ប៉មតូក្យូ
ប៉មតូក្យូ (東京タワー, Tokyo Tower) គឺជាប៉មមួយស្ថិតនៅឧទ្យានស្ស៊ីបា(芝公園=Shiba Park ), មីណាតុ(港区=Minato), ទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ ប៉មនេះមានកំពស់៣៣២,៦ម៉ែត្រ ដែលធ្វើឱ្យវាក្លាយជាសំនង់មួយដែលមានកំពស់ខ្ពស់ជាងសំនង់ដទៃទៀតនៅក្នុងប្រទេសជប៉ុន ។ ការរចនាប្លង់របស់ប៉មនេះយកតាមគំរូប៉មEiffel (the Eiffel Tower)នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ បើទោះបីជាប៉មនេះមានកំពស់៨,៦ម៉ែត្រ ខ្ពស់ជាងប៉មEiffel ក៏ដោយ ក៏ប៉មនេះមានទំងន់ប្រហែល៤០០០តោន ខណៈប៉មEiffelមានទំងន់រហូតដល់ទៅប្រហែល៧៣០០តោន។ ប៉មនេះត្រូវបានគេលាបពណ៌សនិងពណ៌ទឹកក្រូចចំរុះដោយយោងទៅតាមនាយកដ្ឋានសុវត្ថិភាពអាកាស។ ពីព្រលប់រហូតដល់យប់ជ្រៅ ប៉មនេះបញ្ចេញពណ៌លឿងយ៉ាងត្រចះត្រចង់នៅសិសរដូវ(រដូវត្រជាក់ ឬ រដូវរងារ) និងនិទាឃរដូវ(រដូវផ្ការីក) ហើយបញ្ចេញពណ៌ប្រាក់ឬពណ៌ស នៅរដូវក្តៅនិងរដូវស្លឹកឈើជ្រុះ។
ប៉មតូក្យូគឺជាសមាជិករបស់សហព័ន្ធប៉មពិភពលោក។
ប្រវត្តិ
កែប្រែក្រោយពេលចប់សង្គ្រាមនៅទស្សវត្តឆ្នាំ៥០ ប្រទេសជប៉ុនបានស្វែងរកស្នាដៃដ៏អស្ចារ្យមួយដើប្បីជាសញ្ញាសំគាល់ឧត្តមភាពរបស់ខ្លួនជាការរិយាល័យកណ្តាលនៃសេដ្ឋកិច្ចពិភពលោក។ ដោយក្រឡេកមើលឃើញប្រទេសលោកខាងលិច រដ្ឋាភិបាលទីក្រុងតូក្យូបានសំរេចចិត្តស្ថាបនាប៉មរបស់ខ្លួនផ្ទាល់។ ប៉មនោះត្រូវបានស្ថាបនាចប់សព្វគ្រប់ដោយសាជីវកម្មថាគេណាកះ(Takenaka Corporation)នៅឆ្នាំ១៩៥៨(៦៩ឆ្នាំបន្ទាប់ពីប៉មEiffel)ដោយចំនាយថវិកាអស់២,៨ពាន់លានយ៉េន។
រូបភាព
កែប្រែតំនភ្ជាប់ខាងក្រៅ
កែប្រែ