ប្រទេសរាជ (ព្រាហ្មណ៍)
ព្រាហ្មណ៍ប្រទេសរាជ គឺជាអ្នកប្រាជ្ញដែលបញ្ជូនមកពីស្រីលង្កា ឱ្យមកជួយរៀបចំទឹកដីនគរគោកធ្លក។ ទឹកដីខ្មែរ កាលជំនាន់ព្រះថោង មិនមែនតូចនោះឡើយ ប្រទេសជិតឆ្ងាយជនជាតិសាសន៍ផ្សេងៗ បាននាំគ្នាកុះករមករស់នៅក្សេមក្សាន្ដដោយសុខសន្ដិភាពសំបូណ៌សប្បាយ។ ការរៀបចំស្រុកទេសឲ្យមានរចនាសម្ព័ន្ធ ក៏ចាប់ផ្ដើមមានដែរ។ ព្រះពុទ្ធសាសនាបានជ្រួតជ្រាប មានប្រជាពលរដ្ឋប្រកាន់គោរពពេញនគរ។ មិនតែប៉ុណ្ណោះសម្ដេចព្រះកុម៉ែរាជ ព្រះអង្គធ្លាប់បានធ្វើសារថ្វាយទៅស្ដេចកោះស្រីលង្កា សុំឲ្យព្រះអង្គចំលងធ្វើមកនូវព្រះត្រៃបិដក និងធម្មវិន័យ ព្រះពុទ្ធសាសនាដែលមានទាំងប៉ុន្មាន។ មិនតែប៉ុណ្ណោះ អ្នកប្រាជ្ញព្រាហ្មណ៍ឈ្មោះ ប្រទេសរាជ ត្រូវបានស្ដេចកោះសេរីលង្កា បញ្ជូនឲ្យមកជួបរៀបចំកិច្ចការទឹកដីនគរគោកធ្លក។