បដិសល្លានសូត្រ
បដិសល្លានសូត្រ ទី៧
កែប្រែ[១៤៦] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ស្ងប់ស្ងាត់ ហើយប្រកបព្យាយាមទៅ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត ។
ដឹងច្បាស់ តាមពិតនូវអ្វី ?
ដឹងច្បាស់តាមពិតថា ភ្នែកមិនទៀង ដឹងច្បាស់តាមពិតថា រូបមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។
ដឹងច្បាស់តាមពិតថា ត្រចៀកមិនទៀង ដឹងច្បាស់តាមពិតថា សំឡេងមិនទៀង ដឹងច្បាស់តាមពិតថា សោតវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា សោតសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះសោតសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។
ដឹងច្បាស់តាមពិតថា ច្រមុះមិនទៀង ដឹងច្បាស់តាមពិតថា ក្លិនមិនទៀង ដឹងច្បាស់តាមពិតថា ឃានវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ឃានសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះឃានសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។
ដឹងច្បាស់តាមពិតថា អណ្តាតមិនទៀង ដឹងច្បាស់តាមពិតថា រសមិនទៀង ដឹងច្បាស់តាមពិតថា ជិវ្ហាវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ជិវ្ហាសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះជិវ្ហាសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។
ដឹងច្បាស់តាមពិតថា កាយមិនទៀង ដឹងច្បាស់តាមពិតថា ផ្សព្វមិនទៀង ដឹងច្បាស់តាមពិតថា កាយវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា កាយសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះកាយសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។
ដឹងច្បាស់តាមពិតថា ចិត្តមិនទៀង ដឹងច្បាស់តាមពិតថា ធម្មារម្មណ៍មិនទៀង ដឹងច្បាស់តាមពិតថា មនោវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា មនោសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្ងប់ស្ងាត់ ហើយប្រកបព្យាយាមចុះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត ដូច្នេះ ។
ចប់ បដិសល្លានសូត្រ ទី ៧ ។
ឯកសារយោង
កែប្រែព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > សឡាយតនវគ្គ > សឡាយតនសំយុត្ត > ឆឡវគ្គ ទី៥ > បដិសល្លានសូត្រ (សៀវភៅភាគ៣៥ ទំព័រទី ១៨១)
พระไตรปิฎก เล่มที่ ๑๘ > พระสุตตันตปิฎก เล่มที่ ๑๐ > สังยุตตนิกาย > สฬายตนวรรค > ปฏิสัลลีนสูตร Archived 2020-11-26 at the វេយប៊ែខ ម៉ាស៊ីន.
พระไตรปิฎก เล่มที่ ๑๙ > พระสุตตันตปิฎก เล่มที่ ๑๑ > สังยุตตนิกาย > มหาวารวรรค > ปฏิสัลลานสูตร Archived 2021-05-07 at the វេយប៊ែខ ម៉ាស៊ីន.
พระไตรปิฎก เล่มที่ ๒๕ > พระสุตตันตปิฎก เล่มที่ ๑๗ > ขุททกนิกาย > ขุททกปาฐะ-ธรรมบท-อุทาน-อิติวุตตกะ-สุตตนิบาต > ๒. ปฏิสัลลานสูตร Archived 2022-06-30 at the វេយប៊ែខ ម៉ាស៊ីន.
พระไตรปิฎก เล่มที่ ๑๗ > พระสุตตันตปิฎก เล่มที่ ๙ > สังยุตตนิกาย > ขันธวารวรรค > ๖. ปฏิสัลลานสูตร Archived 2017-08-06 at the វេយប៊ែខ ម៉ាស៊ីន.
Paṭisallāna Sutta: Seclusion (SN 56.2)
Paṭisallāna Sutta: Seclusion (SN 56.2) Archived 2020-11-27 at the វេយប៊ែខ ម៉ាស៊ីន.