ទ្រឹស្តីបទទែរគេម
ទ្រឹស្តីបទទែរគេម ជាទ្រឹស្តីបទធរណីមាត្រ ត្រូវបានហៅដោយយកឈ្មោះតាមគណិតវិទូបារាំង អូលរី ទែរគេម (១៦ កក្តដា ១៧៨២ – ១៨៦២, Olry Terquem) ។
គេមានត្រីកោណ ABC និង បីឆិវៀន (Cevian) នៃត្រីកោណប្រសព្វគ្នាត្រង់ចំនុចតែមួយ។ មានរង្វង់មួយកាត់តាមជើងទាំងបីនៃឆិវៀននេះ កំនត់បានបីចំនុចផ្សេងទៀតដែលស្ថិតនៅលើជ្រុងទាំងបីនៃត្រីកោណ។ ចំនុចទាំងបីនេះស្មើនឹងជើងនៃឆិវៀនប្រសព្វគ្នាត្រង់ចំនុចតែមួយ។ ចំនុចទាំង៦នេះហៅថាចំនុចទែរគេម ។
ឆិវៀន (Cevian) គឺជាបន្ទាត់នៃត្រីកោណមួយដែលកាត់តាមកំពូល និងចំនុចមួយនៅលើជ្រុងឈមនៃកំពូលនោះ ហើយវាក៏ជាបន្ទាត់សេកង់នៃត្រីកោណដែរ (បន្ទាត់ដែលកាត់ត្រីកោណត្រង់ពីរចំនុច) ។ ក្នុងរូបបន្ទាត់ ជាឆិវៀននៃត្រីកោណ ABC ។
ករណីពិសេស
កែប្រែនៅពេលដែលបន្ទាត់ឆិវៀនពីរៗត្រូវបានដាក់អោយត្រួតស៊ីគ្នា នោះរង្វង់នឹងចារឹកក្នុងត្រីកោណដែលប៉ះនឹងចំនុចទាំងបីទ្វេដង។ បន្ទាត់ឆិវៀនប្រសព្វគ្នាត្រង់ចំនុចហ្គែរហ្គោនតែមួយ។
សំរាយបញ្ជាក់
កែប្រែយោងតាមទ្រឹស្តីបទឆិវ៉ា ប្រសិនបើបីបន្ទាត់ និង ប្រសព្វគ្នាត្រង់ចំនុចតែមួយគេបាន
ចំនុចស្វ័យគុណ A ធៀបទៅនឹងរង្វង់ចារឹកក្រៅត្រីកោណ កំនត់ដោយ
គេបានផលធៀប
ដូចគ្នាដែរចំពោះចំនុចស្វ័យគុណ B អាចសរសេរ
ចុងក្រោយចំនុចស្វ័យគុណ C អាចសរសេរ
ផលគុណនៃផលធៀបទាំងបីនៃអង្គខាងធ្វេងគឺស្មើនឹង នោះគេបានផលគុណនៃអង្គខាងស្តាំនៃផលធៀបទាំងបីក៏ស្មើនឹង ដែរ។
តាមលក្ខណៈចា្រសនៃទ្រឹស្តីបទឆិវ៉ា បន្ទាត់បី និង ប្រសព្វគ្នាត្រង់ចំនុចតែមួយ។