ប្រទេសអេសុីបបុរាណ

ប្រទេសអេសុីបបុរាណ ប្រៀបបានទៅនិងព្រៃ គុម្ពោត នៅកណ្តាលវាលលំហខ្សាច់ មានទីតាំងតាមបណ្តោយដង ទន្លេនីល ក្នុងទ្វីប អាហ្វ្រិក ខាងកើត នៃវាលខ្សាច់ សាហារ៉ា ក្បែរឆ្នេរ សមុទ្រក្រហម អេហ្សុីប ជាប្រទេសចម្លែកមួយដែលមានទទឹង ១៥ km ប៉ុណ្ណោះ តែបណ្តោយមានរហូត ១០០០ km ទន្លេនីល ជាអាយុជីវិតរបស់ប្រជាជនអេហ្ស៊ីប ប្រសិនបើ គ្មាន ទន្លេនីល ប្រទេសអេហ្សុីប ពិសេសប្រជាជនអេហ្សុីបពុំមានអត្ថិភាពបានឡើយ ហេតុនេះហើយទើប ប្រជាជនអេហ្សុីប គោរព ទន្លេនីល ដូចទេវមួយអង្គ ប្រហែលក្នុងរង្វង់ឆ្នាំ -៣១០០ ទៅ - ៣០០០ គ.ស មេដឹកនាំ អេហ្ស៊ីបលើ វាយដណ្ដើមយកបាន អេហ្ស៊ីបក្រោម បន្ទាប់មកក៏បង្រួបបង្រួម អេសុីបទាំងពីរ ហើយឡើងសោយរាជ្យដោយតាំំំង ទីក្រុង នៅ ម៉មហ្វីស

ប្រទេសអេហ្សុីបចែកចេញជាពីរគឺ :

អេសុីបលើ: ស្ថិតនៅតំបន់ខាងត្បូងដែលជាតំបន់ដែលមានធាតុអាកាសក្តៅខ្លាំងហើយពុំសូវមានប្រជាជនរស់នៅឡើយ។

អេសុីបក្រោម: ស្ថិតនៅតំបន់ខាងជើងដែលមានអាកាសធាតុក្តៅល្មមដោយលក្ខណៈបែបនេះហើយបណ្តាលឲមានមនុស្សរស់ច្រើនហើយសម្បូរទីក្រុងធំៗ។[]

ដើមកំណើតប្រទេសអេហ្ស៊ីប

កែប្រែ

ប្រទេសអេហ្សុីបចែកចេញជាច្រើនតំបន់ ហើយរដ្ឋនីមួយៗក្នុង អំឡុង ៤០០ ឆ្នាំមុន គ.ស បានផ្តល់អរិយធម៌ដ៏រុងរឿងរួចស្រេចទៅហើយក៏ប៉ុន្តែលើការងាររដ្ឋបាលនិងគ្រប់គ្រង រដ្ឋនីមួយៗ ពុំមានឯកភាពគ្នាឡើយ មេដឹកនាំរដ្ឋទាំងនោះតែងមានការប្រកួតប្រជែងប្រយុទ្ធដណ្តើមអំណាចគ្នាឥតឈប់ឈរ រហូតមកដល់រង្វង់ឆ្នាំ ២០០០ មុនគ.ស ទើបប្រទេសអេសុីបទាំងមូលត្រូវបានបង្រួបបង្រួម ណាមែរ ឡើងគ្រប់គ្រងចក្រភពអេសុីបទាំងមូលដោយទទួលបរមនាមថា ផារ៉ាអុង (Pharaons) ប្រទេសអេសុីបរបស់រាជវង្ស ផារ៉ាអុង គឺជារដ្ឋខ្លាំំំង ពូកែទី១ នៃប្រវត្តិសាស្ត្រសកលលោក ព្រោះជនជាតិអេសុីប គោរពស្រឡាញ់និងសាមគ្គីភាពយ៉ាងរឹងមាំជុំំំវិញ ព្រះចៅ ផារ៉ាអុង ប៉ុន្តែទោះបីយ៉ាងណា ប្រទេស អេស៊ីប តែងតែជួបប្រទះនឹងប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងច្រើន ដែលធ្វើឱ្យប្រវត្តិសាស្រ្តអេសុីបត្រូវបានកាត់ផ្តាច់ដោយដំណាក់កាលច្របូលច្របល់ដែលបណ្តាលមកពីគ្រោះរាតត្បាតពីខាងក្រៅដែលគេមិនបានដឹងព្រឹត្តិការណ៍ច្បាស់លាស់ដែលគេហៅថា អន្តរកាល រវាងចក្រភពធំៗប៉ុន្តែទោះបីយ៉ាងណាអរិយធម៌អេសុីប មិនសាបសូន្យឡើយ ។ []

សម័យកាល

កែប្រែ

ប្រជាជន

កែប្រែ
  1. ដកស្រង់ពី សៀវភៅប្រវត្តិវិទ្យាឆ្នាំ២០០៨ និយាយពី អេសុីបបុរាណ
  2. ដកស្រង់ពីសៀវភៅប្រវត្តិវិទ្យាឆ្នាំ២០០៨ ពីឯកសារបំប៉ន