ក្រុងសៀមរាប

ក្រុងសៀមរាម, ខេត្តសៀមរាប

ក្រុងសៀមរាប គឺជាទីក្រុងធំទីពីររបស់ប្រទេសកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ និង​ទីក្រុង​ធំ​បំផុត​នៃ​ខេត្ត​សៀមរាប ដែលស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។

ក្រុងសៀមរាប
[[Image:
|250px|none|ពីលើចុះពីឆ្វេងទៅស្តាំ: ប្រាសាទអង្គរវត្ត,ប្រាសាទពិមានអាកាស,ប្រាសាទបន្ទាយស្រី,ព្រះរាជដំណាក់,ប្រាសាទតាព្រហ្ម,ប្រាសាទនាគព័ន្ធ,វត្តដំណាក់,ផ្ទះខ្មែរតាមបែបបារាំងនៅក្រុងសៀមរាប]]ពីលើចុះពីឆ្វេងទៅស្តាំ: ប្រាសាទអង្គរវត្ត,ប្រាសាទពិមានអាកាស,ប្រាសាទបន្ទាយស្រី,ព្រះរាជដំណាក់,ប្រាសាទតាព្រហ្ម,ប្រាសាទនាគព័ន្ធ,វត្តដំណាក់,ផ្ទះខ្មែរតាមបែបបារាំងនៅក្រុងសៀមរាប
ឈ្មោះហៅក្រៅ: ក្លោងទ្វាធំទៅកាន់អង្គរ
ប្រទេស  កម្ពុជា
ខេត្ត សៀមរាប
តាំងទី ៨០២
បង្កើតឡើង ១៩០៧
រដ្ឋបាល
 - ប្រភេទ ក្រុង
ប្រជាជន (២០១៨)
 - សរុប ២៤៥,៤៩៤ នាក់
ល្វែងម៉ោង UTC/GMT +៧ (ម.ស.ស.)

ក្រុងសៀមរាបមានស្ថាបត្យកម្មបែបអាណានិគមបារាំង និងបែបចិនខ្លះៗនៅក្នុងសង្កាត់បារាំងចាស់ និងជុំវិញផ្សារចាស់។ នៅក្នុងទីក្រុងសៀមរាបនេះមានសារមន្ទីរ ការសម្តែងរបាំអប្សរាប្រពៃណីជាតិ ភូមិវប្បធម៌ខ្មែរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសិប្បកម្ម កសិដ្ឋានសូត្រ វាលស្រែនៅឯនាយជនបទ ភូមិនេសាទ និងជម្រកសត្វស្លាបនៅជិតទន្លេសាប និងទទួលទានអាហារដ៏សម្បូរបែប។ ទីក្រុងសៀមរាបរបស់កម្ពុជា ដែលជាកន្លែងសម្បូរទៅដោយប្រាសាទអង្គរវត្តដ៏ល្បីល្បាញនោះ ត្រូវបានស្នងជាទីក្រុងវប្បធម៌អាស៊ានរយៈពេល២០២១-២០២២ ក្នុងកិច្ចប្រជុំលើកទី៩ នៃរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) ដែលរៀបចំឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០។ ក្រុងសៀមរាបសព្វថ្ងៃ ជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានសណ្ឋាគារ រមណីយដ្ឋាន និងភោជនីយដ្ឋានជាច្រើន។ លំហូរប្រាក់ចំណូលនៅជិតប្រាសាទអង្គរវត្ត ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ពេញ​និយម​បំផុត​របស់​កម្ពុជា។

រដ្ឋបាល

កែប្រែ

ក្រុងសៀមរាប ស្ថិតនៅក្នុង ខេត្តសៀមរាប មាន ១២សង្កាត់ ៩៩ភូមិ÷

ក្រុងសៀមរាប
លេខកូដសង្កាត់ ឈ្មោះសង្កាត់ជាអក្សរខ្មែរ ឈ្មោះសង្កាត់ជាអក្សរឡាតាំង ចំនួនភូមិ
១៧១០០១ សង្កាត់ស្លក្រាម Sla Kram Sangkat
១៧១០០២ សង្កាត់ស្វាយដង្គំ Svay Dankum Sangkat ១៤
១៧១០០៣ សង្កាត់គោកចក Kok Chak Sangkat
១៧១០០៤ សង្កាត់សាលាកំរើក Sala Kamreuk Sangkat
១៧១០០៥ សង្កាត់នគរធំ Nokor Thum Sangkat
១៧១០០៦ សង្កាត់ជ្រាវ Chreav Sangkat
១៧១០០៧ សង្កាត់ចុងឃ្នៀស Chong Khnies Sangkat
១៧១០០៨ សង្កាត់សំបួរ Sngkat Sambuor Sangkat
១៧១០០៩ សង្កាត់សៀមរាប Siem Reab Sangkat
១៧១០១០ សង្កាត់ស្រង៉ែ Srangae Sangkat
១៧១០១២ សង្កាត់ក្របីរៀល Krabei Riel Sangkat ១២
១៧១០១៣ សង្កាត់ទឹកវិល Tuek Vil Sangkat ១០
ចំនួនភូមិសរុប ៩៩

រដ្ឋបាលក្រុងចាស់

កែប្រែ

ក្រុងសៀមរាប ស្ថិតនៅក្នុង ខេត្តសៀមរាប មាន ១៣សង្កាត់ ១០៩ភូមិ÷

ក្រុងសៀមរាប
លេខកូដសង្កាត់ ឈ្មោះសង្កាត់ជាអក្សរខ្មែរ ឈ្មោះសង្កាត់ជាអក្សរឡាតាំង ចំនួនភូមិ
១៧១០០១ សង្កាត់ស្លក្រាម Sla Kram Sangkat
១៧១០០២ សង្កាត់ស្វាយដង្គំ Svay Dankum Sangkat ១៤
១៧១០០៣ សង្កាត់គោកចក Kok Chak Sangkat
១៧១០០៤ សង្កាត់សាលាកំរើក Sala Kamreuk Sangkat
១៧១០០៥ សង្កាត់នគរធំ Nokor Thum Sangkat
១៧១០០៦ សង្កាត់ជ្រាវ Chreav Sangkat
១៧១០០៧ សង្កាត់ចុងឃ្នៀស Chong Khnies Sangkat
១៧១០០៨ សង្កាត់សំបួរ Sngkat Sambuor Sangkat
១៧១០០៩ សង្កាត់សៀមរាប Siem Reab Sangkat
១៧១០១០ សង្កាត់ស្រង៉ែ Srangae Sangkat
១៧១០១១ សង្កាត់អំពិល Ampil ១០
១៧១០១២ សង្កាត់ក្របីរៀល Krabei Riel Sangkat ១២
១៧១០១៣ សង្កាត់ទឹកវិល Tuek Vil Sangkat ១០

សីតុណ្ហភាព

កែប្រែ
សីតុណ្ហភាពមធ្យមសំរាប់ក្រុងសៀមរាប
ខែ មករា កុម្ភៈ មិនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ
អតិបរមាមធ្យម °C (°F) 32.0 (90) 33.3 (92) 34.6 (94) 35.5 (96) 35.2 (95) 33.5 (92) 32.7 (91) 32.0 (90) 32.2 (90) 31.3 (88) 30.6 (87) 31.0 (88)
អប្បបរមាមធ្យម °C (°F) 19.7 (67) 20.8 (69) 26.1 (79) 25.1 (77) 25.4 (78) 24.8 (77) 24.8 (77) 25.0 (77) 24.5 (76) 23.9 (75) 22.4 (72) 20.3 (69)
កំរិតទឹកភ្លៀង mm (inches) 0.7 (0) 3.5 (0.1) 28.0 (1.1) 61.2 (2.4) 175.9 (6.9) 221.3 (8.7) 236.6 (9.3) 151.0 (5.9) 276.1 (10.9) 248.0 (9.8) 81.7 (3.2) 10.1 (0.4)
ប្រភព: worldweather.org [] 2008-02-28

ប្រភព

កែប្រែ
  1. "Weather for Siem Reap" (in English). worldweather.org. {{cite web}}: Unknown parameter |accessmonthday= ignored (help); Unknown parameter |accessyear= ignored (|access-date= suggested) (help)CS1 maint: unrecognized language (link)

សូមមើលផងដែរ

កែប្រែ