ព្រះស្នំឯកបទុមបុប្ផា ទ្រង់ជាព្រះស្នំនៃព្រះបាទចន្ទរាជា ហើយមានព្រះរាជបុត្រមួយព្រះអង្គ គឺព្រះបាទបរមិន្ទរាជា។ កាលពី ព.ស ​២០៦៤, គ.ស​ ១៥២០, ម.ស​ ១៤៤២, ច.ស ​៨៨២ ឆ្នាំរោងទោស័ក ព្រះបាទចន្ទរាជាហ្លួងខាងលិច សិរី​រាជសម្បត្ដិ​ស្ដេច​គ្រប់គ្រង​នគរ​នៅ​ខេត្ត​ខាងលិច​បាន​ ៥ ​ព្រះ​វស្សា សម្ដេចព្រះ​អគ្គមហេសី​សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ ទ្រង់​ព្រះ​នាម​ព្រះរាមាធិបតី​នោះ សម្ដេចព្រះ​បិតុរង្គាធិរាជជា​អម្ចាស់​ត្រាស់​ឲ្យ​ព្រះរាជ​គ្រូ​បុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀប​ទទួល​តាម​ព្រះ​សិរី​យស សម្ដេចព្រះ​ឱរសាធិរាជ​ឯក​តាម​ទំនៀម។ លុះ​បាន​មួយ​ខែ​ក្រោយមក​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មុខងារ​ធ្វើ​ព្រះរាជ​ពិធី ​ចំរើន​ព្រះកេសា​ព្រៃ។ លុះ​ធ្វើ​ស្រេច​ហើយ អស់​សេនាបតី មន្ដ្រី​មុខងារ​ទាំងពួង​នាំ​កូនប្រុស​ស្រី និង​ទាសាទាសី គោ ក្របី សេះ រទេះ ទូកចេញ​ហែ​សុវណ្ណមាលា​ថ្វាយ​ភួង​ព្រះ​ហស្ថ​រាល់ៗ​គ្នា។ ឯ​សម្ដេចព្រះ​វររាជ​បិតា​ក៏​ទ្រង់​ព្រះ​រាជទាន​សួយសារអាករ​ក្នុង​ខេត្ត​បាត់ដំបង​ជា​ចំណង​ព្រះ​ហស្ថ​នៃ​សម្ដេចព្រះ​ប្រិយ​បុត្រ​បរិសុទ្ធ​ រាមាធិបតី។ ឆ្នាំម្សាញ់ ត្រីស័ក ព.ស ​២០៦៥, គ.ស​ ១៥២១, ម.ស ​១៤៥៣, ច.ស ​៨៨៣ នោះ អ្នក​ម្នាង​បទុមបុប្ផាជា​ព្រះ​ស្នំ​ឯក សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ​ទ្រង់​ប្រោស​ព្រះ​នាម​ជា​ព្រះ​អង្គ​បរមិន្ទ​រាជា។ សម្ដេច​ព្រះ​វររាជ​បិតា ​ទ្រង់​ពេញ​ព្រះ​ស្នេហា​ទាំង​ពីរ​អង្គ​ដូច​គ្នា។

បទុមបុប្ផា
ព្រះស្នំឯក
ស្វាមី/មហេសីចន្ទរាជា
បុត្របរមិន្ទរាជា

ឯកសារយោង

កែប្រែ