ព្យញ្ជនៈខ្មែរមានន័យដូចតទៅ៖ កែប្រែ

ធាតុទឹកមានគុណ ១២តំណាងម្ដាយ

មោ ធាតុដីមានគុណ ២១តំណាងឪពុក

ពុ ធាតុភ្លើងមានគុណ តំណាងស្ដេច ឬ បង

ទ្ធា ធាតុខ្យល់មានគុណ តំណាងញាតិ

ធាតុអាកាសមានគុណ ១០តំណាងគ្រូ

សរុបគុណទាំង៥ មាន ៥៦គុណ មានន័យថាគុណព្រះពុទ្ធ ៥៦


កែប្រែ

តំណាងតួសីលបាណា នៅនឹងមាត់ ជាតួអង្គព្រះកុក្កសន្ធោ គម្ពីរព្រះបុគ្គល ឈ្មោះរូបក្ខន្ធ បង្កើតជាកម្មកិលេស ទានបារមី និង ខន្ដីបារមី តំណាងពណ៌ស ធាតុទឹកគុណម្ដាយ១២

ន ប ផ ព ភ ម យ រ ល វ ស ហ នៅក្នុងខ្លួនគឺ៖

   ន ជាទឹកប្រមាត់
   ប ជាទឹកស្លេស
   ផ ជាទឹកខ្ទុះ
   ព ជាទឹកឈាម
   ភ ជាទឹកញើស
   ម ជាខ្លាញ់ខាប់
   យ ជាទឹកភ្នែក
   រ ជាខ្លាញ់រាវ
   ល ជាទឹកមាត់
   វ ជាទឹកសម្បោរ
   ស ជាទឹករំអិល
   ហ ជាទឹកមូត្រ

ចប់គុណម្ដាយ១២ធាតុទឹក។


មោ កែប្រែ

មោ តួសីលអទិន្នាទាននៅនឹងកាយ តំណាងតួអង្គព្រះកោនាគមនោ គម្ពីរព្រះកថាវត្ថុ ឈ្មោះវេទនាក្ខន្ធ បង្កើតជាកម្មកិលេស សីលបារមី និង សច្ចបារមី តំណាងពណ៌ខ្មៅ ធាតុដីគុណឳពុក២១

ក ខ គ ឃ ង ច ឆ ជ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ទ ធ ឡ អ្ង័ នៅក្នុងខ្លួន៖

   ក បង្កើតជាសក់
   ខ បង្កើតជារោម
   គ បង្កើតជាក្រចក
   ឃ បង្កើតជាធ្មេញ
   ង បង្កើតជាស្បែក
   ច បង្កើតជាសាច់
   ឆ បង្កើតជាសសៃ
   ជ បង្កើតជាឆ្អឹង
   ឈ បង្កើតជាខួរក្នុងឆ្អឹង
   ញ បង្កើតជាទាច
   ដ បង្កើតជាបេះដូង
   ឋ បង្កើតជាថ្លើម
   ឌ បង្កើតជាវាវ(សន្ទះខ្យល់)
   ឍ បង្កើតជាក្រពះ
   ណ បង្កើតជាសួត
   ត បង្កើតជាពោះវៀនធំ(សសៃធំ)
   ថ បង្កើតជាពោះវៀនតូច(សសៃតូច)
   ទ បង្កើតជាអាហារថ្មី
   ធ បង្កើតជាអាហារចាស់
   ឡ បង្កើតជាអំបែងក្បាល
   អ្ង័ បង្កើតជាខួរក្បាល

ចប់គុណឳពុក២១ធាតុដី។

ពុ កែប្រែ

ពុ តួសីល អព្រហ្មនៅនឹងភ្នែក តំណាងតួអង្គព្រះ កស្សបោ ឈ្មោះ សញ្ញាក្ខន្ធ គម្ពីរព្រះសង្គណី នេក្ខម្មបារមី និង អទិដ្ឋានបារមី ធាតុភ្លើង៦គុណ ព្រះមហាក្សត្រ និង បង សំ វិ ធា បុ ក យ បង្កើតជាកម្មកិលេស ឆព្វណ្ណរង្សី ៦ អាយតនៈទាំង៦ ធាតុទាំង៦ ឥន្រ្ទីយ៍ទាំង៦ ទ្វារទាំង៦ ផ្ទះទាំង៦ ព្រះយុគ្គលៈទាំង៦ តំណាងពណ៌លឿងចប់ គុណស្ដេច និង បងធាតុភ្លើង៦។


ទ្ធា កែប្រែ

ទ្ឋា តួសីលមុសា នៅក្នុងត្រចៀក ជាតួអង្គ ព្រះសិរិសាក្សមនីគោត្តម តំណាងគុណញ្ញាតិកាទាំង៧សន្ដាន សំ វិ ធា បុ ក យ បៈ បង្កើតជាធាតុខ្យល់ទាំង៧ សហស្សធម្ម ឈ្មោះសង្ខារក្ខ័ន្ដគម្ពីរព្រះវិភង្គ មេត្ដាបារមី និង បញ្ញាបារមី បង្កើតជាព្រះអភិធម្មទាំង៧គម្ពីរ ម អ ឧ ទាំង១០០០ ឧ អ ម ទាំង ១០០០ អារម្មណ៍ទាំង៧ កំពែងកែវទ្វារនិព្វានទាំង៧ជាន់តំណាងពណ៌បៃតងនិងខៀវ ចប់គុណញាត្តិ៧ធាតុខ្យល់។


កែប្រែ

តួសីលសុរានៅក្នុងខ្លួន ជាតួអង្គព្រះសេអាមេត្រីយ៍ បង្កើតធាតុអាកាសទាំង១០ គុណគ្រូអាចារ្យ១០ សំ វិ ធា បុ ក យ ប ម អ ឧ។ ទា្វទាំង១០ អសុភ១០ កសិណ១០ តំណាងពណ៌ក្រហម ចប់គុណគ្រូអាចារ្យ១០ធាតុអាកាស


រៀបរៀងដោយ សុខ គឹមហេង

គ្រប់ប្រស្នាថ្មជាច្រើនត្រូវបានស្រាយដោយ (ព្រឹទ្ធិចារ្យ គៀត ចាន់ថុន)

ឯកសារយោង ធម៌ចំរើនគុណ មគ្គ៤ ផល៤ (អភិរក្សដោយព្រឺទ្ធាចារ្យ ចាន់ ស៊ីម)

សូមបុណ្យកុសលដែលកើតចេញពីការចែករំលែកចំណេះនេះ ជួយបើកភ្នែកទី៣(ថ្ងាស បញ្ញា)អោយកូនក្មែរគ្រប់រូបភ្លឺពណ្ណរាយ ស្រឡាញ់ រក្សា អភិរក្សកេរតំណែល ព្រមទាំងអភិវឌ្ឍន៍ប្រទេសជាតិ គ្រួសារ និង ខ្លួនឯង ហើយសាមគ្គីគ្នាជានិច្ចនិរន្តន៍តរៀងទៅ។


សំរាប់ឯកសារទាំងមូលអាចទំនាក់ទំនងៈ សុខ គឹមហេង sok.kimheng@gmail.com