ប្រដាប់រំលាយអាហារ
ឧទាហរណ៍៖
- គ្លុយស៊ីត បំលែងទៅជា គ្លុយកូស
- ប្រូតេអ៊ីន បំលែងទៅជា អាស៊ីតអាមីនេ
- លីពីត បំលែងទៅជា អាស៊ីតខ្លាញ់ ឬគ្លីសេរ៉ុល។
- ប្រដាប់រំលាយអាហារគឺ សំណុំសរីរាង្គដែលបំពេញមុខងារក្នុងការរំលាយអាហារ។
- ការរំលាយអាហារគឺជាសំណុំបំលែងអាហារ ពីដុំធំៗ ទៅជាដុំតូចដែលអាចឲ្យកោសិកាទទួលយកបាន]]។
ការរំលាយអាហារបែបមេកានិច ធ្វើឡើងដោយ សាច់ដុំបំពង់អាហារ។
ការរំលាយអាហារបែបគីមី ធ្វើឡើងដោយ រសរំលាយអាហារ (បញ្ចេញដោយក្រពេញរំលាយអាហារ)។
ការរំលាយអាហារ
កែប្រែការរំលាយប្រព្រឹត្តទៅ៖
- ក្នុងមាត់ អាហាររងនូវការបំបែកដោយ៖
- ធ្មេញមុខផ្តាច់ ចង្កូមច្រៀក ថ្គាមកិន អណ្ដាតបង្វិល (បែបមេកានិច)
- ក្រពេញទឹកមាត់ផ្សើមអាហារ (បែបគីមី)
រួចលេបទៅក្នុងក្រពះ រយៈពេល២ទៅ៣វិនាទី។
- ក្នុងក្រពះ
- ផ្ទៃសាច់ដុំ កញ្ជ្រោកអាហារ (បែបមេកានិច)
- ក្រពេញក្រពះ បញ្ចេញទឹកអាស៊ីត (បែបគីមី)។
- ក្នុងពោះវៀនតូច
- ផ្ទៃសាច់ដុំបំបែក និងស្រូបអាហារ
ក្រោយពីការឆ្លងកាត់ការរំលាយអាហារខាងលើ មានការរំលាយតាមបែបគីមីជាចុងក្រោយ អាហារត្រូវបានរំលាយចប់ហើយទទួលបាន៖
- គ្លុយស៊ីត បំលែងទៅជា គ្លុយកូស
- ប្រូតេអ៊ីន បំលែងទៅជា អាស៊ីតអាមីនេ
- ខ្លាញ់ ឬលីពីត បំលែងទៅជា អាស៊ីតខ្លាញ់ ឬគ្លីសេរ៉ុល
រួចហើយសារធាតុទាំងនោះ ជ្រាបតាមជ្រាំងពោះវៀនតូច ទៅប្រព័ន្ធសរសៃឈាម និងកោសិកា។
- សំណល់
សំណល់ត្រូវបញ្ជូនទៅក្នុងពោះវៀនធំ ហើយប្រមូលផ្តុំនៅចុងពោះវៀនធំ មុនពេលចេញទៅក្រៅតាមទ្វារធំ ជាលាមក។
មុខងារថ្លើមមានប្រាំយ៉ាង៖
- បន្សាយកម្តៅ
- បាក់តេរី ស្រា បារី
- បង្កើតទឹកប្រមាត់ សម្រាប់រំលាយអាហារ
- បង្កើតភីប្រ៊ីណូសែន
- ស្តុកអាហារដែលលើស ជាគ្លីកូសែន៕