ប្រវត្តិសាស្ត្រទីម័រខាងកើត
ទីម័រខាងកើត គឺជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលគេបានស្គាល់ជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។ ប្រទេសនេះផ្ដុំឡើងដោយកោះទីម័រពាក់កណ្ដាលនៅភាគខាងកើត និង ប្រជុំកោះក្បែរនៃអាតៅរ៉ុ និង ចាកូ។ អ្នកស្រុករស់នៅដំបូងត្រូវបានគេគិតថាជាកូនចៅនៃមនុស្សទក្សិណរូប និង មលទ្វីប។ ពួកព័រទុយហ្កាល់បានចាប់ផ្ដើមធ្វើពាណិជ្ជកម្មជាមួយទីម័រនៅដើមសតវត្សទី១៦ និងបានធ្វើអាណានិគមកិច្ចវារហូតដល់ពាក់កណ្ដាលនៃសតវត្សនេះ។ ការប្រទាញប្រទង់គ្នាជាមួយពួកណេដឺឡន់ក្នុងតំបន់នេះនៅទីបំផុតបានចេញជាលទ្ធផលសន្ធិសញ្ញា ១៨៥៩ ដែលនៅក្នុងនោះព័រទុយហ្កាល់បានប្រគល់ពាក់កណ្ដាលនៃកោះនេះភាគខាងលិចអោយពួកហូឡង់ (ណេដឺឡន់)។ ជប៉ុនចក្រពត្តិបានកាន់កាប់ទីម័រខាងកើតកំឡុងសង្គ្រាមលោកលើកទី២ ប៉ុន្តែព័រទុយហ្កាល់បានបន្តរដ្ឋអំណាចអាណានិគមសាជាថ្មីបន្ទាប់ពីការចុះចាញ់របស់ជប៉ុន។
ទីម័រខាងកើតបានប្រកាសឯករាជ្យពីព័រទុយហ្កាល់នៅថ្ងៃ ២៨ វិច្ឆិកា ១៩៧៥ ប៉ុន្តែត្រូវបានលុកលុយដោយប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសជិតខាង ប្រាំបួនថ្ងៃក្រោយមកទៀត។ ប្រទេសនេះត្រូវបានភ្ជាប់បញ្ចូលជាខេត្តនៃឥណ្ឌូណេស៊ីនាពេលខាងក្រោយ។ កំឡុងពេលកាន់កាប់ពីរទសវត្សបន្តបន្ទាប់មក យុទ្ធនាការនៃសន្តិភាវកម្មបានកើតឡើងជាបន្តបន្ទាប់។ ទោះបីជាឥណ្ឌូណេស៊ីបានធ្វើការវិនិយោគខាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកំឡុងពេលកាន់កាប់របស់ខ្លួននៅទីម័រខាងកើតក្ដី[១] ក៏សេចក្ដីទោមនស្សនៅតែមានជាធម្មតាដដែលជាដដែល។ រវាងឆ្នាំ ១៩៧៥ និង ១៩៩៩ មានមរណភាពទាក់ទងនឹងការប៉ះទង្គិចគ្នាដែលប៉ាន់ស្មានថាប្រហែល ១០២៨០០ នាក់ (ប្រហែល ១៨៦០០នាក់ ស្លាប់ដោយគេសំលាប់ និង មរណភាពក្រៅពីនោះ ៨៤២០០ នាក់មកពីភាពអត់ឃ្លាន និង ជំងឺដង្កាត់) ភាគច្រើនបានកើតមានឡើងកំឡុងពេលកាន់កាប់របស់ឥណ្ឌូណេស៊ី។
On 30 August 1999, in a UN-sponsored referendum, an overwhelming majority of East Timorese voted for independence from Indonesia. Immediately following the referendum, anti-independence Timorese militias — organised and supported by the Indonesian military — commenced a punitive scorched-earth campaign. The militias killed approximately 1,400 Timorese and forcibly pushed 300,000 people into West Timor as refugees. The majority of the country's infrastructure was destroyed during this punitive attack. On 20 September 1999, the International Force for East Timor (INTERFET) was deployed to the country and brought the violence to an end. Following a United Nations-administered transition period, East Timor was internationally recognised as an independent nation on 20 May 2002.