ទំព័រគំរូ:វិគីភីឌា:អត្ថបទលេចធ្លោបច្ចុប្បន្ន/ធ្នូ ៥០, ២០០៧
អាហារ១០ប្រភេទ ប្រកបដោយសុខភាព និងឆ្ងាញ់ពិសា
មិត្តអ្នកអានជាទីមេត្រី! ឡេឌីស៍(Ladies: ស្ត្រីៗ)សូមលើកយកមក ជំរាបជូន នូវប្រភេទអាហារដ៏ ឆ្ងាញ់ពិសា មាន១០ប្រភេទ ប្រកបដោយសុខភាព ខ្ពស់បំផុត ដោយសារតែ ប្រភេទមុខអាហារនីមួយៗ យ៉ាងហោចណាស់ ក៏មានលក្ខណៈវិនិច្ឆ័យយ៉ាងត្រឹមត្រូវ បីចំណុចផងដែរ ក្នុងចំណុចដ៏សំខាន់ ប្រកបទៅដោយគុណភាព ដូចខាងក្រោមនេះ៖ ជាប្រភពអាហារ ដ៏ប្រសើរនិងមានគុណប្រយោជ ព្រោះមានរសជាតិសរសៃ សំបូរទៅដោយជីវជាតិ វីតាមីន ខនិជ(ជាតិរ៉ែ) រួមជាមួយនឹងសមាសធាតុ បំប៉នផ្សេងៗទៀតផងដែរ។ ជាប្រភេទអាហារ ដែលមានកំរិត សមាសភាគជាតិបំប៉ន(Phytonutrients) និងសារធាតុអុកស៊ីតកម្ម (អុកស៊ីដង់) យ៉ាងខ្ពស់ មានដូចជាប្រភេទវីតាមីន A និង E រួមទាំង វីតាមីនបេតាការ៉ូទីន។ អាចជួយកាត់បន្ថយបាន ចំពោះករណីមានជំងឺ ពាក់ព័ន្ធនឹងបេះដូង ព្រមទាំងករណី ទាក់ទិនទៅនឹង បញ្ហាសុខភាព ផ្សេងៗទៀត ។ មានកំរិតដង់ស៊ីតេកាឡូរីទាប បានសេចក្ដីថា បើទោះបីជាអ្នកទទួលទានក្នុងបរិមាណច្រើន តាមចំណង់ចំណូលចិត្តក្ដី ក៏មិនបានបង្កើនកាឡូរី ខ្លាំងពេកនោះដែរ ។ ជាប្រភេទអាហារ ដែលមានផ្សំជាស្រេច នូវអ្វីដែលជាតំរូវការ របស់រូបកាយមនុស្ស ពិសេសគឺសុខភាព ។ អានបន្ត...