បេ​អាត រិច​ឈ្នឺ​រ

បេ​អាត រិច​ឈ្នឺ​រ

បេ​អាត រិច​ឈ្នឺ​រ

Beat Richner

ជីវប្រវត្តិសង្ខេប
នាម​ពេញ បេ​អាត រិច​ឈ្នឺ​រ
រហស្សនាម គ្រូពេទ្យទេវតា
សញ្ជាតិ  ស្វីស
អាជីព
ជំនាញ
  • វិជ្ជបណ្ឌិតព្យាបាលកុមារ
  • កូតវីយ៉ូឡុង(ដើម្បីមូលនិធិសប្បុរសធម៌)
ថ្ងៃខែឆ្នាំកំណើត (1947-03-13) 13 មីនា 1947 (អាយុ 77)
ថ្ងៃទទួលមរណភាព 9 កញ្ញា 2018; 6 ឆ្នាំកន្លងទៅ (2018-០៩-09)
ស្រុកកំណើត  ស្វីស
ឪពុក
ម្តាយ

ជីវប្រវត្តិ

កែប្រែ

លោកវិជ្ជបណ្ឌិត បេអាត រីចឈ្នឺរ កើត​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​១៩៤៧ នៅ​ក្រុង​ហ្សួរិច ប្រទេស​ស្វីស។ ​

ប្រវត្តិការងារ និង ជំនាញ

កែប្រែ
  • លោក បេអាត រីចឈ្នឺរ ទទួលបានសញ្ញាប័ត្រវេជ្ជសាស្រ្ត ជំនាញបណ្ឌិត​ឯកទេស​ថែទាំ​កុមារ ក្នុងឆ្នាំ១៩៧៣ ។
  • លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ធ្វើជាពេទ្យកុមារ នៅឯមន្ទីរពេទ្យកុមារនៅទីក្រុងហ្សូរិច(Zurich)។
  • លោក​វេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ ត្រូវ​បាន កាកបាទក្រហម​ស្វីស បញ្ជូន​មក​បម្រើការ​នៅ មន្ទីរពេទ្យគន្ធបុផ្ផា ក្នុង​ក្រុងភ្នំពេញ​ចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានប្រសិទ្ធិភាពនាមដើម្បីជាការចងចាំដល់សម្តេចព្រះអង្គម្ចាស់ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាព្រះរាជបុត្រីនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលបានសោយវិលាល័យក្នុងព្រះជន្មក្មេងវស្សា។
  • នៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា លោកត្រូវបានបង្ខំចិត្តចាកចេញទៅប្រទេសស្វីសវិញ និងបន្តការងារនៅមន្ទីរពេទ្យកុមារនៅទីក្រុងហ្សូរ៉ិច។
  • ក្នុងដំណើរអាជីពជាវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ និង ដោយមានចំណាប់អារម្មណ៍ខាងតន្ត្រីផងដែរនោះ លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ បានបង្កើតតួអង្គមួយហៅថា "Beatocello" (Beat គឺជាឈ្មោះរបស់លោក និង Cello ជាឧបករណ៍តន្រ្តីសេឡូ) ដែលគឺជាការរួមបញ្ចូលគ្នារវាងសិល្បៈ និងតួអង្គត្លុកកំប្លែងកំពុងលេងសេឡូ។ លោកបានដើរតួជាតួអង្គ "Beatocello" នេះដើម្បីស្វែងរកមូលនិធិជូនគន្ធបុប្ផា ព្រមទាំងបានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ"Beatocello" នេះផងដែរ។ តាមរយៈតួអង្គ "Beatocello" លោកវេជ្ជបណ្ឌិត រិចន័រ បានសម្ដែងស្វែងរកមូលនិធិដោយមិនគិតថ្លៃ ក្នុងការប្រគុំតន្ត្រីនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧នៅខេត្តសៀមរាប។ ការសម្ដែងរួមមានការលេងសេឡូ និងថ្លែងសុន្ទរកថាពីបញ្ហាសុខភាពនៅកម្ពុជា។ គាត់បានសុំភ្ញៀវទេសចរក្មេងៗឲ្យបរិច្ចាគឈាម និងសុំថវិការពីភ្ញៀវទេសចរចំណាស់ៗ និងសុំទាំងពីរចំពោះភ្ញៀវទេសចរ ដែលមានអាយុក្នុងចន្លោះនេះ។ ការងារមនុស្សធម៍របស់លោកត្រូវបានគេផលិតជាឯកសារភាគយន្តចំនួន៦គឺ "Bach at the Pagoda (1997)", "the Beat Goes On (1999)", "Depardieu goes for Beatocello (2002)", "Money or Blood (2004)", "15 Years of Kantha Bopha" (2007), "Beatocello's Umbrella" (2012) និងក្នុងឆ្នាំ 2006 "Dr Beat and The Passive Genocide of Children"។
  • នៅខែធ្នូ ឆ្នាំ១៩៩១ បេអាត រីចឈ្នឺរ ព្រះបរមរតនៈ​កោដ្ឋ នរោត្តម សីហនុ បាន​ស្នើ​សុំ​ឲ្យ​លោក​មក​កម្ពុជា ដើម្បី​ជួយ​ជួសជុល និង​គ្រប់គ្រង​មន្ទីរពេទ្យគន្ធបុផ្ផាដែល​រង​ការ​បំផ្លិចបំផ្លាញ។ លោកក៏ត្រឡប់មកកម្ពុជា និង បានឃើញការបំផ្លិចបំផ្លាញបានកើតឡើងជាបន្តបន្ទាប់ ដែលជាលទ្ធផលពី​សង្រ្គាម​។ លោកត្រូវបានស្នើសុំអោយបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ លោក រិចឈ្នឺរ បានត្រឡប់មកកម្ពុជាជាផ្លូវការវិញ និងបង្កើតមូលនិធិគន្ធបុផ្ផា។
  • នៅខែមីនា ឆ្នាំ១៩៩២ លោក បេអាត រីចឈ្នឺរ បាន​យល់ព្រម​ជួសជុល និង​ដឹកនាំ​មន្ទីរពេទ្យគន្ធបុផ្ផា​។ ហើយមន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញ។
  • នៅខែវិច្ឆិកា ឆ្នាំ១៩៩២ រហូតដល់សព្វថ្ងៃនេះ មន្ទីរពេទ្យបានពង្រីកមានសាខាចំនួន ៥ កន្លែង ដែលសាងសង់ដោយលោកវិជ្ជបណ្ឌិត បេអាត រិចឈ្នឺរ និង មូលនិធិគន្ធបុប្ផា។ មានទីតាំងនៅទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជា។

មន្ទីរពេទ្យទាំងអស់ផ្តល់ការព្យាបាលដោយមិនគិតថ្លៃ។

  • មន្ទីរពេទ្យទាំងនោះមាន÷
    • គន្ធបុប្ផាទី១
    • គន្ធបុផ្ផាទី២
    • មន្ទីរពេទ្យគន្ធបុផ្ផាជ័យវរ្ម័នទី៧ ស្ថិតនៅ ក្រុងសៀមរាប ខេត្តសៀមរាប
    • មន្ទីរពេទ្យគន្ធបុប្ផាទី៤ ត្រូវបានបើកនៅរាជធានីភ្នំពេញនៅខែធ្នូឆ្នាំ ២០០៥ និងត្រូវបានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យគន្ធបុប្ផាទី១
    • មន្ទីរពេទ្យទី៥ ដែលទើបសាងសង់ថ្មីៗនេះបានបើកដំណើរការនៅខែធ្នូឆ្នាំ២០០៧។
    • លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ ត្រូវបានប្រសិទ្ធនាមជា "ជនជាតិស្វីសប្រចាំឆ្នាំ" ក្នុងឆ្នាំ ២០០២។
  • ឆ្នាំ​២០១៧ ទើប​លោក បេអាត រីចឈ្នឺរ​លាលែង​ពី​តំណែង ដោយសារ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង។
  • បច្ចុប្ប​ន្ននេះ មន្ទីរពេទ្យគន្ធបុប្ផាមានបុគ្គលិកចំនួន ២,៥00នាក់ ដោយមានតែលោកវេជ្ជបណ្ឌិត រិចឈ្នឺរ និង លោក​វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ ដែលជាប្រធានរោគសាស្រ្ត​តែប៉ុណ្ណោះ ដែលជាជនបរទេសធ្វើការក្នុងមន្ទីរពេទ្យ។

ការដង្ហែរអដ្ឋិធាតុ និងគោរពវិញ្ញាណក្ខន្ធ

កែប្រែ

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ បានយាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត​ បេ​អាត រិច​ឈ្នឺ​រ (​Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់ បេ​អាត រិច​ឈ្នឺ​រ នៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប

ធាតុរបស់វេជ្ជបណ្ឌិត​ បេ​អាត រិច​ឈ្នឺ​រ ត្រូវបានដឹកមកពីប្រទេសស្វីស។ នៅពេលដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប ដង្ហែរចេញតាមបណ្តោយផ្លូវ ​ឆ្លងកាត់​តាម​ ផ្លូវជាតិ​លេខ​៦ បន្ត​មក​ដល់ ​ភ្លើងបញ្ជាចរាចរណ៍សណ្ឋាគារ​សុខា​អង្គ​រ បត់​តាម ​ផ្លូវ​ស៊ី​វុ​ត្ថា ​ឆ្ពោះទៅ​កាន់​ ផ្សារចាស់ ​តាម ​រង្វង់​មូល​នាគ​បាញ់​ទឹក​ បន្ត​ឆ្លងកាត់ ​ស្ពាន​វត្ត​ដំណាក់​ បត់​ស្រប​តាម​ផ្លូវ​បណ្ដោយ​ ស្ទឹង​សៀមរាប មក​កាន់ ​ស្ពាន​ព្រះរាជ​ដំណាក់ បន្ត​តាម​ ផ្លូវ​ហ្សា​ដឺ​ហ្គោ​ល​ ឆ្ពោះទៅកាន់ មន្ទីរពេទ្យគន្ធបុផ្ផា ខេត្តសៀមរាប​ ដែលជាទីដែលត្រូវតម្កល់ធាតុរបស់លោកនៅទីនោះ។

ធាតុលោកវេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​របានដឹកពីប្រទេសស្វីស​ ជាទឹកដីកំណើតរបស់លោក មកដល់ ខេត្តសៀមរាប ហើយនៅ ព្រឹកថ្ងៃទី ៥​ ខែធ្នូ​ ឆ្នាំ២០១៨ ម៉ោង៨ព្រឹក ។ ដោយមានការសូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពីសំណាក់ព្រះសង្ឃប្រមាណ​ ៧០០អង្គ។