បុណ្យកឋិន
កឋិនទានបវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា“កឋិន“ជាភាសាបាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“ ។
អត្ថន័យនៃបុណ្យកឋិន
កែប្រែតាមអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវរូបធម៌ និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺៈ
- ដកស្រង់ពីកាសែតកោះសន្តិភាព[តំណភ្ជាប់ខូច]
- បុណ្យកឋិន ២០០៨ បុណ្យកឋិន នៅវត្តពូនភ្នំ ក្នុងឆ្នាំ២០០៨
- រស់បានដោយកម្រសមដូចវិគ្គហៈថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“។ ប្រែថា “សភាវៈឯណារស់បានដោយកម្រ សភាវៈនោះហៅថាកឋិនព្រោះលោកប្រៀបប្រដូចជាឈើស្នឹង ដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់ឬរស់នៅបានដោយកម្រយ៉ាងណាឯកិច្ច ដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ក៏យ៉ាងនោះដែរ“។
- ពោលសរសើរព្រោះចីវរទាន ដែលយើងកសាងជាកឋិននោះ ជាទានវិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធ ជាប្រធានតែងពោលសរសើរថាជាទានដ៏វិសេសអាចរួបរួម ឬក៏សង្គ្រោះនូវអានិសង្ស៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រងមិនឱ្យទៅគ្រងនៅទីដទៃបាន។ សមដូចវិគ្គហៈថា“បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“។ ប្រែថា“ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥យ៉ាងមិនឱ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថាកឋិន“។
- ទាយក ឬទាយិកា គឺជាអ្នកឱ្យ។ ជននោះរមែងទទួលអានិសង្សច្រើន ទទួលផលច្រើន ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិក្នុងឋានទេវលោកជាដើម។
- បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជាអ្នកទទួលក្រាលគ្រង និងអនុមោទនាកឋិនត្រូវបានសម្រេចនូវអានិសង្ស ៥យ៉ាងពេញលេញ គ្រប់គ្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។
បុព្វហេតុកឋិន
កែប្រែវិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែងអំពីបុព្វហេតុនៃបុណ្យកឋិនថា“ក្នុងសម័យពុទ្ធកាល ផផឲផឥឲផព្រះសម្ពុទ្ធ ទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុប្រើប្រាស់ តែបង្សុកូលចីវរ ព្រះអង្គពុំទាន់បានពុទ្ធានុញ្ញាតឱ្យប្រើគហបតីចីវរនៅឡើយ“ ។
នាសម័យមួយនោះនៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះសម្ពុទ្ធទ្រង់កំពុងតែចាំព្រះវស្សាក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី សាងថ្វាយនៅទៀបក្រុងសាវត្ថី។ គ្រានោះមានភិក្ខុ៣០អង្គ”ភទ្ទវគ្គិយត្ធេរ“ ក្នុងដែនបាឋេយ្យ ជាអ្នកប្រព្រឹត្តធម៌ធុតុង្គរុក្ខមូលនៅក្នុងព្រៃបាននាំគ្នានិមន្តចេញពីទីនោះមកកាន់ក្រុងសាវត្ថី ដើម្បីនឹងចូលក្រាបបង្គំគាល់ព្រះសម្ពុទ្ធ។ ប៉ុន្តែពេលភិក្ខុទាំងអស់បានមកដល់តែត្រឹមសាកេត (ភូមិមួយនៅជាប់នឹងក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹងស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ នាទីនោះតែម្ដងទៅ។
ភិក្ខុសង្ឃទាំង៣០អង្គនោះមានសេចក្ដីអផ្សុកកើតទុក្ខតូចព្រះទ័យយ៉ាងខ្លាំង ដោយគិតឃើញថាព្រះសម្ពុទ្ធទ្រង់គង់នៅទីនោះចម្ងាយត្រឹមតែ៦យោជន៍ (៩៦គីឡូម៉ែត្រ) ទៀតសោះ មិនសមយើងទាំងឡាយស្កុនដំណើរមិនបានចូលគាល់បម្រើព្រះអង្គដូចបំណង។
លុះដល់ថ្ងៃចេញវស្សាបវារណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលកាន់ក្រុងសាវត្ថី។ លុះដល់ហើយ ភិក្ខុទាំង៣០អង្គ ក៏បានចូលទៅក្រាបថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក។ ព្រះសម្ពុទ្ធ ក៏មានព្រះភាគទ្រង់មានព្រះបន្ទូលរួសរាយរាក់ទាក់ និងត្រាស់សួរសុខទុក្ខភិក្ខុទាំងនោះថា “ម្នាលភិក្ខុទាំងឡាយ! តើសរីរយន្តរបស់អ្នកទាំងឡាយ ល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះស្មើឥតមានវិវាទទាស់ទែងគ្នាទេឬ?“។
ភិក្ខុទាំងឡាយនោះក៏ក្រាបបង្គំទូលនូវសេចក្ដីលំបាកខ្លាំងរបស់ខ្លួនក្នុងការធ្វើដំណើរ ដែលមានមកតាមផ្លូវ ដោយសព្វគ្រប់ប្រការ។
លំដាប់នោះ ព្រះសម្មាសម្ពុទ្ធសម្ដែងនូវធម្មកថាប្រារព្ធអំពីសង្សារវដ្ដមិនមានទីបំផុតប្រោសប្រទានដល់ភិក្ខុទាំងនោះ។ លុះចប់ធម៌ហើយ ភិក្ខុទាំងឡាយនោះបានសម្រេចព្រះអរហត្តផលគ្រប់ៗអង្គរួចហើយក៏នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធចៀសចេញទៅ។
លំដាប់តអំពីនោះមកព្រះសម្ពុទ្ធទ្រង់ព្រះពុទ្ធចិន្ដាថា “ប្រសិនបើតថាគតបានអនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយទុករួចពីគ្រាមុនមកម៉្លេះសមភិក្ខុទាំង៣០អង្គនេះបានលះចីវរមួយទុកនៅកន្លែង ហើយយកជាប់មកជាមួយខ្លួន តែស្បង់មួយប៉ុណ្ណោះមានអត្ថិភាពស្រាលមិនលំបាកតាមផ្លូវយ៉ាងនេះសោះឡើយ។ រីឯកឋិនត្ថារកិច្ចនេះសោត ព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គក៏ធ្លាប់បានអនុញ្ញាតទុកដល់សាវកពុំដែលលះបង់ផង“។
លុះព្រះសម្ពុទ្ធទ្រង់ព្រះតម្រិះយ៉ាងដូច្នេះហើយ ទើបទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយរួចហើយ ទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយថា “អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“។ ប្រែថា “ម្នាលភិក្ខុទាំងឡាយ! តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិនបាន។ ម្នាលភិក្ខុទាំងឡាយ! អានិសង្ស៥ប្រការនឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលជាអ្នកបានក្រាលគ្រង និងបានអនុមោទនាកឋិនរួចហើយនោះ“។
💞💞== កឋិនកាល (កាលទាន) ==💞💞 ចីវរកឋិនមិនខុសប្លែកគ្នាអំពីចីវរទានដទៃទៀតទេ គ្រាន់តែការធ្វើបុណ្យកឋិនចីវរមានកំណត់កាលបរិច្ឆេទច្បាស់លាស់ និងមានប្រជាប្រិយភាពច្រើន ដែលហៅថា “កឋិនកាល ឬកាលទាន“។
ព្រះសម្ពុទ្ធទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃទទួលស្បង់ចីវរអំពីពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ១រោច ខែអស្សុជដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក (ការរវាងពាក់កណ្ដាលខែតុលាដល់ពាក់កណ្ដាលខែវិច្ឆិកា)។ ព្រះសម្ពុទ្ធទ្រង់ព្រះមេត្តាប្រោសអនុញ្ញាត ដល់ភិក្ខុសង្ឃ ជាអ្នកក្រាលគ្រង និងអនុមោទនាកឋិននោះបានទទួលអានិសង្ស៥ប្រការ។
ជនមានសទ្ធាដែលបានធ្វើកឋិនទានឈ្មោះថាជាអ្នកបានគោរពនូវព្រះពុទ្ធដីកា ដែលទ្រង់បានពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃ បានទទួលអានិសង្ស៥ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរ ចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាសនោះផង និងជាអ្នកតអាយុព្រះពុទ្ធសាសនា អស់កាលជាយូរអង្វែងទៅផង។
ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងជាគាថាយ៉ាងនេះថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“។ ប្រែថា “ជនដ៏មានប្រាជ្ញា (ណាមួយ) បានធ្វើនូវសេចក្ដីសុខស្រួល (ដល់អ្នកដទៃ) ជននោះឯងរមែងបានជួបប្រទះនឹងសេចក្ដីសុខស្រួល (ជាពិតប្រាកដពុំដែលខានឡើយ)“។
សេចក្ដីអធិប្បាយជាយ៉ាងនេះថា “ជនណាបានធ្វើកឋិនទាន ដែលនាំឱ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥យ៉ាងក្នុងរវាង៥ខែតុលាបានឈ្មោះថាជាអ្នកឱ្យសេចក្ដីសុខស្រួលដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោក ក្នុងអនាគត។
ដោយអំណាចផលានិសង្សនៃកឋិននោះក្នុងអនាគតកាល ជននោះនឹងបានជាឯហិភិក្ខុ មានត្រៃចីវរកើតឡើងឯកឯងដោយឫទ្ធិនៅពេលបព្វជ្ជាជាបព្វជិតនៅក្នុងសាសនា ព្រះពុទ្ធអង្គណាមួយហើយក៏នឹងបានសម្រេចមគ្គផលនិព្វានក្នុងពេលបព្វជ្ជានោះពុំខានឡើយ“។
តាំងពីពេលនោះតរៀងមកបុណ្យកឋិនបានក្លាយជាបុណ្យទំនៀមមួយរបស់ពួកពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេផចក្ដីត្រូវការស្បង់ចីវរដ៏វិសេសនេះ។game downloadហ្គេមដោនឡូតលោកលើក 1234567890№ .
ឯកសារយោង
កែប្រែ- ដកស្រង់ពីកាសែតកោះសន្តិភាព[តំណភ្ជាប់ខូច]
- បុណ្យកឋិន ២០០៨ បុណ្យកឋិន នៅវត្តពូនភ្នំ ក្នុងឆ្នាំ២០០៨