ធម៌ទេវ
(ត្រូវបានបញ្ជូនបន្តពី ធម្មទេវ)
ធម្មទេវ រឺ ធម៌ទេវ និង សិម្ហទេវ ដែលជាបងប្អូនជីដូនមួយនឹងគ្នា ព្រោះជាកូនរបស់ព្រាហ្មណ៍២នាក់បងប្អូន ព្រាហ្មទត្ត និង ព្រាហ្មសិម្ហ។ អ្នកទាំង២នេះធ្លាប់ជាមន្ដ្រីរបស់ព្រះបាទភវវម៌្មទី១ ហើយព្រះបាទមហេន្ទ្រវម៌្មទី១ពិនិត្យឃើញថាជាទីប្រឹក្សាល្អ ទ្រង់ក៏រក្សាទុកព្រោះ «ពួកគេនេះចេះចាំច្បាស់លាស់អំពីវិទ្យាសាស្ដ្រត្រឹមត្រូវ និងវិទ្យាសាស្ដ្រមានផលប្រយោជន៍» មានន័យថា ជាអ្នកអនុវត្ដជាក់ស្ដែង និងត្រឹមត្រូវ។ មន្ដ្រីទាំង២នាក់នេះ ជាជំនួយដែលជួយឱ្យព្រះអង្គទទួលបាននូវជ័យជម្នះ។ ទ្រង់បានចាត់ឱ្យសិម្ហទេវទៅធ្វើការចរចាជាមួយនគរចាម្ប៉ា ដើម្បីរក្សាចំណងមេត្រីភាពរវាងកម្វុជ នឹងព្រះរាជាចាម តាមលោកសឺដេស ប្រហែលក្នុងរាជ្យព្រះរាជាចាមព្រះនាមសម្ភុវរ្ម័ន។ បេសកកម្មនេះទទួលបានជោគជ័យ ហើយសន្ដិភាពត្រូវបានធានា។
ឯកសារយោង
កែប្រែ- វិគីភីឌាខ្មែរ