នគរលូ
លូ (ចិនបុរាណ: 魯國; ភិងអ៊ិង: Lǔ Guó, រង្វង់១០៤២-២៤៩ម.គ.) គឺជារដ្ឋចំណុះមួយកំឡុងរាជវង្សចូវនៃចិនបុរាណ ។ បានស្ថាបនាឡើងនៅសតវត្សទី១១ម.គ. ពួកអ្នកគ្រប់គ្រងនៃរដ្ឋនេះចាប់ពីសាខាកូនពៅនៃត្រកូល ជី (姬) ដែលគ្រប់គ្រងរាជវង្សចូវ ។ អ្នកឧកញ៉ាដំបូងគេគឺ ព័រឈិន (伯禽) គឺជាបុត្រអ្នកឧកញ៉ាចូវ បងប្អូនស្ដេចចូវវូវុ និងជារាជានុសិទ្ធិរបស់ស្ដេចចូវឆឹង ។[១]
រដ្ឋលូ 魯國 លូគ័រ | |
---|---|
រង្វង់១០៤២ម.គ.–២៤៩ម.គ. | |
ធានី | ឈិភ្វុ |
សាសនា | សាសនាប្រជាប្រិយចិន គោរពបូជាដូនតា សាសនាតាវ |
រដ្ឋាភិបាល | រាជាធិបតេយ្យ |
អ្នកឧកញ៉ា | |
ប្រវត្តិសាស្រ្ត | |
▪ Established | រង្វង់១០៤២ម.គ. |
▪ បានបញ្ចូលដោយឈូក | ២៤៩ម.គ. |
រាជធានីរដ្ឋគឺនៅឈិភ្វុ និងទឹកដីរបស់រដ្ឋនេះច្រើនតែបានគ្របដណ្ដប់តំបន់កណ្ដាល និងនិរតីនៃអ្វីដែលឥឡូវគឺជាខេត្តឝានតុង ។ រដ្ឋនេះមានព្រំដែនខាងជើងទល់នឹងរដ្ឋរដ្ឋដ៏មានអំណាច និងខាងត្បូងទល់នឹងរដ្ឋឈូកដ៏មានឥទ្ធិពល ។ ទោះបីជាការលុកលុយរបស់ឈីត្រូវបានកម្ចាត់ចោលនៅក្នុងសមរភូមិឆាងឝោនៅឆ្នាំ៦៨៤ម.គ.ក៏ដោយ ក៏រដ្ឋនេះស្ថិតនៅក្នុងឱនភាពដែរកំឡុងសម័យរដូវផ្ការីកនិងស្លឹកឈើជ្រុះ ។ អំណាចនយោបាយនៃលូនៅទីបញ្ចប់ត្រូវបែកខ្ញែកក្នុងចំណោមបក្សពួកសក្ដិភូមិនៃជីស៊ុន ម៉ឹងស៊ុន និង ឝ៊ូស៊ុន ដ៏មានឥទ្ធិពល (ត្រូវបានគេហៅថាពួកហួនទាំងបីដោយសារតែពួកគេគឺជាជំនាន់ក្រោយនៃអ្នកឧកញ៉ាលូហួន) រហូតដល់អ្នកឧកញ៉ាលូមូបង្កើតបានកំណែទម្រង់មួយ ដែលកាលណោះដែនដីនៃម៉ឹងស៊ុន និងឝ៊ូស៊ុនត្រូវបានកាន់កាប់ ដោយឈី ហើយត្រកូលជីស៊ុនបានបង្កើតឡើងនូវរដ្ឋរបស់ខ្លួនដែលមានឈ្មោះថា ផ្វី (费) ។ លូត្រូវបានបញ្ចូលនៅឆ្នាំ២៥៦ម.គ.ដោយរដ្ឋឈូក ។
លូគឺរដ្ឋកំណើតនៃលោកខុងជឺ ។ វស្សាប្បវត្តិរដូវផ្ការីកនិងស្លឹកឈើជ្រុះត្រូវបានសរសេរដើម្បីកត់ត្រាប្រវត្តិសាស្ត្រលូ ។ ស្នាដៃដ៏អស្ចារ្យនៃប្រវត្តិសាស្ត្រចិនមួយទៀត គឺលោកហ្សួ-ជ័នក៏ត្រូវបានសរសេរជាភាសាលូដែរ ។
អ្នកគ្រប់គ្រង
កែប្រែបញ្ជីនៃអ្នកគ្រប់គ្រងលូផ្អែកលើកំណត់ត្រាមហាប្រវត្តិវិទូដោយលោកស៊ឺម៉ា-ឈៀន:[២][១]
គោរម្យងារ | នាមដាក់ | រជ្ជកាល | ទំនាក់ទំនង |
---|---|---|---|
ព័រឈិន | រ.១០៤២-៩៩៧ម.គ. | បុត្រអ្នកឧកញ៉ាចូវ | |
អ្នកឧកញ៉ាខោ | យ៉ូវ | ៩៩៨-៩៩៥ម.ស. | បុត្ររបស់ព័រឈិន |
អ្នកឧកញ៉ាយ៉ាង | ឝ៊ី រឺ អ៊ី | ៩៩៤-៩៨៩ម.គ. | បងប្អូនអ្នកឧកញ៉ាខោ |
អ្នកឧកញ៉ាយ៉ូវ | ហ្សាយ រឺ យូ | ៩៨៨-៩៧៥ម.គ. | បុត្រអ្នកឧកញ៉ាយ៉ាង |
អ្នកឧកញ៉ាវ៉ី | ផ្វេយ | ៩៧៤-៩២៥ម.ស. | បងប្អូនអ្នកឧកញ៉ាយ៉ូវ |
អ្នកឧកញ៉ាលី | ហ៊្ស័រ រឺ ទី | ៩២៤-៨៨៨ម.ស. | កូនអ្នកឧកញ៉ាវ៉ី |
អ្នកឧកញ៉ាឝៀន | ជឺក | ៨៨៧-៨៥៦ម.ស. | បងប្អូនអ្នកឧកញ៉ាលី |
អ្នកឧកញ៉ាឝឹន | ពី រឺ ជឺ | ៨៥៥-៨២៦ម.គ. | បុត្រអ្នកឧកញ៉ាឝៀន |
អ្នកឧកញ៉ាវូ | អោ | ៨២៥-៨១៦ម.គ. | បងប្អូនអ្នកឧកញ៉ាឝឹន |
អ្នកឧកញ៉ាអ៊ី | ឝ៊ិ | ៨១៥-៨០៧ម.គ. | បុត្រអ្នកឧកញ៉ាវូ |
គ្មាន | ព័រយូវ | ៨០៦-៧៩៦ម.គ. | ក្មួយប្រុសអ្នកឧកញ៉ាអ៊ី |
អ្នកឧកញ៉ាឝ៊ាំវ | ឆឹង | ៧៩៦-៧៦៩ម.គ. | បងប្អូនអ្នកឧកញ៉ាអ៊ី |
អ្នកឧកញ៉ាហួយ | ភ្វូផ្វាង រឺ ភ្វូឝឹង | ៧៦៨-៧២៣ម.គ. | បុត្រនៃអ្នកឧកញ៉ាឝ៊ាំវ |
អ្នកឧកញ៉ាយិន | ស៊ិគូ | ៧២២-៧១២ម.គ. | បុត្រនៃអ្នកឧកញ៉ាហួយ |
អ្នកឧកញ៉ាផ្វាន | យ៊្អូន | ៧១១-៦៩៤ម.គ. | បងប្អូនអ្នកឧកញ៉ាយិន |
អ្នកឧកញ៉ាជ័ង | ថាំង | ៦៩៣-៦៦២ម.គ. | បុត្រនៃអ្នកឧកញ៉ាផ្វាន |
ហ៊្សឺប៉ាន | ប៉ាន | ៦៦២ម.គ. | បុត្រនៃអ្នកឧកញ៉ាជ័ង |
អ្នកឧកញ៉ាមិន | ឈីក | ៦៦១-៦៦០ម.គ. | បុត្រនៃអ្នកឧកញ៉ាជ័ង |
អ្នកឧកញ៉ាឝ៊ិ | ឝឹន | ៦៥៩-៦២៧ម.គ. | បុត្រនៃអ្នកឧកញ៉ាជ័ង |
អ្នកឧកញ៉ាវ៉ឹនទី១ | ឝ៊ិង | ៦២៦-៦០៩ម.គ. | បុត្រនៃអ្នកឧកញ៉ាឝ៊ិ |
អ្នកឧកញ៉ាឝៀន | វ័រ | ៦០៨-៥៩១ម.គ. | បុត្រនៃអ្នកឧកញ៉ាវ៉ឹនទី១ |
អ្នកឧកញ៉ាឆឹង | ហិយកូង | ៥៩០-៥៧៣ម.គ. | បុត្រនៃអ្នកឧកញ៉ាឝៀន |
អ្នកឧកញ៉ាឝ៊ាំង | វូ | ៥៧២-៥៤២ម.គ. | បុត្រនៃអ្នកឧកញ៉ាឆឹង |
ហ៊្សឺយ៉េក | យ៉េក | ៥៤២ម.គ. | បុត្រនៃអ្នកឧកញ៉ាឝ៊ាំង |
អ្នកឧកញ៉ាចោវ | ឆុវ | ៥៤១-៥១០ម.គ. | បុត្រនៃអ្នកឧកញ៉ាឝ៊ាំង |
អ្នកឧកញ៉ាទិង | ស៊ុង | ៥០៩-៤៩៥ម.គ. | បងប្អូននៃអ្នកឧកញ៉ាចោវ |
អ្នកឧកញ៉ាអាយ | ជាំង | ៤៩៤-៤៦៧ម.គ. | បុត្រនៃអ្នកឧកញ៉ាទិង |
អ្នកឧកញ៉ាតោ | និង | ៤៦៦-៤២៩ម.គ. | បុត្រនៃអ្នកឧកញ៉ាអាយ |
អ្នកឧកញ៉ាយៀន | ជាំរ | ៤២៨-៤០៨ម.គ. | បុត្រនៃអ្នកឧកញ៉ាតោ |
អ្នកឧកញ៉ាមុ | ឝៀន | ៤០៧-៣៧៧ម.គ. | បុត្រនៃអ្នកឧកញ៉ាយៀន |
អ្នកឧកញ៉ាគុង | ផ្វឹន | ៣៧៦-៣៥៣ម.គ. | បុត្រនៃអ្នកឧកញ៉ាមុ |
អ្នកឧកញ៉ាខាង | ធឺន | ៣៥២-៣៤៤ម.គ. | បុត្រនៃអ្នកឧកញ៉ាគុង |
អ្នកឧកញ៉ាជិង | យាន | ៣៤៣-៣២៣ម.គ. | បុត្រនៃអ្នកឧកញ៉ាខាង |
អ្នកឧកញ៉ាភិង | ឝ៊ូ | ៣២២-៣០៣ម.គ. | បុត្រនៃអ្នកឧកញ៉ាជិង |
អ្នកឧកញ៉ាវ៉ឹនទី២ | ជាំរ | ៣០២-២៧៨ម.គ. | បុត្រនៃអ្នកឧកញ៉ាភិង |
អ្នកឧកញ៉ាឈិង | ឆុវ | ២៧៧-២៤៩ម.គ. | បុត្រនៃអ្នកឧកញ៉ាវ៉ឹនទី២ |
ឯកសារយោង
កែប្រែ- ↑ ១,០ ១,១ ស៊ឺម៉ា-ឈៀន. "鲁周公世家". កំណត់ត្រាមហាប្រវត្តិវិទូ (in ភាសាចិន). Retrieved ១៥មេសា ២០១២.
{{cite web}}
: Check date values in:|accessdate=
(help); Unknown parameter|trans_title=
ignored (|trans-title=
suggested) (help)CS1 maint: unrecognized language (link) - ↑ Han, Zhaoqi (2010). "House of Duke of Zhou of Lu" (ជាChinese). Annotated Shiji. Zhonghua Book Company. p. 2691. ល.ស.ប.អ. 978-7-101-07272-3.