បុងបុង ម៉ាកូស
ឯកឧត្ដម ហ្វឺឌីណាន់ « បុងបុង » ម៉ាកូស ជេអរ ជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន [១] ។ គាត់កើតថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៩៥៧ គឺជាអ្នកនយោបាយហ្វីលីពីន ដែលជា ប្រធានាធិបតីហ្វីលីពីន ចាប់តាំងពីឆ្នាំ ២០២២។ លោកជា សមាជិកព្រឹទ្ធសភា ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦។
បុងបុង ម៉ាកូស | |
---|---|
លោកម៉ាកូស នាឆ្នាំ២០២២ | |
ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន | |
ក្នុងការិយាល័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ | |
អនុប្រធាន | សារ៉ា ឌូតឺតេ |
មុន | រ៉ូទ្រីហ្គោ ឌូដឺតេ |
រដ្ឋលេខាធិការក្រសួងកសិកម្ម | |
ក្នុងការិយាល័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ | |
ប្រធានាធិបតី | គ់ាតផ្ទាល់ |
ព្រឹទ្ធសមាជិកហ្វីលីពីន | |
ក្នុងការិយាល័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១០ – ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | Ferdinand Romualdez Marcos Jr. កញ្ញា 13, 1957 ម៉ានីល, ប្រទេសហ្វីលីពីន |
ពន្ធភាព | ល្វី “លីហ្សា” កាចូ អារ៉ាណេតា ទាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៣ |
កូន | ៣ |
ឪពុកម្តាយ(s) | ហ្វឺឌីណាន់ ម៉ាកូស អ៊ីម៉េលដា ម៉ាកូស |
ហត្ថលេខា | |
គេហទំព័រ | bongbongmarcos.com |
កុមារភាព និងការសិក្សា
កែប្រែលោក ម៉ាកូស ជេអរ ដែលមានរហស្សនាមថា បុងបុង កើតនៅមន្ទីរពេទ្យ ព្រះនាងម៉ារីនៃទីក្រុងឡូឌ ក្នុងទីក្រុង ម៉ានីល គាត់ជាកូនទីពីររបស់ ហ្វឺឌីណាន់ ម៉ាកូស និង អ៊ីម៉េលដា ម៉ាកូស គាត់មានបងប្អូនស្រីបីនាក់តាមគ្រួសាររបស់គាត់ គាត់ មានបងប្អូនបង្កើតបួននាក់ ដោយឪពុករបស់គាត់រៀបការដំបូង។ [២]
ម៉ាកូស បានចូលរៀនចាប់ពីថ្នាក់មតេ្តយ្យ រហូតដល់ថ្នាក់បឋម នៅឯ អាំងស្ទីតតុយស្យុង តេរេស្យាណា និង ឡា សាល់ ហ្រ្គីន ហ៊ីល នៅក្នុងទីក្រុង ម៉ានីល ។ នៅក្នុងឆ្នាំ១៩៧០ កុមារាម៉ាកូសត្រូវបានបញ្ជូនទៅប្រទេសអង់គ្លេសជាកន្លែងដែលគាត់បានរស់នៅ និងសិក្សានៅសាលា វស់ ដែលជាស្ថាប័ន បេននីឌីកទីន របស់ក្មេងប្រុសទាំងអស់នៅ វេសត៍ សុសសេក្ស ។ នៅខណៈពេលដែល កុមារា ម៉ាកូសកំពុងតែសិក្សានៅទីនោះឪពុករបស់លោក កំពុងតែប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសហ្វីលីពីន ក្នុងឆ្នាំ១៩៧២។ បន្ទាប់មក លោកបានចុះឈ្មោះនៅ អេស ធី អេដមុន ហល នៃសាកលវិទ្យាល័យ អុកស្វត ដើម្បីសិក្សាជំនាញ ទស្សនវិជ្ជា នយោបាយ និង សេដ្ធកិច្ច។ គួរឲ្យសោកស្តាយ លោកបានប្រឡងជាប់តែទស្សនវិជ្ជាប៉ុណ្ណោះ ចំណែកឯសេដ្ធកិច្ចលោកបានប្រឡងធ្លាក់ និងនយោបាយលោកបានប្រឡងធ្លាក់ពីរដង ដូច្នេះលោកមិនបានបញ្ចប់ និងទទួលបានសញ្ញាបត្រនេះទេ។ ផ្ទុយទៅវិញ លោកទទួលបាន សញ្ញាបត្រពិសេសខាងការសិក្សាអំពីសង្គម ដែលត្រូវបានគេផ្តល់ជូនឲ្យជាពិសេសចំពោះអ្នកដែលមិនបានបញ្ចប់ការសិក្សា។ បន្ទាប់មកលោកម៉ាកូស បានចុះឈ្មោះចូលរៀននៅក្នុងកម្មវិធីថ្នាក់ អនុបណ្ឌិតខាង គ្រប់គ្រងពាណិជ្ជកម្ម នៅឯសាលាជំនួញ វ៉ាតុន នៃសាកលវិទ្យាល័យ ផេនស៊ីលវ៉ានៀ ក្នុងទីក្រុងហ្វីឡាដែលហ្វៀ សហរដ្ធអាមេរិក តែលោកបានបរាជ័យម្តងទៀត ក្នុងការបញ្ចប់វា។ លោកបានអះអាងថា លោកឈប់រៀនដោយសារតែលោកត្រូវមកឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខេត្តរងប្រចាំនៅខេត្ត អុីឡូកូ ណ័រ ក្នុងឆ្នាំ១៩៨០។ គណកម្មការរបស់ប្រធានាធិបតី ស្តីអំពីការគ្រប់គ្រងល្អនៅពេលក្រោយមកបានរាយការណ៍ថាទាំង ថ្លៃសាលារៀនរបស់លោក ប្រាក់ឧបត្ថម្ភប្រចំាខែរបស់លោក ១០,០០០ ដុល្លារ និងភូមិគ្រឹះដែលលោកបានរស់នៅ នៅខណៈពេលដែលលោកកំពុងសិក្សានៅឯសាលាវ៉ាតុន គឺសុទ្ធតែប្រើមូលនិធិរបស់ការិយាល័យប្រធានាធិបតី និងមួយផ្នែកទៀតចេញពីកុងធនាគារ ១៥ ដែលលោកម៉ាកូស បានចូលបើកដោយស្ងាត់ៗនៅក្នុងទឹកដីសហរដ្ធអាមេរិក ឋិតនៅក្រោមឈ្មោះក្លែងក្លាយ។[៣]
អាជីពនយោបាយ
កែប្រែលោកជាអ្នកនយោបាយអាជីព ហើយជាមន្ត្រីរដ្ធ ចាប់តាំងពីឆ្នាំ១៩៨០។ លោក បុងបុង ម៉ាកូស បានចូលកាន់តំណែងជាច្រើនទាំងនៅក្នុង អង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ របស់រដ្ធាភិបាល ដូចជា បម្រើជាសមាជិកព្រឹទ្យសភា រយៈពេល៦ឆ្នាំ ពីឆ្នាំ២០១០ ដល់២០១៦ សមាជិកសភា រយៈពេល ៦ឆ្នាំ ពីឆ្នាំ១៩៩២ ដល់១៩៩៥ និង ពីឆ្នាំ២០០៧ ដល់២០១០ អភិបាលក្រុង រយៈពេល ១២ឆ្នាំ ពីឆ្នាំ១៩៨៣ ដល់១៩៨៦ និង ពីឆ្នាំ១៩៩៨ ដល់២០០៧ និងអភិបាលក្រុងរង រយៈពេលបីឆ្នាំ ពីឆ្នាំ១៩៨០ ដល់១៩៨៣ ។
ការប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី និងការឈ្នះឆ្នោត
កែប្រែនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ លោក បុងបុង ម៉ាកូស បានប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី និងចាប់ផ្តើមធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២២ ដែលកំពុងតែខិតជិតចូលមកដល់តាមរយៈការបង្ហោះសារជាវីដេអូនៅលើហ្វេសប៊ុក។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ មនុស្សប្រហែល៦៧.៥លាននាក់បានចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសបេក្ខជនដែលពួកគេស្រឡាញ់ពេញចិត្ត។ នៅក្នុងការឈរឈ្មោះបោះឆ្នោតនេះ គេឃើញមានបេក្ខជន ១០នាក់ មកពីគណបក្សផ្សេងពីគ្នា ក៏ប៉ុន្តែមានត្រឹមតែ ២នាក់ប៉ុណ្ណោះដែលជាគូរប្រជែងប្រកិតនឹងគ្នាគឺ លោក បុងបុង ម៉ាកូស ដែលជាអ្នកនាំមុខ និង លោកស្រី លេនី រ៉ូប្រេដូ ដែលដេញតាមពីក្រោយនៅលេខរៀងទីពីរ។ ជាមួយនឹងសម្លេងឆ្នោត ជាង៩៥% លោកម៉ាកូសទទួលបានប្រហែល៣០លានសម្លេង ដែលជាចំនួនច្រើនជាងពីរដងនៃគូរប្រកួតផ្តាច់មុខរបស់លោកគឺ អ្នកស្រី អនុប្រធានាធិបតី លេនី រ៉ូប្រេដូ ដែលទទួលបានត្រឹមតែ ១៤ លានសម្លេង ដោយយោងទៅតាមចំនួនរាប់សរុបក្រៅផ្លូវការរបស់គណកម្មការស្តីអំពីការបោះឆ្នោត។
ជីវិតឯកជន
កែប្រែលោក បុងបុង ម៉ាកូស បានរៀបការជាមួយ ល្វី “លីហ្សា” កាចូ អារ៉ាណេតា ក្នុងឆ្នាំ ១៩៩៣ ។ ពួកគេមានកូនបីនាក់។
នៅខែមីនាឆ្នាំ ២០២០ លោក ម៉ាកូស ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន ជំងឺកូរ៉ូណាវីរុស២០១៩ ។ [៤]
ឯកសារយោង
កែប្រែ- ↑ "A dynasty on steroids". The Sydney Morning Herald. November 24, 2012. https://www.smh.com.au/lifestyle/a-dynasty-on-steroids-20121119-29kwy.html.
- ↑ The Marcos dynasty. https://archive.org/details/marcosdynasty0000seag.
- ↑ ម៉ៅ គុយដង់, ជីវប្រវត្តិរបស់ បុងបុង មា៉កូស ប្រធានាធិបតីថ្មីរបស់ ហ្វីលីពីន, BeeTube News, ១៦ ខែមិថុនា ២០២២.
- ↑ Galvez, Daphne (March 31, 2020). "Breaking: Bongbong Marcos Tests Positive for COVID-19" (ជាen). Inquirer.net. https://newsinfo.inquirer.net/1251836/breaking-bongbong-marcos-tests-positive-for-covid-19.