១៥ឆ្នាំក្រោយមក(៣ ឧសភា ១៨៩២)។ Edison បានទទួលអាជ្ញាប័ណ្ឌលេខ 222,390 សំរាប់ឧបករណ៏បញ្ជូនធ្វើពីគ្រាប់កាបូន នៅឆ្នាំ ១៨៩៧។
ឧបករណ៍សំរាប់លក់ដំបូង
កែប្រែទូរស័ព្ទដំបូងមានច្រើនប្រភេទតាមបច្ចេកទេសផ្សេងគ្នា។ ខ្លះប្រើឧបករណ៍បញ្ជូនធ្វើពីសន្ទនីយ៍។ ខ្លះប្រើបន្ទះលោហៈស្ដើងដែលបង្កើតចរន្តអាំងឌ្វីនៅក្នុងរបុំអេឡិចត្រូម៉ាញ៉េទិចដែលរុំជុំវិញមេដែកអចិន្ត្រៃយ៍មួយ។ ហើយខ្លះទៀតប្រើគោលការណ៍ឌីណាមិច បន្ទះស្ដើងដែលយោលរបុំខ្សែក្នុងដែនម៉ាញ៉េទិចអចិន្ត្រៃយ៍ ឬច្រាស់មកវិញ។ តែគោលការណ័ដែលគេប្រើច្រើនជាងគេ គឺគោលការណ៍ឧបករណ័បញ្ជូនធ្វើពីកាបូនរបស់Edison/Berliner ដែលផ្ដល់នូវសំលេងខ្លាំងជាងគេ។
ទូរស័ព្ទនៅសម័យដំបូងឡើយ ត្រូវការផ្គត់ផ្គល់ថាមពលអគ្គីសនីដោយខ្លួនឯង។ នៅពេលនោះត្រូវការមានអ្នកមកត្រួតពិនិត្យនិងប្តូរថ្មជាទៀងទាត់។ នៅសតវត្សរ៍ទី២០ ថ្មរួមត្រូវបានដាក់អោយប្រើ ដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទផ្គត់ផ្គង់ថាមពលអោយ តាមរយៈខ្សែតែមួយជាមួយនឹងខ្សែដែលបញ្ជូនស៊ីញ៉ាល់សំលេង។ នៅចុងសតវត្សរ៍ទី២០ ការបង្កើតទូរស័ព្ទឥតខ្សែធ្វើអោយរស់ឡើងវិញនូវការផ្គត់ផ្គង់ថាមពលដោយប្រើថ្ម។
ទូរស័ព្ទនៅសម័យដំបូងដូចទូរសារដែរគឺមានខ្សែ២៖ ១សំរាប់ទទួលនិងបញ្ជូនស៊ីញ៉ាល់សំលេង និង១ទៀតជាខ្សែដី។ ទូរស័ព្ទប្រើគោលការណ៍ឌីណាមិច ដំបូងឡើយមានតែប្រហោង១ ហើយអ្នកសន្ទនាឆ្លាស់គ្នាស្តាប់និងនិយាយម្ដងម្នាក់។ ក្រោយមកក៏មានការបង្កើតអោយមានប្រហោង២នៅចុងម្ខាងៗ ដើម្បីងាយស្រួលក្នុងការសន្ទនា តែវាមានតំលៃថ្លៃ។
ដំបូងឡើយ ការប្រើទូរស័ព្ទមិនត្រូវគេយកកំរៃទេ។ ជាធម្មតាទូរស័ព្ទ១គូតែងតែមានភ្ជាប់ស្រាប់ដល់អ្នកណាដែលបានចុះកុងត្រាប្រើទូរសារ។ ក្រុមហ៊ុននឹងតខ្សែរវាងកន្លែង២អោយ ឧទាហរណ៍ រវាងគេហដ្ឋាននិងកន្លែងធ្វើការ។ បើអ្នកណាចង់និយាយទាក់ទងទៅច្រើនកន្លែង ត្រូវតែតំលើងទូរស័ព្ទច្រើនគូទៅតាមនោះដែរ។