ធម្មចេតី
ធម្មចេតិ (ភូមា: ဓမ္မစေတီ, បញ្ចេញសំឡេង [dəma̰zèdì] [ដ្មាហ្សេឌិ]; រ. ១៤០៩–១៤៩២) គឺជាព្រះមហាក្សត្រទី១៦នៃនគរហង្សាវត្តីក្នុងប្រទេសភូមាចាប់ពីឆ្នាំ១៤៧១ ដល់ ១៤៩២។ ដោយយល់ថាទ្រង់ជាក្សត្រមួយអង្គក្នុងចំណោមក្សត្រដែលប្រកបដោយបញ្ញាញាណបំផុតក្នុងប្រវត្តិសាស្ត្រភូមា តាមរយៈដំណើររឿងរៀបរាប់ផ្សេងៗបានហៅទ្រង់ថាជា "ក្សត្រល្បីល្បាញបំផុត" ក្នុងចំណោមក្សត្រហង្សាវត្តីទាំងឡាយ។[២] ជាអតីតព្រះសង្ឃពុទ្ធសាសនាថេរវាទមួយអង្គ បានបួសរៀននៅនគរអវៈដែលជានគរគូសត្រូវ ក្នុងវ័យជាយុវភិក្ខុ ទ្រង់បានក្លាយជាទីប្រឹក្សា និង ព្រះរាជសុណិសាដ៏គួរឱ្យទុកចិត្តមួយអង្គនៃព្រះមហាក្សត្រីឝ៊ីនចៅពូ។ នៅក្នុងវ័យ ៤៨ ឆ្នាំ ទ្រង់បានលាចាកសិក្ខាបទ ក្រោយមកទ្រង់ក៏ត្រូវបានជ្រើសរើសដោយព្រះនាងឝ៊ីនចៅពូជារជ្ជទាយាទ ហើយរៀបអភិសេកនឹងព្រះបុត្រីមួយអង្គរបស់ព្រះមហាក្សត្រីអង្គនេះ។ ព្រះអង្គភ្លាមៗក៏បានក្លាយជាមេដឹកនាំនៃនគរនេះយ៉ាងពិតប្រាកដ ខណៈពេលដែលព្រះនាងឝ៊ីនចៅពូបានផ្ទេរកិច្ចការរាជការទាំងឡាយឱ្យទៅព្រះអង្គទាំងអស់។
ធម្មចេតិ ဓမ္မစေတီ | |
---|---|
ព្រះមហាក្សត្រនៃហង្សាវត្តី | |
រជ្ជកាល | ១៤៧១–១៤៩២ |
អង្គមុន | ឝ៊ីនចៅពូ |
អង្គក្រោយ | ពញារាមទី២ |
ប្រសូត | វិច្ឆិកា/ធ្នូ ១៤០៩ ថ្ងៃចន្ទ មី.ស. ៧៧១[១] |
សុគត | ១៤៩២ បារគូ |
ជាយា | មីផាកាហ្ត៍ |
រាជបច្ឆាញាតិ | ពញារាមទី២ |
សាសនា | ពុទ្ធសាសនាថេរវាទ |
កំឡុងរជ្ជកាលដ៏យូររបស់ព្រះបាទធម្មចេតិ នគរនិយាយភាសាមនមួយនេះបានឡើងដល់ចំណុចកំពូលនៃយុគមាស។ ក្រោមការដឹកនាំប្រកបដោយបញ្ញាវាងវៃ នគរនេះមិនដូចនគរអវៈដែលជាគូសត្រូវឡើយ ជានគរប្រកបដោយសន្តិភាព និង បានសេចក្ដីចំរើនលូតលាស់យ៉ាងខ្លាំងក្លាដោយសារតែពាណិជ្ជកម្មជាមួយពួកបរទេស។ រជ្ជកាលរបស់ទ្រង់ គឺជាវេលាមួយនៃសន្តិភាព ហើយទ្រង់អង្គឯងគឺជាអង្គក្សត្រសុចរិតមួយអង្គ មានកិត្តិសព្ទល្បីរន្ទឺដោយសារតែបញ្ញាញាណរបស់ទ្រង់។[២] សមូហកម្មនៃការដឹកនាំរបស់ទ្រង់គឺ ធម្មចេតិព្យាធម៌ ដែលបានសេសសល់គង់វង្សនៅ។[៣] នគរនេះក៏បានក្លាយជាមជ្ឈមណ្ឌលនៃពុទ្ធសាសនាថេរវាទដ៏ល្បីល្បាញ ដោយមានចំណងយ៉ាងរឹងមាំនឹងសិង្ហលៈ ហើយបានបន្តបញ្ជូនគណៈសាសនាទូតទៅកាន់ពុទ្ធគយា។ កំណែទំរង់សាសនារបស់ទ្រង់ក្រោយមកបានផ្សព្វផ្សាយទូទាំងប្រទេស។[៤] ព្រះអង្គក៏បានថែរក្សាចំណងមិត្តភាពជាមួយយូនណានដែរ។
តាមរយៈ លោកឌីជីអ៊ី-ហល "ព្រះអង្គគឺជាប្រភេទស្ដេចពុទ្ធសាសនិកដ៏ប្រពៃបំផុត ដែលមានព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅទៅលើបន្សុទ្ធកម្មសាសនា។ ស្ថិតនៅក្រោមព្រះរាជតំរិះរបស់ទ្រង់ អរិយធម៌បានថ្កុំថ្កើងរុងរឿង និងស្ថានភាពប្រទេសមនលេចធ្លោផ្ទុយគ្នាស្រឡះជាមួយភាពចលាចល និង អរញ្ញយុគ ដែលគេបានឃើញមាននៅនគរអវៈភាគច្រើន។"[២]
ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ១៤៩២។ ព្រះអង្គបានទទួលព្រះកិត្តិនាមជាសន្តបុគ្គល ហើយព្រះចេតិយមួយបានកសាងឡើងដើម្បីតំកល់ព្រះអដ្ឋិធាតុរបស់ទ្រង់។ ព្រះអង្គត្រូវបានសោយរាជ្យបន្តដោយព្រះរាជបុត្រច្បងរបស់ទ្រង់ ព្រះនាម ពញារាមទី២។
សង្ខេប
កែប្រែពង្សាវតារភូមាផ្សេងៗ បានរាយការណ៍នូវកាលបរិច្ឆេទដែលមានការខុសគ្នាតិចតួចអំពីព្រឹត្តិការណ៍សំខាន់ៗនៃខ្សែជីវិតរបស់ទ្រង់។
ពង្សាវតារ | ប្រសូត–ទិវង្គត | ព្រះជន្ម | រជ្ជកាល | ល្វែងនៃរជ្ជកាល |
---|---|---|---|---|
ស្លាផាតរាជវង្ស[កំណត់ ១] | រ. វិច្ឆិកា ១៤០៩[កំណត់ ២] | ៨១ | ១៤៧០–១៤៩១[៥] | ២១[កំណត់ ៣] |
មហារាជវង្ស និង ប្រាសាទកែវរាជវង្ស | មិនបានរាយការណ៍ | មិនបានរាយការណ៍ | ១៤៧១–១៤៩២[៦][៧] | ២១ |
សូមមើលដែរ
កែប្រែកំណត់
កែប្រែ- ↑ Slapat provides wildly divergent and inconsistent dates for the early Hanthawaddy history, including the reign of this king. The birth-death and regnal dates use the regnal years given in the Slapat chronicle with 888 ME (1526/27), the death year of King Binnya Ran II, which is in agreement with standard Burmese chronicles, as the anchor reference point.
- ↑ (Slapat 1922: 96): He was born in 771 ME in the season of Byeissa (ဗြိစ္ဆာ), which corresponds to Scorpio. It means he was probably born around November/December of 1409.
- ↑ The reign period calculated from the reign start date of Binnya Ran II (1491) and the reign end date of Shin Sawbu (1470) as given in (Slapat 1922: 69 and 104) respectively. (Slapat 1922: 96) says he reigned for 27 years, and died at age 74 (75th year) in 1483/84, which contradicts its own reporting elsewhere.
ឯកសារយោង
កែប្រែគន្ថនិទ្ទេសន៍
កែប្រែ- Athwa, Sayadaw (1785) (ជាBurmese). Mon Yazawin (Slapat Rajawan) (1922 រ.រ.). Yangon: Burma Publishing Workers Association Press.
- Hall, D.G.E. (1960). Burma (3rd រ.រ.). Hutchinson University Library. ល.ស.ប.អ. 978-1-4067-3503-1.
- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Kala, U (1724) (ជាBurmese). Maha Yazawin. 1–3 (2006, 4th printing រ.រ.). Yangon: Ya-Pyei Publishing.
- Myint-U, Thant (2006). The River of Lost Footsteps—Histories of Burma. Farrar, Straus and Giroux. ល.ស.ប.អ. 978-0-374-16342-6.
- Royal Historical Commission of Burma (1832) (ជាBurmese). Hmannan Yazawin. 1–3 (2003 រ.រ.). Yangon: Ministry of Information, Myanmar.
ធម្មចេតី ប្រសូត/កើត: ១៤០៩ សុគត/ស្លាប់: ១៤៩២
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ឝ៊ីនចៅពូ |
ព្រះមហាក្សត្រហង្សាវត្តី ១៤៧១–១៤៩២ |
តដោយ ពញារាមទី២ |
ព្រះរាជគោរម្យងារ | ||
មុនដោយ ពញាហ្វារ្យូ |
រជ្ជទាយាទហង្សាវត្តី ១៤៥៧–១៤៧១ |
តដោយ ពញារាមទី២ |