និមិត្តសញ្ញា (អង់គ្លេស: symbol) គឺពាក្យមួយដែល​បាន​ចង្អុល​បង្ហាញគំនិត វត្ថុ ឬទំនាក់ទំនង។ និមិត្តសញ្ញាធ្វើឱ្យមនុស្សម្នាក់អាចចូលទៅហួសបានដោយការបង្កើតទំនាក់ទំនងរវាងគំនិតនិងបទពិសោធន៍ដែលខុសគ្នាខ្លាំងណាស់។ ទំនាក់ទំនងទាំងអស់ (រួមទាំងការកៃឆ្នៃទិន្នន័យ) អាចធ្វើបានដោយការប្រើប្រាស់និមិត្តសញ្ញា។ និមិត្តសញ្ញាយកទម្រង់បែបបទនៃពាក្យ, សំឡេង, កាយវិការ, គំនិតឬរូបភាពដែល​អាច​មើល​ឃើញ និងត្រូវបានប្រើដើម្បីបង្ហាញគំនិតនិងជំនឿផ្សេងទៀត។ ជាឧទាហរណ៍ អដ្ឋកោណក្រហមមួយអាចជានិមិត្តសញ្ញាសម្រាប់ពាក្យថា ‹‹ឈប់››។ នៅលើផែនទី ផ្លូវខៀវអាចជាតំណាងសម្រាប់ទន្លេមួយ។ តួលេខជានិមិត្តសញ្ញាសម្រាប់ចំនួន។ តួអក្សរអាចជានិមិត្តសញ្ញាសម្រាប់សំឡេងផ្សេងៗ។ ឈ្មោះបុគ្គលជានិមិត្តសញ្ញាដែលជាតំណាងសម្រាប់បុគ្គលផ្សេងៗ។ កុលាប​ក្រហមមួយអាចជានិមិត្តសញ្ញារបស់សេចក្ដីស្រឡាញ់និងចិត្ដមេត្ដាករុណា។ អថេរ 'x' នៅក្នុងសមីការគណិតវិទ្យា អាចជានិមិត្តសញ្ញារបស់ទីតាំងនៃភាគល្អិតនៅក្នុងចន្លោះមួយ។

A red octagon symbolizes "stop" even without the word.

និរុត្តិសាស្ត្រ

កែប្រែ

ពាក្យថា symbol មកពីភាសាក្រិចថា symbolon (σύμβολον) ដែលមានន័យថា សញ្ញាសម្ងាត់ ឬ ការដាស់តឿន។[]

កំណត់ចំណាំ

កែប្រែ