ប្រធាន
តាមឫសរបស់ស័ព្ទ ប្រធាន ជាភាសាសំស្ក្រឹត ឯភាសាបាលីប្រើជា បធាន (padhāna) ។ សំរាប់ Subject (grammar) សូមមើលចំនុចទី ២ ខាងក្រោម។
អត្តន័យ
កែប្រែបធាន ប្រែថា សេចក្តីព្យាយាម ការខំប្រឹងប្រែង ការឧស្សាហ៍ ការសំភី ។ ក្នុងព្រះពុទ្ធសាសនា ប្រធាន ឬសេចក្តីព្យាយាមនេះ មាន ៤ ប្រការគឺ៖
- សំវរបធាន សេចក្តីព្យាយាមប្រយ័ត្នការពារ មិនឱ្យអំពើបាប អំពើ អកុសល អំពើអាក្រក់ បញ្ហានានា ដែលមិនទាន់កើត កុំឱ្យកើតឡើងបាន ។
- បហានបធាន សេចក្តីព្យាយាមលះបង់ ឬកំចាត់បំផ្លាញអំពើបាប អកុសល អំពើអាក្រក់ និងបញ្ហានានាដែលកើតមានឡើងហើយ ឱ្យអស់វិញ ។
- ភាវនាបធាន ព្យាយាមចម្រើន បង្កើតបង្កើននូវអំពើល្អ កុសលបុណ្យ សេចក្តីសុខដែលមិនទាន់កើតមាន ឱ្យកើតមានឡើង ។
- អនុរក្ខនាបធាន ព្យាយាមរក្សា អភិរក្ស ការពារគ្រប់គ្រង ថែទាំ កុសលធម៌ សេចក្តីល្អ សេចក្តីសុខ ដែលកើតឡើងហើយ ឬដែលកំពុងមាននោះ ឱ្យគង់វង្ស និងរឹតតែចម្រើនឡើងៗ ថែមទៀត ។
ពិនិត្យមើលទៅលើការប្រើពាក្យ ប្រធាន នេះគឺសម្រាប់សម្គាល់អ្នកដែលធំលើសគេ ។ ដែលគួរហៅថាជាប្រធាននោះ ព្រោះត្រូវមានសេចក្តីព្យាយាមទាំង ៤ យ៉ាងនេះ ជាលក្ខណៈសម្គាល់ គឺព្យាយាមកុំឱ្យសេចក្តីទុក្ខ និងបញ្ហាផ្សេងៗ កើតឡើងក្នុងសង្គមខ្លួន, ព្យាយាមកម្ចាត់នូវសេចក្តីទុក្ខដែលសង្គមកំពុងជួបប្រទះ ឱ្យអស់ទៅ, ព្យាយាមបង្កើតរកសេចក្តីសុខស្រួលឱ្យបានច្រើនជាទីបំផុតដល់សង្គម និងព្យាយាមថែរក្សា គ្រប់គ្រងកុំឱ្យសេចក្តីសុខនោះបាត់បង់ទៅវិញ ។
ក្នុងសម័យបច្ចុប្បន្ននេះ យើងប្រើទាំងពាក្យប្រធាន និងប្រធានាធិបតី ដោយពាក្យប្រធានាធិបតី សម្រាប់សម្គាល់អ្នកដឹកនាំថ្នាក់កំពូលនៃប្រទេសណាមួយ ជាពិសេស ក្នុងរបបប្រជាធិបតេយ្យ ។ បើតាមន័យនេះ ប្រធានាធិបតី ប្រែថា ជាធំលើប្រធាន ឬប្រធានលើប្រធាន ។ បើយកជាន័យវិញ ប្រធានាធិបតី គឺជាអ្នកដែលមានសេចក្តីព្យាយាមក្នុងព្យាយាមទាំង ៤ ដ៏លើសលប់លើគេឯងទាំងអស់ ។
ន័យផ្សេងទៀត ក្នុងភាសាវេយ្យាករណ៍
កែប្រែប្រធាន (Subject) ជាពាក្យដែលប្រើ ជាមួយនឹង កិរិយាសព្ទ ដើមបីបង្កើតជា អនុប្រយោគ ឬ ប្រយោគពេញលេញមួយ។
នៅក្នុង ល្បះកត្តុ, ប្រធានធ្វើអំពើលើកម្មបទ ដែល ល្បះកម្ម ប្រធានរងអំពើពី កម្មបទ
បំណែងចែក ក្នុងប្រធាន
កែប្រែប្រធាន (ឬ កម្មបទ) មានការបែងចែកទៅតាម បុរស៖
- បុរសទី១ (អ្នកធ្វើអំពើ)
- បុរសទី២ (អ្នកស្ដាប់)
- បុរសទី៣ (អ្នកលើកមកនិយាយ)
សព្វនាមប្រធាន
កែប្រែសព្វនាមប្រធាន (Subject Pronoun) មាន៖
- ខ្ញុំ (I), យើង (We)
- អ្នក (You)
- គាត់/នាង/វា (he/she/it), ពួកគេ (they)