អាស៊ីអាគ្នេយ៍

ឈ្មោះរាជធានីអាស៊ីអាគ្នេយ៍

អាស៊ីអាគ្នេយ៍គឺជាអនុតំបន់នៃអាស៊ី ប្រកបដោយប្រទេសជាច្រើនដែលស្ថិតនៅក្នុងភូមិសាស្ត្រភាគខាងត្បូងចិន ខាងកើតឥណ្ឌា ខាងលិចហ្គីណេថ្មី និងខាងជើងអូស្ត្រាលី[ត្រូវការអំណះអំណាង] តំបន់នេះសណ្ដូកលើចំណុចប្រសព្វនៃផ្ទាំងភូគព្ភសាស្ត្រ ដែលមានសកម្មភាពរញ្ជួយ និងភ្នំភ្លើងខ្លាំង។ អាស៊ីអាគ្នេយ៍មានតំបន់ភូមិសាស្ត្រពីរ: អាស៊ីអាគ្នេយ៍ដីគោក ដែលគេស្គាល់ដែរថាជា ឥណ្ឌូចិន ផ្សំឡើងដោយ កម្ពុជា លាវ ភូមា (មីយ៉ាន់ម៉ា) ថៃ វៀតណាម និង ទៀបកោះម៉ាឡេស៊ី ហើយនិងអាស៊ីអាគ្នេយ៍សមុទ្រ (ទឹកលិច) ប្រកបដោយប្រទេស ព្រុយណេ ម៉ាឡេស៊ីខាងកើត ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ្វីលីពីន កោះគ្រិស្តម៉ាស និងសិង្ហបុរី[]

អាស៊ីអាគ្នេយ៍
ផ្ទៃក្រឡា5,000,000 km2 (1,900,000 sq mi)
ប្រជាជន៦១០០០០០០០
សន្ទភាព118.6 /km2 (307 /sq mi)
ប្រទេស
ទឹកដី
ផសស (២០១១)២,១៥៨$ សែនកោដិ (អត្រាប្ដូរប្រាក់)
ផសសក្នុងម្នាក់ៗ (២០១១)៣៥៣៨$ (អត្រាប្ដូរប្រាក់)
ភាសា
តំបន់ម៉ោងម.ស.ស.+៥:៣០ (ពួកកោះអណ្ឌមាន និងនិកោបារ) ដល់ ម.ស.ស.+៩:០០ (ឥណ្ឌូណេស៊ី)
ទីក្រុងធានី
ទីក្រុងធំៗបំផុត

ពួកប្រជាជនទក្សិណទ្វីបមានលើសលប់ក្នុងតំបន់នេះ។ សាសនាសំខាន់ៗគឺឥស្លាម និងពុទ្ធសាសនា បន្ទាប់មកគឺគ្រិស្តសាសនា។ យ៉ាងណាក៏ដោយ ភាពប្លែកគ្នាធំមួយនៃសាសនាត្រូវបានគេរកឃើញទូទាំងតំបន់នេះ រួមមានការបដិបត្តហិណ្ឌូនិងឥទ្ធិពលព្រលឹងនិយម។[]

បំណែងចែក

កែប្រែ

ខាងនយោបាយ

កែប្រែ

និយមន័យនៃអាស៊ីអាគេ្នយ៍មានដោយឡែកៗគ្នា ក៏ប៉ុន្តែនិយមន័យភាគច្រើនបំផុតរួមបញ្ចូលតំបន់ដែលបានតំណាងដោយប្រទេស និងទឹកដីនានាដែលបានចុះបញ្ជីខាងក្រោម។ ប្រទេសទាំងអស់នេះមិនបញ្ចូលទីម័រខាងកើតជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទេ។ តំបន់នេះ រួមគ្នាជាមួយប៉ែកនៃអាស៊ីខាងត្បូង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាពួកឥណ្ឌៀខាងកើត រឺក៏ជាធម្មតាពួកឥណ្ឌៀរហូតដល់សតវត្សទី២០។ កោះគ្រិស្តម៉ាស និងពួកកោះខូខូសត្រូវបានគេចាត់ទុកថាជាប៉ែកនៃអាស៊ីអាគ្នេយ៍ ទោះបីជាកោះទាំងនោះត្រូវបានគ្រប់គ្រងដោយអូស្ត្រាលីក៏ដោយ។ បញ្ហាអធិបតេយ្យភាពនៅមានលើពួកកោះនៅក្នុងសមុទ្រចិនខាងត្បូងប៉ាពួហ្គីណេថ្មីបានថ្លែងថាខ្លួនប្រហែលជាចូលអាស៊ាន ហើយនិងថ្មីៗនេះជាអ្នកសង្កេតការម្នាក់។ [][]

ប្រទេស

កែប្រែ
ប្រទេស ផ្ទៃក្រឡា (គម)[] ប្រជាជន(២០១១)[] សន្ទភាព (/គម) ផសស (ធម្មតា),
ដ.ស.រ. (២០១១)[]
ផសស (ធម្មតា) ក្នុង
ម្នាក់, ដ.ស.រ. (២០១១)[]
ល.អ.ម. ធានី
  កម្ពុជា ១៨១.០៣៥ ១៥.១០៣.០០០ ៨៤ ១.២៨៦.១០០.០០០ ៨៥២$ ០,៥២៣ ភ្នំពេញ
  ថៃ ៥១៣.១២០ ៦៤.០៧៦.០០០ ១២៥ ៣៤៥.៦៤៩.០០០.០០០ ៥៣៩៤$ ០,៦៨២ បាងកក
  ទីម័រខាងកើត ១៤៨៧៤ ១.០៩៣.០០០ ៧៤ ៤.៣១៥.០០០.០០០ ៣៩៤៩$ ០,៤៩៥ ឌីលី
  ព្រុយណេ ៥.៧៦៥ ៤២៥.៨៩០ ៧៤ ១៥.៥៣៣.០០០.០០០ ៣៦.៥៨៤$ ០,៨៣៨ បានដាស៊េរីបេហ្គាវ៉ាន់
  ភូមា ៦៧៦.៥៧៨ ៦២.៤១៧.០០០ ៩២ ៥១.៩២៥.០០០.០០០ ៨៣២$ ០,៤៨៣ ណៃពិដោ
  ម៉ាឡេស៊ី ៣២៩.៨៤៧ ២៨.៧៣១.០០០ ៨៧ ២៧៨.៦៨០.០០០.០០០ ៩.៧០០$ ០,៧៦១ គូឡាឡាំពួ
  លាវ ២៣៦.៨០០ ៦.៥៥៦.០០០ ២៨ ៧.៨៩១.០០០.០០០ ១.២០៤$ ០,៥២៤ វៀងចន្ទន៍
  វៀតណាម ៣៣១.២១០ ៨៩.៣១៦.០០០ ២៧០ ១២២.៧២២.០០០.០០០ ១.៣៧៤$ ០,៥៩៣ ហាណូយ
  សិង្ហបុរី ៧២៤ ៥.២៧៤.៧០០ ៧២៨៥ ២៥៩.៨៤៩.០០០.០០០ ៤៩.២៧១$ ០,៨៦៦ សិង្ហបុរី
  ហ៊្វីលីពីន ៣០០.០០០ ៩៥.៨៥៦.០០០ ៣២០ ២១៣.១២៩.០០០.០០០ ២.២២៣$ ០,៦៤៤ ម៉ានីល
  ឥណ្ឌូណេស៊ី ១.៩០៤.៥៦៩ ២៤១.០៣០.៥២២ ១២៧ ៨៤៥.៦៨០.០០០.០០០ ៣.៥០៩$ ០,៦១៧ ហ្សាការតា

ទឹកដី

កែប្រែ
 
ទីតាំងនៃអាស៊ីអាគ្នេយ៍។[]
 
ប្រៀបធៀបតំបន់អាស៊ីនានាដែលបានកំណត់ដោយស.ប.:
  អាស៊ីខាងជើង
  អាស៊ីកណ្ដាល
  អាស៊ីនិរតី
  អាស៊ីខាងត្បូង
  អាស៊ីខាងកើត
  អាស៊ីអាគ្នេយ៍
ទឹកដី ផ្ទៃក្រឡា (គម) ប្រជាជន សន្ទភាព (/គម)
ទំព័រគំរូ:ទិន្នន័យប្រទេស ពួកកោះខូខូស ១៤[១០] ៥៩៦[១០] ៤២,៦
ទំព័រគំរូ:ទិន្នន័យប្រទេស កោះឃ្រិសស្មាស ១៣៥[១១] ១៤០២[១១] ១០,៤

បំណែងចែករងរដ្ឋបាលនៃប្រទេស

កែប្រែ
ទឹកដី ផ្ទៃក្រឡា (គម) ប្រជាជន សន្ទភាព (/គម)
  (ហៃណាន) ៣៣៩២០ ៨៦៤០៧០០ ២៤១[១២]
  (ពួកកោះអណ្ឌមាននិងនិកោបារ) ៨២៥០ ៣៥៦១៥២[១៣] ៤៣

ខាងភូមិសាស្ត្រ

កែប្រែ
 
ផែនទីគីរីលេខន៍នៃប្រជាជាតិអាស៊ីអាគ្នេយ៍។

អាស៊ីអាគ្នេយ៍តាមភូមិសាស្ត្រត្រូវបានបែងចែកជាពីរអនុតំបន់ ដោយមានឈ្មោះថា អាស៊ីអាគ្នេយ៍ដីគោក (រឺ ឥណ្ឌូចិន) និងអាស៊ីអាគ្នេយ៍សមុទ្រ (រឺ កម្រងកោះម៉ាឡេដែលបានកំណត់ឡើងស្រដៀងៗគ្នា) (ឥណ្ឌូណេស៊ី: នុសន្តរៈ)។

ពួកកោះអណ្ឌមាននិងនិកោបារនៃឥណ្ឌាតាមភូមិសាស្ត្រត្រូវបានគេចាត់ទុកថាជាប៉ែកនៃអាស៊ីអាគ្នេយ៍ដែរ។ បង់ក្លាដែសខាងកើតនិងរដ្ឋបងប្អូនទាំងប្រាំពីរនៃឥណ្ឌាជាប៉ែកខាងវប្បធម៌នៃអាស៊ីអាគ្នេយ៍ ហើយជួនកាលត្រូវបានគេចាត់ចូលអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ថែមទៀត។ រដ្ឋបងប្អូនទាំងប្រាំពីរនៃឥណ្ឌាតាមលក្ខណៈភូមិសាស្ត្រក៏ជាប៉ែកនៃអាស៊ីអាគ្នេយ៍ដែរ។[ត្រូវការអំណះអំណាង] កោះហៃណាន និងតំបន់ចិនខាងត្បូងផ្សេងៗទៀត ដូចជា យូនណាន គួយចូវ និងគ័ងស៊ីត្រូវបានគេចាត់ចូលក្នុងអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍[ត្រូវការអំណះអំណាង] ហ៊្គីណេថ្មីដែលសេសសល់ ជួនកាលត្រូវបានគេបញ្ចូល ដូចជាបិឡូ ហ្គួហាន និងពួកកោះមាំររីអ៊ែនណាខាងជើង ដែលជាប៉ែកទាំងអស់នៃឥណ្ខាខាងកើតអេស្ប៉ាញ[ត្រូវការអំណះអំណាង]

ពាក់កណ្ដាលខាងកើតនៃឥណ្ឌូណេស៊ី និងទីម័រខាងកើត (ខាងកើតនៃខ្សែវ៉លឡេស) តាមបរិស្ថានវិទ្យាត្រូវបានចាត់ទុកថាជាប៉ែកនៃអូសេអានី ដែលកាលណោះប៉ែកនៃហ៊្គីណេថ្មីរបស់ឥណ្ឌូណេស៊ី ក៏ជាប៉ែកនៃអូសេអានីខាងបរិស្ថានវិទ្យា និងភូមិសាស្ត្រដែរ។[ត្រូវការអំណះអំណាង]

ប្រវត្តិសាស្ត្រ

កែប្រែ

បុរេ-ឥណ្ឌូបនីយកម្ម

កែប្រែ

មនុសិប្បៈ រឺ អូម៉ូសាព្យាង បានទៅដល់តំបន់នេះប្រហែល៤៥០០០ឆ្នាំកន្លងទៅហើយ ដោយមានការរំកិលខ្លួនឆ្ពោះទៅខាងកើតពីឧបទ្វីបឥណ្ឌាមក។[១៤] មនុផ្វ្លុរ៉ិសសៀនស៊ីស ដូចជាបានចែករំលែកពួកកោះខ្លះជាមួយពួកមនុស្សសម័យថ្មីនេះរហូតដល់ត្រឹមឆ្នាំ១២០០០កន្លងទៅ នៅពេលដែលពួកគេបានដាច់ពូជ។[១៥] ទ្រឹស្ដីមួយ ដែលបានទទួលការរិះគន់ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺថាប្រជាជនទក្សិណអាស៊ី ដែលបង្កើតបានភាគច្រើននៃប្រជាជនសម័យទំនើបនៅឥណ្ឌូណេស៊ី ម៉ាឡេស៊ី ព្រុយណេ ទីម័រខាងកើត និងហ៊្វីលីពីន បានបំលាស់ទីទៅអាស៊ីអាគ្នេយ៍ចេញមកពីតៃវ៉ាន់ទេ។ ពួកគេបានមកដល់នៅឥណ្ឌូណេស៊ីក្បែរ២០០០ ម.គ. និងដូចគ្នាដែរពួកគេបានរីកសាយភាយរហូតដល់កម្រងកោះទាំងនេះ ដោយបានកំណត់ពួកមនុស្សកាលទ្វីបដើមកំណើតទៅនឹងតំបន់ខាងកើតឆ្ងាយៗ។[១៦]

ជាការផ្ទុយស្រឡៈគ្នាទៅនឹងទ្រឹស្ដីខាងលើ ការសិក្សាជាច្រើនបានបង្ហាញដោយអ.ព.មន. រឺ HUGO (អង្គការបណ្ដុំពន្ធុមនុស្ស) តាមរយៈការសិក្សាពន្ធុជាច្រើននៃពូជសាសន៍អាស៊ី ខាងវិទ្យាសាស្ត្របង្ហាញពីការបំលាស់ទីនៃអាស៊ីតែមួយគត់ពីអាស៊ីគ្នេយ៍ដោយការធ្វើដំណើរឆ្ពោះទៅខាងជើងយឺតៗ ដែលធ្វើឱ្យមានមនុស្សរស់នៅប៉ែកខាងត្បូងនៃអាស៊ីខាងកើត និងក្រោយមកទៀតអាស៊ីខាងកើតខ្លួនឯងជំនួសមកវិញដោយផ្លូវផ្សេងៗជុំវិញនោះ។[១៧]

សុលហេមនិងកន្លែងដទៃៗទៀតបានបង្ហាញភស្តុតាងពីបណ្ដាញពាណិជ្ជកម្មសមុទ្រនុសន្តរដែលលាតសន្ធឹងពីវៀតណាម​ដល់កម្រងកោះទាំងមូលនៅដើមឆ្នាំ៥០០០ម.គ.ដល់ឆ្នាំ១នៃគ.ស.ដូចគ្នាដែរ។[១៨] ពួកមនុស្សអាស៊ីអាគ្នេយ៍ ជាពិសេសកូនចៅនៃទក្សិណអាស៊ីទាំងប៉ុន្មាន ធ្លាប់ជាពួកអ្នកដើរសមុទ្រអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ អ្នកខ្លះទៅដល់កោះម៉ាដាហ្គាស្កា។ នាវាកប៉ាល់របស់ពួកគេ ដូចជាវីនតា គឺមានប្រយោជន៍នៅមហាសមុទ្រ។ កំណត់ត្រាដំណើរសមុទ្ររបស់លោកម៉ាហ្សឹឡឺន ថាតើនាវាកប៉ាល់របស់ពួកគេអាចស៊ូនឹងឧបសគ្គលំបាកយ៉ាងណា តាមតែប្រៀបធៀបទៅនឹងសំពៅរបស់អឺរ៉ុប។[១៩]

ការឆ្លងកាត់មហាសមុទ្រឥណ្ឌាបានជួយដល់អាណានិគមកិច្ចនៃម៉ាដាហ្គាស្កាដោយប្រជាជនទក្សិណទ្វីប ក៏ដូចជាពាណិជ្ជកម្មរវាងអាស៊ីខាងលិច និងអាស៊ីអាគ្នេយ៍ដែរ។ មាសមកពីសូម៉ាតេរ៉ាត្រូវបានគិតថាបានទៅដល់ចុងខាងលិចដូចជារ៉ូម ដែលកាលណោះទាសករម្នាក់មកពីសមុទ្រស៊ុលុត្រូវបានគិតថាត្រូវបានប្រើនៅក្នុងដំណើរសមុទ្ររបស់ម៉ាហ្សឹឡឺនជាអ្នកបកប្រែ។

ប្រជាជនភាគច្រើនបំផុតដើមឡើយគឺជាអ្នកព្រលឹងនិយម។ ជំនឿនេះចុងក្រោយបានជំនួសដោយហិណ្ឌូសាសនាវិញ។ ពុទ្ធសាសនាថេរវាទភ្លាមៗបានបន្តនៅឆ្នាំ៥២៥។ នៅសតវត្សទី១៥ ឥទ្ធិពលឥស្លាមបានចាប់ផ្ដើមចូលមកដល់។ នេះបានបង្ខំឱ្យព្រះរាជវាំងហិណ្ឌូចុងក្រោយនៅឥណ្ឌូណេស៊ីដកខ្លួនថយទៅបាលីវិញ។

នៅអាស៊ីអាគ្នេយ៍ដីគោក ភូមា កម្ពុជា និងថៃបានរក្សាទុកទម្រង់ពុទ្ធសាសនាថេរវាទ ដែលបាននាំមកពីស្រីលង្កា។ ប្រភេទនៃពុទ្ធសាសនានេះត្រូវបានរំលាយបញ្ចូលគ្នាជាមួយវប្បធម៌ខ្មែរដែលមានឥទ្ធិពលហិណ្ឌូស្រាប់។

ព្រះរាជាណាចក្រឥណ្ឌូបនីយកម្ម

កែប្រែ

 
អង្គរវត្តនៅសៀមរាប កម្ពុជា

ភាគតិចណាស់ដែលគេស្គាល់អំពីជំនឿ និងការបដិបត្តិសាសនាអាស៊ីអាគ្នេយ៍មុនការមកដល់នៃពួកអ្នកជំនួញឥណ្ឌា និងឥទ្ធិពលសាសនាពីសតវត្សទី២ម.ស.រហូតមក។ ពីមុនសតវត្សទី១៣នៃគ.ស. ហិណ្ឌូសាសនា និងពុទ្ធសាសនាគឺជាសាសនាសំខាន់នៅអាស៊ីអាគ្នេយ៍។

ជ្វាទ្វីប រាជាណាចក្រហិណ្ឌូនៅជ្វា និងសូម៉ាតេរ៉ាបានមានអត្ថិភាពប្រហែល២០០ឆ្នាំម.គ.។ ប្រវត្តិនៃពិភពនិយាយម៉ាឡេចាប់ផ្ដើមជាមួយការមកដល់នៃឥទ្ធិពលឥណ្ឌា ដែលមានចុះកាលបរិច្ឆេទថយក្រោយទៅយ៉ាងហោចណាស់ដល់សតវត្សទី៣ម.គ.។ ពួកឈ្មួញឥណ្ឌាបានមកដល់ប្រជុំកោះទាំងពីររកផលិតផលព្រៃឈើនិងសមុទ្រដ៏ច្រើនក្រៃលែងរបស់ខ្លួននិងដើម្បីជួញដូរជាមួយពួកឈ្មួញមកពីចិន ដែលពួកអ្នកទាំងនោះក៏បានរកឃើញពិភពម៉ាឡេនៅដើមកាលបរិច្ឆេទមួយនោះដែរ។ ទាំងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ត្រូវមានឡើងដូចគ្នានៅទៀបកោះម៉ាឡេ (ឧបទ្វីបម៉ាឡេ)នៅបណ្ដើមនៃសតវត្សទី១នៃគ.ស. ហើយចាប់ពីទីនោះមករីកសាយភាយឆ្លងទៅប្រជុំកោះនេះទៀត។

កម្ពុជាលើកទីមួយបានរងឥទ្ធិពលដោយហិណ្ឌូសាសនាកំឡុងការផ្ដើមនៃនគរវ្នំ។ ហិណ្ឌូសាសនាធ្លាប់ជាសាសនាមួយក្នុងចំណោមសាសនាផ្លូវការរបស់អាណាចក្រខ្មែរ។ កម្ពុជាគឺជាផ្ទះកំណើតរបស់ប្រាសាទមួយនៃប្រាសាទតែពីរគត់ដែលបានបូជាដល់ព្រះព្រហ្មក្នុងលោក។ [ត្រូវការអំណះអំណាង] អង្គរវត្តក៏ជាប្រាសាទហិណ្ឌូល្បីល្បាញមួយនៅកម្ពុជាដែរ។

អរិយធម៌ចាម្ប៉ាក៏ត្រូវបានស្ថិតនៅអ្វីដែលសព្វថ្ងៃនេះជាវៀតណាមភាគកណ្ដាល ហើយក៏ធ្លាប់ជាព្រះរាជាណាចក្រហិណ្ឌូឥណ្ឌូបនីយកម្មដ៏ខ្លាំងក្លាមួយដែរ។ យួនបានធ្វើការប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនចាមកំឡុងការលុកលុយរបស់យួននៅចាម្ប៉ា១៤៧១ ដោយការរុករើ និងការដុតបំផ្លាញចាម្ប៉ា ការកាប់សម្លាប់ប្រជាជនចាមរាប់ពាន់នាក់ និងការបញ្ជ្រួតជ្រាបពួកគេដោយបង្ខំអោយទទួលយកវប្បធម៌យួន។[២០]

អធិរាជាណាចក្រមជបហិតធ្លាប់ជារាជាណាចក្រឥណ្ឌូបនីយកម្មដែលស្ថិតនៅជ្វាខាងកើតចាប់ពីឆ្នាំ១២៩៣ដល់ប្រហែលឆ្នាំ១៥០០។ មេដឹកនាំធំបំផុតគឺហាយ៉ាមវូរូក ដែលរជ្ជកាលរបស់ទ្រង់ចាប់ពីឆ្នាំ១៣៥០ដល់១៣៨៩បានសំគាល់ឱ្យឃើញនូវចំណុចកំពូលរបស់ចក្រភព នៅពេលដែលខ្លួនបានត្រួតត្រាព្រះរាជាណាចក្រដទៃៗនៅទៀបកោះម៉ាឡេខាងត្បូង កាលីម៉ាន់តាន់ សូម៉ាតេរ៉ា និងបាលី។ ប្រភពផ្សេងៗដូចជានគរកេរ្តគម ក៏វែកញែកថាឥទ្ធិពលរបស់ចក្រភពនេះបានឆ្លងចូលលើភាគខ្លះនៃស៊ូឡាវ៉ិស៊ី ម៉ឹឡាក់កឹហ្ស និងតំបន់ខ្លះនៃហ្គីណេថ្មីខាងលិច ដែលធ្វើអោយខ្លួនក្លាយជាចក្រភពដ៍ធំបំផុតដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍។

ពួកចោឡ៊ៈបានខ្លាំងពូកែក្នុងសកម្មភាពតាមសមុទ្រទាំងខាងវិស័យយោធានិងពាណិជ្ជវិស័យ។ ការវាយឆ្មក់របស់ពួកគេនៅកត្តហៈ និងស្រីវិជ័យ និងទំនាក់ទំនងពាណិជ្ជកម្មបន្តរបស់ពួកគេជាមួយនិងអធិរាជាណាចក្រចិន ដែលអាចនាំឱ្យពួកគេមានឥទ្ធិពលដល់វប្បធម៌តំបន់នានា។ ឧទាហរណ៍ដែលគង់វង្សនៅជាច្រើននៃឥទ្ធិពលវប្បធម៌ហិណ្ឌូបានរកឃើញសព្វថ្ងៃទូទាំងអាស៊ីអាគ្នេយ៍គឺជាលទ្ធផលនៃបេសនកម្មនានារបស់ចោឡ៊ៈ។[២១]

ការផ្សព្វផ្សាយឥស្លាម

កែប្រែ
 
ក្មេងៗកំពុងរៀនសូត្រកូរអាន​នៅជ្វាកំឡុង​សម័យអាណានិគម

នៅសតវត្សទី១១ សម័យច្របូកច្របល់ចលាចលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍សមុទ្រ កងទ័ពជើងទឹកចោឡ៊ៈឥណ្ឌាបានឆ្លងមហាសមុទ្រនិងបានវាយប្រហារព្រះរាជាណាចក្រស្រីវិជ័យរបស់សង្គ្រាមវិជ័យតុន្គវរ្ម័ននៅកាដារម (កត្តហៈ) រាជធានីនៃរាជាណាចក្រតាមមាត់សមុទ្រដ៏មានអំណាចត្រូវបានលួចប្លន់បំផ្លិចបំផ្លាញ និងព្រះរាជាត្រូវបានគេចាប់បាន។ រួមគ្នាជាមួយកាដារម ប៉ានអៃនៅសម័យបច្ចុប្បន្ន សូម៉ាតេរ៉ានិងមឡ៊ៃយូរ និងទៀបកោះម៉ាឡេ (ឧបទ្វីបម៉ាឡេ) ក៏ត្រូវបានវាយប្រហារដែរ។ ភ្លាមបន្ទាប់មកនោះ ស្ដេចនៃកត្តហៈ ព្រះអង្គមហាវង្សបានក្លាយជាអ្នកដឹកនាំដំបូងដែលបោះបង់ចោលជំនឿហិណ្ឌូតាមបែបប្រពៃណី និងបានចាប់យកសាសនាឥស្លាមជាមួយស៊ុលតង់ណាចក្រកត្តហៈដែលបានបង្កើតឡើងនៅឆ្នាំ១១៣៦។ សមុទ្រប៉ាសអៃបានកាន់សាសនាឥស្លាមនៅឆ្នាំ១២៦៧ ស្ដេចនៃមល្លកា បរមេស្វរៈបានរៀបអភិសេកជាមួយព្រះនាងនៃប៉ាសអៃ ព្រះរាជបុត្រនេះបានក្លាយជាស៊ុលតង់ទីមួយនៃមល្លកា ភ្លាមៗមល្លកាបានក្លាយជាមជ្ឈមណ្ឌលសិក្សាឥស្លាមនិងពាណិជ្ជកម្មតាមសមុទ្រ ពួកអ្នកគ្រប់គ្រងផ្សេងទៀតបានធ្វើតាមគ្នាបន្តបន្ទាប់។ មេដឹកនាំសាសនាឥណ្ឌូណេស៊ីនិងអ្នកប្រាជ្ញឥស្លាមហាមកា (១៩០៨-១៩៨១) បានសរសេរនៅឆ្នាំ១៩៦១:: "ការរីកចម្រើននៃឥស្លាមនៅឥណ្ឌូណេស៊ីនិងម៉ាឡេយ៉ាគឺទាក់ទងយ៉ាងជិតស្និទនឹងមូស៊្លីមចិនម្នាក់ មេទ័ពជើងទឹកចឹង-ហឺ។"[២២]

មានទ្រឹស្ដីជាច្រើនចំពោះដំណើរការឥស្លាមនីយកម្មនៅអាស៊ីអាគ្នេយ៍។ ទ្រឹស្ដីទីមួយគឺពាណិជ្ជកម្ម។ ការពង្រីកពាណិជ្ជកម្មចំណោមអាស៊ីខាងលិច ឥណ្ឌានិងអាស៊ីអាគ្នេយ៍បានជួយដល់ការរីកសាយភាពនៃសាសនានេះតាមរយៈពួកពាណិជ្ជករមូស៊្លីមដែលបាននាំឥស្លាមមកតំបន់នេះ។ ទ្រឹស្ដីទីពីរគឺជាតួនាទីនៃពួកសាសនទូត រឺ ពួកស៊ូភ្វី[ត្រូវការអំណះអំណាង] ពួកសាសនទូតស៊ូភ្វីបានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយជំនឿដោយគំនិតឥស្លាមច្របាច់បញ្ចូលគ្នាជាមួយជំនឿក្នុងស្រុកមានស្រាប់និងសញ្ញាណសាសនា។ ទីបញ្ចប់ ពួកវណ្ណៈដឹកនាំបានកាន់សាសនាឥស្លាម និងថាបានជួយបន្ថែមបញ្ជ្រាបបញ្ចូលសាសនានេះទូទាំងតំបន់។ អ្នកដឹកនាំនៃកំពង់ផែដ៏សំខាន់បំផុតនៃតំបន់នេះ ស៊ុលតង់ណាចក្រមល្លកា បានកាន់សាសនាឥស្លាមនៅសតវត្សទី១៥ ដោយប្រាប់ឱ្យដឹងនូវសម័យមួយនៃការផ្លាស់សាសនាយ៉ាងលឿននៃឥស្លាមទូទាំងតំបន់នេះជាតំបន់ដែលបានផ្ដល់នូវកម្លាំងបង្រួបបង្រួមចំណោមពួកថ្នាក់ដឹកនាំ និងពាណិជ្ជកម្ម។ [ត្រូវការអំណះអំណាង]

ពាណិជ្ជកម្ម និង អាណានិគមកិច្ច

កែប្រែ

ពួកឈ្មួញចិនបានធ្វើពាណិជ្ជកម្មជាមួយតំបន់នេះអស់រយៈពេលជាយូរមកហើយតាមរយៈភស្តុតាងនៃកំណត់ត្រា​ការដើរសមុទ្ររបស់លោកម៉ាហ្សឺឡឹងថាព្រុយណេ​មានកាំភ្លើងធំច្រើនជាងសំពៅពួកអឺរ៉ុបទៀត អញ្ជឹងវាបង្ហាញថាពួកចិនបាន​ការពារពង្រឹងពួកគេ។[១៩]

វីរកថាម៉ាឡេស៊ីដែលមាន ថាអធិរាជមិងចិនមួយអង្គបានបញ្ជូនរាជបុត្រី ហានលីប៉ោវទៅមល្លកា ជាមួយនិងអ្នកហែហម៥០០នាក់ ដើម្បីរៀបអភិសេកជាមួយស៊ុលតង់ម៉ាន់ស៊ូរ-សាហ បន្ទាប់ពីអធិរាជអង្គនេះចាប់អារម្មណ៍ដោយសារពុទ្ធិនៃស៊ុលតង់។ អណ្ដូងរបស់ហានលីប៉ោវ (ដែលបានសង់នៅឆ្នាំ១៤៥៩) ឥឡូវគឺជាទំនាក់ទាញទេសចរណ៍នៅទីនោះ ជាភ្នំចិន ដែលអ្នកហែហមព្រះនាងបានមកតាំងទីលំនៅ។

តម្លៃយុទ្ធសាស្ត្រនៃទ្វារសមុទ្រមល្លកា ដែលត្រូវបានគ្រប់គ្រងដោយស៊ុលតង់ណាចក្រមល្លកានៅសតវត្សទី១៥និងដើមសតវត្សទី១៦ បានធ្វើអោយកត់សម្គាល់ដោយអ្នកនិពន្ធព័រទុយហ្គាល់ដួរអាត-បារ្បហ្សិ ដែលនៅឆ្នាំ១៥០០បានសរសេរ "លោក ដែលអ្នកជាម្ចាស់នៃមល្លកាមានដៃនៅលើបំពង់កនៃវ៉េនណេហ៊្សាំរ"។

អឺរ៉ុប

កែប្រែ
 
ទ្វារសមុទ្រមល្លកា, (ច្រកចង្អៀត)

ឥទ្ធិពលលោកខាងលិចបានចាប់ផ្ដើមចូលនៅសតវត្សទី១៦ ជាមួយការមកដល់នៃពួកព័រទុយហ្គាល់ និងអេស្ប៉ាញនៅម៉ាល់លូគូ និងហ៊្វីលីពីន។ ក្រោយមកទៀតពួកហូល្លង់បានបង្កើតឥណ្ឌាខាងកើតហូល្លង់ ពួកបារាំងសហភាពឥណ្ឌូចិន និងពួកប៊្រីតធិឝ (ចក្រភពអង់គ្លេស) និគមទ្វារសមុទ្រ។ ក្រោយមកទៀត ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ត្រូវបានធ្វើអាណានិគមនីយកម្មលើកលែងតែថៃចេញ។

ពួកអ្នករុករកអឺរ៉ុបកំពុងតែទៅអាស៊ីអាគ្នេយ៍ពីខាងលិចនិងខាងកើត។ ពាណិជ្ជកម្មទៀងទាត់រវាងសំពៅនានាដែលចេញក្ដោងទៅខាងកើតចាប់ពីមហាសមុទ្រឥណ្ឌានិងខាងត្បូងចាប់ពីអាស៊ីដីគោកបានផ្ដល់​នូវទំនិញដោយយកត្រឡប់មកវិញ​នូវផលិតផល​ធម្មជាតិ ដូចជាទឹកឃ្មុំ និងចំពុះកេងកងមកពីពួកកោះនៃប្រជុំកោះនេះ។

ពួកអឺរ៉ុបបាននាំសាសនាគ្រិស្តដែលអនុញ្ញាតឱ្យពួកសាសនទូតគ្រិស្តបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ថៃក៏បានអនុញ្ញាតឱ្យពួកអ្នកវិទ្យាសាស្ត្រលោកខាងលិចចូលប្រទេសខ្លួនដើម្បីអភិវឌ្ឍប្រព័ន្ធអប់រំរបស់ខ្លួន ពេលដូចគ្នានេះដែរ ក៏ចាប់ផ្ដើមបញ្ជូននូវសមាជិករាជវង្សនិងពួកអ្នកប្រាជ្ញថៃដើម្បីឱ្យទទួលការអប់រំជាន់ខ្ពស់ពីអឺរ៉ុប និងរុស៊្សីផង។

ជប៉ុន

កែប្រែ

កំឡុងសង្គ្រាមលោកលើកទី២ ជប៉ុនចក្រពត្តិបានលុកលុយភាគច្រើននៃអតីតអាណានិគមលោកខាងលិច។ របបកាន់កាប់ឝ៊វ៉ាបានប្រព្រឹត្តសកម្មភាពហិង្សាជាច្រើនប្រឆាំងនឹងពួកអសេនិកជន (ជនស៊ីវិល)ដូចជាការសម្លាប់រង្គាលម៉ានីល និងការអនុវត្តប្រព័ន្ធពលកម្មដោយបង្ខំ ដូចជារឿងមួយដែលពាក់ព័ន្ធនឹងឡូមុឝាក់ ៤ ទៅ ១០លាននាក់នៅឥណ្ឌូណេស៊ី។[២៣] របាយការណ៍របស់ស.ប.ក្រោយមកបានថ្លែងថា​មនុស្សបួនលាននាក់បានស្លាប់​នៅឥណ្ឌូណេស៊ី​ជាលទ្ធផលនៃការអត់បាយនិងពលកម្មបង្ខំ​កំឡុងការកាន់កាប់របស់ជប៉ុន។[២៤]

បច្ចុប្បន្ន

កែប្រែ

ប្រទេសភាគច្រើនបំផុតនៅតំបន់នេះពេញចិត្តស្វ័យភាពជាតិ។ ទម្រង់រដ្ឋាភិបាលប្រជាធិបតេយ្យនិងការទទួលស្គាល់សិទ្ធិមនុស្សដែលកំពុងចាក់ឫសចាក់គល់។ អាស៊ានផ្ដល់នូវក្របខណ្ឌមួយសម្រាប់សមាហរណកម្មពាណិជ្ជកម្ម។

ការប៉ះទង្គិចគ្នាដែលអះអាងឡើងលើពួកកោះស្ព្រែតលីគឺបានបង្កើតឡើងដោយ ព្រុយណេ ចិន ម៉ាឡេស៊ី ហ៊្វីលីពីន តៃវ៉ាន់ និងវៀតណាម

ភូមិសាស្ត្រ

កែប្រែ
 
ភ្នំភ្លើងម៉ាយ៉ុននៅហ៊្វីលីពីន

តាមភូមិសាស្ត្រ ប្រជុំកោះម៉ាឡេគឺជាប្រជុំកោះមួយក្នុងចំណោមតំបន់ដែលមានសកម្មភាពភ្នំភ្លើងនៅក្នុងពិភពលោក។ រំលើកភូមិសាស្ត្រជាច្រើនក្នុងតំបន់នេះក៏បានបង្កើតបានភ្នំជាច្រើនផុសឡើង ដែលមានកំពស់ដល់ពុនចាក់ចៃយ៉ានៅប៉ាពួ ឥណ្ឌូណេស៊ីនៅ៥០៣០មាត្រ (១៦០២៤ ភ្វ.) នៅលើកោះហ៊្គីណេថ្មី វាគឺជាកន្លែងតែមួយគត់ដែលផែនទឹកកកអាចរកឃើញបាននៅអាស៊ីអាគ្នេយ៍។ គ្រានោះកំពូលភ្នំខ្ពស់បំផុតទីពីរគឺភ្នំគីណាបាលុនៅសាបា ម៉ាឡេស៊ីនៅលើកោះកាលីម៉ាន់តាន់ដែលមានកំពស់៤០៩៥មាត្រ (១៣៤៣៥ ភ្វ)។ ភ្នំខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍គឺខាកាបុរ៉ាហ៊្សី ៥៩៦៧មាត្រ និងអាចត្រូវបានគេរកឃើញនៅភូមាខាងជើងដែលចែករំលែកនូវជួរនៃកំពូលភ្នំមេបារបស់ខ្លួន ភ្នំអេវ៉ឺរ៉ិស។ ប្រជុំកោះធំបំផុតនៅក្នុងពិភពលោកតាមរយៈទំហំនៅឥណ្ឌូណេស៊ី (តាមរយៈសៀវភៅការពិតពិភពលោកភ.ស.ក.)។

ភ្នំភ្លើងម៉ាយុន ទោះបីយ៉ាងណា ក៏មានសកម្មភាពគ្រោះថ្នាក់ ក៏កាន់កំណត់ត្រាសាជីមូលល្អឥតខ្ចោះបំផុតរបស់ពិភពលោកដែលបានសាងឡើងពីបន្ទុះអតីតកាលនិងបន្តទៅមុខ។[២៥]

ព្រំប្រទល់

កែប្រែ

អាស៊ីអាគ្នេយ៍មានព្រំប្រទល់ជាប់ទ្វីបអូស្ត្រាលី ខណ្ឌសីមាដែលរត់កាត់ឥណ្ឌូណេស៊ី។ ក៏ប៉ុន្តែចំណុចប៉ះគ្នាខាងវប្បធម៌ដាក់នៅរវាងប៉ាពួហ៊្គីណេថ្មី និងតំបន់ឥណ្ឌូណេស៊ីប៉ាពួ និង ប៉ាពួខាងលិច ដែលរំលែកកោះហ៊្គីណេថ្មីជាមួយប៉ាពួហ៊្គីណេថ្មី។

អាកាសធាតុ

កែប្រែ

អាកាសធាតុនៅអាស៊ីអាគ្នេយ៍គឺនិវត្តន៍ក្ដៅហើយសើមភាគច្រើនពេញមួយឆ្នាំជាមួយការធ្លាក់ភ្លៀងដ៏ច្រើន (វៀតណាមភាគខាងជើងគឺជាតំបន់សំខាន់តែមួយគត់ក្នុងអ.អា.ដែលមានលក្ខណៈអាកាសធាតុអនុនិវត្តន៍)។ អាស៊ីអាគ្នេយ៍មានរដូវវស្សានិងប្រាំងដែលបង្កើតឡើងដោយការឆ្លាស់គ្នាខាងខ្យល់រដូវ រឺមូសុងខ្សែក្រវាត់ភ្លៀងនិវត្តន៍បង្កឱ្យមានការធ្លាក់ភ្លៀងបន្ថែមកំឡុងរដូវមូសុង។ ព្រៃទឹកភ្លៀងនេះគឺធំបំផុតទីពីរលើផែនដី (អាម៉ាហ្សូនគឺធំបំផុត)។ លើកលែងមួយនៃប្រភេទអាកាសធាតុនិងសារពើរុក្ខជាតិនេះគឺតំបន់ភ្នំនៅតំបន់ភាគខាងជើង ដែលមានរយៈកំពស់ខ្ពស់ឈានទៅដល់សីតុណ្ហភាពកាន់តែត្រជាក់បង្គួរ និងទេសភាពកាន់តែស្ងួត។ ផ្នែកផ្សេងខ្លះទៀតបានធ្លាក់នៅក្រៅអាកាសធាតុនេះពីព្រោះដោយសារកន្លែងនោះដូចវាលខ្សាច់។

បរិស្ថាន

កែប្រែ
 
នាគគ-ម-ឌនៅក្នុងឧទ្យានជាតិគមឌ

អាស៊ីអាគ្នេយ៍ទាំងអស់ធ្លាក់ចូលក្នុងនិវត្តន៍សើមក្ដៅល្មម និងអាកាសធាតុរបស់ខ្លួនជាទូទៅត្រូវបានកំណត់លក្ខណៈជាមូសុង។ សត្វនៃអាស៊ីអាគ្នេយ៍គឺប្លែកៗគ្នា នៅលើពួកកោះកាលីម៉ាន់តាន់ និងសូម៉ាតេរ៉ា អ៊ូរ៉ង់អ៊ូតង់ (មនុស្សព្រៃឈើ) ដំរីអាស៊ី ជ្រូកខុបម៉ាឡេ រមាសសូម៉ាតេរ៉ា និងខ្លាពពកកាលីម៉ាន់តាន់ក៏អាចត្រូវបានគេរកឃើញដែរ។ អនុប្រភេទប្រាំមួយនៃប៊ិនទូរន រឺ ឆ្មាខ្លាឃ្មុំ ដែលមានក្នុងតំបន់នេះ ទោះបីជាមួយប្រភេទនេះមានដោយតំបន់នៅកោះប៉ាឡាវ៉ានក៏ដោយ ក៏ឥឡូវត្រូវបានគេចាត់ថ្នាក់ជាប្រភេទងាយរងគ្រោះដែរ។

ពួកខ្លាដំបងនៃអនុប្រភេទបីផ្សេងគ្នាត្រូវបានគេរកឃើញលើកោះសូម៉ាតេរ៉ា (ខ្លាដំបងសូម៉ាតេរ៉ា) នៅទៀបកោះម៉ាឡេស៊ី (ខ្លាដំបងម៉ាឡេ) និងនៅឥណ្ឌូចិន (ខ្លាដំបងឥណ្ឌូចិន) ទាំងអស់នៃអនុប្រភេទទាំងនេះត្រូវបានគេធ្វើឱ្យអន្តរាយ។

នាគគមឌគឺជាប្រភេទនៃគោលិកាដែលមានជីវិតធំបំផុតនិងរស់នៅកោះគមឌ រីនឆា ផ្លអឺស និងគីលីមតាញ នៅឥណ្ឌូណេស៊ី។

 
ឥន្ទ្រីហ៊្វីលីពីន

ឥទ្ទ្រីហ៊្វីលីពីនគឺជាបក្សីជាតិនៃហ៊្វីលីពីន។ វាត្រូវចាត់ទុកដោយពួកអ្នកវិទ្យាសាស្ត្រថាជាឥន្ទ្រីដ៏ធំបំផុតក្នុងពិភពលោក[២៦] និងមានដោយតំបន់ក្នុងព្រៃរបស់ហ៊្វីលីពីន។

ក្របីព្រៃអាស៊ី និងនៅលើកោះផ្សេងៗដែលទាក់ទងនឹងប្រភេទក្រិននៃក្របី (ប៊ូបាលូស) ដូចជាអា-នអាម្ដងនោះធ្លាប់មានពាសពេញនៅអាស៊ីអាគេ្នយ៍ សម័យឥឡូវនេះក្របីស្រុកអាស៊ីជាទូទៅឆ្លងកាត់តំបន់នេះ ប៉ុន្តែសាច់ញាតិរបស់វាគឺកម្រនិងត្រូវបានគេធ្វើឱ្យរងគ្រោះថ្នាក់ទៀតណាស់។

ឈ្លូសកណ្ដុរ ជាហរិណដែលមានវ័ធតូចធំដូចជាឆ្កែ រឺឆ្មា សម្រាប់ក្មេងលេង ដែលអាចគេរកឃើញនៅកោះសូម៉ាតេរ៉ា កាលីម៉ាន់តាន់ និងប៉ាឡាវ៉ាន់ (ហ៊្វីលីពីន)។ ខ្ទីង គោព្រៃធំសម្បើមធំជាងគេស្មើនឹងក្របីព្រៃ ត្រូវបានគេរកឃើញភាគច្រើននៅឥណ្ឌូចិន។

បក្សីជាច្រើនដូចជាក្ងោក និងដ្រុងង៉ុរស់នៅក្នុងអនុតំបន់នេះនៅចុងខាងកើតដល់ឥណ្ឌូណេស៊ីជ្រូកព្រៃបាប៊ី ជ្រូកមានភ្លុកបួន ដែលអាចរកឃើញនៅឥណ្ឌូណេស៊ីដូចគ្នា។ កេងកងត្រូវបានគេឱ្យតម្លៃដោយសារចំពុះរបស់វានិងបានប្រើប្រាស់ក្នុងការជួញដូរជាមួយចិន។ កុយរមាស មិនមែនផ្នែកនៃលលាដ៍ក្បាលរបស់វា វាក៏មានតម្លៃនៅចិនដូចគ្នា។

 
ខ្សែតាមសម្មតិកម្មរបស់វ៉លឡេសរវាង​ពពួកសត្វទក្សិណអាស៊ី និង​អាស៊ីអាគ្នេយ៍។

ប្រជុំកោះម៉ាឡេគឺត្រូវបំបែកគ្នាដោយខ្សែវ៉លឡេស។ ខ្សែនេះរត់តាមបណ្ដោយអ្វីដែលគេស្គាល់ថាជាព្រំប្រទល់ផ្ទាំងរចិតវិវត្តន៍ និងញែកប្រភេទអាស៊ី (ខាងលិច) ពីប្រភេទទក្សិណអាស៊ី (ខាងកើត)។ ពួកកោះចន្លោះជ្វា/កាលីម៉ាន់តាន់ និងប៉ាពួបង្កើតបានភូមិភាគចម្រុះគ្នា ដែលជាកន្លែងប្រភេទទាំងពីរកើតឡើង ត្រូវគេស្គាល់ថាជាវ៉លឡេស៊ា។ ដូចគ្នាជំហាននៃការអភិវឌ្ឍកើនលឿននិងប្រជាភិវឌ្ឍន៍បន្តដើម្បីរីកសាយភាយក្នុងអាស៊ីអាគ្នេយ៍ ការព្រួយបារម្ភបានកើនឡើងគិតពីផលប៉ះពាល់នៃសកម្មភាពមនុស្សនៅលើបរិស្ថានតំបន់នេះ។ ផ្នែកមួយនៃអាស៊ីអាគ្នេយ៍គួរឱ្យកត់សំគាល់ យ៉ាងណាៗ មិនបានផ្លាស់ប្ដូរខ្លាំងទេនិងនៅមានទីជម្រកមិនផ្លាស់ប្ដូរសម្រាប់ជីវិតសត្វព្រៃ។ ប្រជាជាតិនៃតំបន់នេះ ដែលមានការលើកលែងតិចតួច បានយល់ដឹងពីការចាំបាច់ដើម្បីថែរក្សាគម្របព្រៃឈើ មិនត្រឹមតែដើម្បីរារាំងសំណឹកដីប៉ុណ្ណោះ ក៏ប៉ុន្តែក៏ដើម្បីអភិរក្សនានាភាពនៃពពួកភូតគាមនិងពពួកសត្វផងដែរ។ ឥណ្ឌូណេស៊ី ជាគំរូ បានបង្កើតប្រព័ន្ធនៃឧទ្យានជាតិលាតសន្ធឹងនិងអភិរក្សសម្រាប់គោលបំណងនេះ។ ទោះបីដូច្នេះ ដូចជាប្រភេទរមាសជ្វាប្រឈមនឹងការផុតពូជ ដែលមានត្រឹមតែពួកសត្វមួយក្ដាប់មានសេសសល់នៅជ្វាខាងលិច។

ទឹករាក់ៗនៃថ្មប៉ប្រះទឹកផ្កាថ្មអាស៊ីអាគ្នេយ៍មានកម្រិតជីវៈចម្រុះខ្ពស់បំផុតចំពោះបរិស្ថានប្រព័ន្ធសមុទ្ររបស់ពិភពលោក ដែលជាកន្លែងផ្កាថ្ម ត្រី និងសិប្បីជាតិមានច្រើន។ តាមរយៈអភិរក្សអន្តរជាតិ ការស្ទាបស្ទង់សមុទ្របានផ្ដល់ថានានាភាពជីវិតសមុទ្រនៅក្នុងតំបន់រាជអាំប៉ាតគឺខ្ពស់បំផុតដែលបានកត់ត្រាទុកលើផែនដី។ នានាភាពធំច្រើនសន្ធឹកជាងតំបន់ណាៗផ្សេងៗដែលបានតំណាងជាត្រីកោណផ្កាថ្មរួមផ្សំគ្នាដោយឥណ្ឌូណេស៊ី ហ៊្វីលីពីន និងប៉ាពួហ៊្គីណេថ្មី។ ត្រីកោណផ្កាថ្មគឺជាបេះដូងនៃជីវៈចម្រុះថ្មប៉ប្រះទឹកផ្កាថ្មរបស់ពិភពលោក ដែលធ្វើឱ្យរាជអាំប៉ាតមានលទ្ធភាពពេញលេញបង្កើតបរិស្ថានប្រព័ន្ធថ្មប៉ប្រះទឹកផ្កាថ្មយ៉ាងសម្បូរបែបបំផុតនៅក្នុងលោក។ ឆ្លាមពិន្ទង ប្រភេទត្រីធំបំផុតរបស់ពិភពលោក និងអណ្ដើកសមុទ្រ៦ប្រភេទ ក៏អាចត្រូវបានគេរកឃើញនៅសមុទ្រចិនខាងត្បូងនិងទឹកដីមហាសមុទ្រប៉ាស៊ីហ៊្វិករបស់ហ៊្វីលីពីនដែរ។

ដើមឈើ និងរុក្ខជាតិផ្សេងៗនៃតំបន់នេះស្ថិតនៅនិវត្តន៍ នៅបណ្ដាប្រទេសខ្លះ ជាកន្លែងដែលភ្នំនានាមានកំពស់ខ្ពស់ល្មម សារពើរុក្ខជាតិអាកាសធាតុបង្គួរអាចត្រូវគេរកឃើញ។ តំបន់ព្រៃទឹកភ្លៀងទាំងនេះថ្មីៗកំពុងត្រូវគេកាប់លើសលប់ ជាពិសេសនៅកាលីម៉ាន់តាន់។

គ្រាដែលអាស៊ីអាគ្នេយ៍សម្បូរបែបដោយពពួកភូតគ្រាម និងសត្វ អាស៊ីអាគ្នេយ៍ក៏កំពុងប្រឈមនឹងការកាប់បំផ្លាញព្រៃឈើធ្ងន់ធ្ងរដែលបង្កឱ្យមានការបាត់បង់ទីលំនៅសម្រាប់ប្រភេទរងគ្រោះថ្នាក់ដូចជា ស្វាក្រហម និង ខ្លាធំសូម៉ាតេរ៉ា។ ការព្យាករណបានធ្វើឡើងថាច្រើនជាង៤០%នៃប្រភេទសត្វនិងរុក្ខជាតិនៅអាស៊ីអាគ្នេយ៍អាចនឹងត្រូវអស់នៅសតវត្សទី២១។[២៧] នៅពេលដដែល អ័ព្ទក៏ជាភាពចៃដន្យមួយទៀងទាត់ដែរ។ អ័ព្ទដ៏អាក្រក់បំផុតក្នុងតំបន់ពីរគឺនៅឆ្នាំ១៩៩៧និង២០០៦ក្នុងនោះបណ្ដាប្រទេសជាច្រើនត្រូវបានគ្របដណ្ដប់ដោយអ័ព្ទក្រាស់ ភាគច្រើនបានបង្កដោយសកម្មភាពកាប់និងដុតនៅឥណ្ឌូណេស៊ី។ ជាប្រតិកម្មតប ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានចុះហត្ថលេខានូវកិច្ចព្រមព្រៀងអាស៊ានលើការបំពុលអ័ព្ទឆ្លងព្រំដែនដើម្បីប្រឆាំងនឹងការបំពុលរបស់អ័ព្ទ។

សេដ្ឋកិច្ច

កែប្រែ
 
ស្ថានីយ៍ចំណតប្រអប់គ្រោងខិបពលក្នុង​កំពង់ផែសិង្ហបុរី។ កំពង់ផែសិង្ហបុរីគឺជាកំពង់ផែបន្ទេរកប៉ាល់​និងប្រអប់គ្រោង​ដ៏មមាញឹកបំផុតក្នុងពិភពលោក ហើយនិងជាដំណឹកជញ្ជូននិងជាមជ្ឈមណ្ឌល​សំចតនាវាដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍។

ទោះបីជាមុនពេលការចូលមកដល់នៃចំណាប់អារម្មណ៍អឺរ៉ុបក៏ដោយ ក៏អាស៊ីអាគ្នេយ៍ធ្លាប់ជាផ្នែកមួយសំខាន់នៃប្រព័ន្ធពាណិជ្ជកិច្ចពិភពលោកដែរ។ នគរយឺតាម៉ាក់ជាញឹកញាប់បានចូលរួមក្នុងពាណិជ្ជកម្មសមុទ្រនៅអាស៊ីអាគ្នេយ៍។ ខ្សែដ៏ធំទូលាយនៃគ្រឿងឧបភោគបរិភោគបានមានកំណើតឡើងនៅក្នុងតំបន់នេះ ប៉ុន្តែជាពិសេសសំខាន់គឺដូចជាគ្រឿងទេស ម្ទេស ម្រេច ខ្ញី ពួកផ្កាក្លាំពូ និងចន្ទន៍គ្រឹះស្នា។ ពាណិជ្ជកម្មគ្រឿងទេសនេះដើមឡើយត្រូវបានរីកចម្រើនឡើងដោយពួកឈ្មួញឥណ្ឌា និងអារ៉ាប់ ក៏ប៉ុន្តែវាក៏បាននាំមកនូវពួកអឺរ៉ុបមកកាន់តំបន់នេះដែរ។ ពួកអេស្ប៉ាញូឡឹស (សំពៅចម្បាំងម៉ានីល) និងព័រទុយហ្គាល់ដំបូង ក្រោយមកពួកហូឡង់ (នីដឺរឡន់) និងចុងក្រោយពួកអង់គ្លេស (ប៊្រិតធិឝ) និងបារាំងបានពាក់ព័ន្ធក្នុងសហគ្រាសនេះនៅបណ្ដាប្រទេសផ្សេងៗ។ ការនាំមកនូវចំណាប់អារម្មណ៍ពាណិជ្ជកម្មរបស់ពួកអឺរ៉ុបបានវិវត្តិទៅជាការបញ្ចូលទឹកដី តាមរយៈពួកឈ្មួញបានបញ្ចុះបញ្ចូលរកវិបុលកម្មនៃការគ្រប់គ្រងដើម្បីការពារនិងពង្រីកសកម្មភាពរបស់ខ្លួន។ ជាលទ្ធផលមួយ ពួកហូឡង់ (នីដឺរឡន់)បានរំកិលខ្លួនចូលទៅឥណ្ឌូណេស៊ី ពួកអង់គ្លេស (ប៊្រីតធិឝ) ទៅម៉ាឡេយ៉ា ពួកបារាំងទៅកាន់ឥណ្ឌូចិន និងពួកអេស្ប៉ាញ និងអាមេរិក (ស.រ.)ទៅកាន់ហ៊្វីលីពីន

គ្រានោះសេដ្ឋកិច្ចតំបន់នេះបានពឹងផ្អែកយ៉ាងខ្លាំងលើកសិកម្ម ហត្ថការ និងសេវាកម្មដែលកំពុងកាន់តែសំខាន់។ ទីផ្សារលេចធ្លោមួយ ឥណ្ឌូណេស៊ីគឺជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់នេះ។ ប្រទេសឧស្សាហូបនីយកម្មថ្មីរួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងហ៊្វីលីពីន គ្រាដែលសិង្ហបុរី និងព្រុយណេជាសេដ្ឋកិច្ចអភិវឌ្ឍសម្បូរបែបហើយ។ ក្រៅពីនឹង អាស៊ីអាគ្នេយ៍គឺនៅតែពឹងផ្អែកយ៉ាងខ្លាំងលើកសិកម្ម ក៏ប៉ុន្តេវៀតណាមកំពុងធ្វើឱ្យមានកំណើននឹងនរគួរឱ្យកត់សំគាល់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនានារបស់ខ្លួនដែរ។ តំបន់នេះផលិតវាយនភណ្ឌ ទំនិញបច្ចេកទេសខ្ពស់ខាងអស្យាណូគួរឱ្យកត់សម្គាល់ដូចជាសុខុមប្រតិបត្តូបករណ៍ និងផលិតផលឧស្សាហកម្មធន់ធ្ងន់ដូចជាឡាន។ ការតម្កល់ប្រេងក៏មានក្នុងតំបន់នេះដែរ។

ក្រុមហ៊ុនទូរគមនាគមន៍ដប់ប្រាំពីរបានចុះកិច្ចសន្យាដើម្បីសាងខ្សែកាបក្រោមសមុទ្រថ្មីដើម្បីភ្ជាប់អាស៊ីអាគ្នេយ៍ទៅស.រ.។[២៨] នេះគឺដើម្បីចៀសវាងការរអាក់រអួលធម្មជាតិថ្មីៗដែលបានបង្ក ដោយការកាត់ផ្ដាច់នៃខ្សែកាបក្រោមសមុទ្រមកពីតៃវ៉ាន់ទៅស.រ.ដោយការរញ្ជួយដីថ្មីៗ។

ទេសចរណ៍ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ជាពិសេសកម្ពុជា។ តាមរយៈយូណេស្កូ “ទេសចរណ៍ បើសិនជាគិតគូរត្រឹមត្រូវ អាចជាឧបករណ៍អភិវឌ្ឍន៍ដ៏ធំ និងមធ្យោបាយដែលមានប្រសិទ្ធិភាពក្នុងការថែរក្សាឱ្យគង់វង្សនូវនានាភាពវប្បធម៌នៃភពផែនដីយើង។”[២៩] ចាប់តាំងពីដើមទសវត្ស១៩៩០ “ទោះបីយ៉ាងណាប្រជាជាតិមិនមែនអាស៊ានដូចជា កម្ពុជា លាវ វៀតណាម និង ភូមា ដែលប្រាក់ចំណូលបានទាញពីទេសចរណ៍ទាប ក៏កំពុងព្យាយាមពង្រីកឧស្សាហកម្មទេសចរណ៍ផ្ទាល់ខ្លួនដែរ។”[៣០] នៅឆ្នាំ១៩៩៥ សិង្ហបុរីជាអ្នកនាំមុខក្នុងតំបន់ខាងចំណូលទេសចរណ៍នានាចំពោះផសសជាង៨%។ នៅឆ្នាំ១៩៩៨ ចំណូលទាំងនោះបានធ្លាក់ចុះតិចជាង៦%នៃផសសដែលថៃនិងស.ប.ប.លាវបានកើនឡើងចំណូលដល់ជាង៧%។ ចាប់តាំងពីឆ្នាំ២០០០ កម្ពុជាបានលើសបណ្ដាប្រទេសអាស៊ានផ្សេងៗទាំងអស់ និងបានធ្វើឱ្យមានស្ទើរតែ១៥%នៃផសសរបស់ខ្លួនពីទេសចរណ៍នៅឆ្នាំ២០០៦។ [៣១]

ឥណ្ឌូណេស៊ីក៏ជាសមាជិកតែមួយគត់នៃសេដ្ឋកិច្ចសំខាន់ក-២០និងត្រូវបានគេចាត់ទុកថាជាសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់នេះ។[៣២] ផលិតផលក្នុងស្រុកសរុប (ធម្មតា) របស់ឥណ្ឌូណេស៊ីសម្រាប់ឆ្នាំ២០០៨គឺ៥១១,៧ រយកោដិ$ស.រ.ដោយបានប៉ាន់ស្មានជាធម្មតាក្នុងផសសម្នាក់ៗគឺ២២៤៦$ស.រ. និងក្នុងយ.អ.ទ.ផសសម្នាក់គឺ៣៩៧៩$ស.រ. (ដុល្លារអន្តរជាតិ)។[៣៣]

ផ្សារមូលបត្រនៅអាស៊ីអាគ្នេយ៍បានដំណើរការប្រសើរជាងផ្សារតម្លៃផ្សេងៗនៅតំបន់អាស៊ី-ប៉ាស៊ីហ៊្វិកនៅឆ្នាំ២០១០ ផ.ម.ហ.របស់ហ៊្វីលីពីននាំផ្លូវជាមួយកំណើន២២ភាគរយ បន្តបន្ទាប់ដោយផ.ម.ថ.របស់ថៃដែលមាន២១ភាគរយ និងផ.ម.ច.ក.របស់ឥណ្ឌូណេស៊ីដែលមាន១៩ភាគរយ។[៣៤][៣៥]

ប្រជាសាស្ត្រ

កែប្រែ
 
តារាងផ្លិតបង្ហា្ញញនូវរបាយប្រជាជន​ក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍

អាស៊ីអាគ្នេយ៍មានផ្ទៃក្រឡាប្រហែល៤០០០០០០ គម (១,៦ លានម៉ាយការ៉េ)។ ពេលដូចគ្នាឆ្នាំ២០០៧ មនុស្សច្រើនជាង៥៩៣លាននាក់បានរស់នៅក្នុងតំបន់នេះ ច្រើនជាងមួយភាគប្រាំនៃពួកគេ (១២៥ លាននាក់) នៅលើកោះឥណ្ឌូណេស៊ីជ្វា កោះធំដែលមានប្រជាជនរស់នៅច្រើនបំផុតក្នុងពិភពលោក។ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានអត្រាប្រជាជនច្រើនបំផុតដែលមានប្រជាជន២៣០លាននាក់ និងក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៤ក្នុងលោកដែរ។ របាយនៃសាសនានានានិងប្រជាជនគឺមានដោយឡែកនៅអាស៊ីអាគ្នេយ៍និងប្លែកគ្នាតាមប្រទេស។ ចិននាយសមុទ្រ៣០ លាននាក់ភាគខ្លះ មិនរាប់បញ្ចូលដំណែលដូនតា ក៏រស់នៅអាស៊ីអាគ្នេយ៍ មានភាគច្រើនលើសលប់នៅកោះឃ្រិសស្មាស ម៉ាឡេស៊ី ហ៊្វីលីពីន សិង្ហបុរី ឥណ្ឌូណេស៊ី និងថៃ ហើយក៏មានដូចជានៅហ្វា នៅវៀតណាមដែរ។

ក្រុមជនជាតិ

កែប្រែ

 
នារីអាទី – ពួកណិហ្គ្រុគឺជាពួកអ្នកស្រុកដើមដំបូង​បង្អស់​នៃ​អាស៊ីអាគ្នេយ៍

តាមរយៈ ការសិក្សាពន្ធុ Archived May 11, 2011[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.ស្ទែនផ្វដថ្មីៗមួយ ប្រជាជនអាស៊ីអាគ្នេយ៍នៅឆ្ងាយៗមកពីដើមកំណើតតែមួយ។ ទោះបីជាកូនចៅដំបូងៗនៃជនជាតិទក្សិណអាស៊ី តៃ និងពួកអន្តោប្រវេសន៍ដែលនិយាយមន-ខ្មែរជាអ្នកបានផ្លាស់ទីពីចិនខាងត្បូងកំឡុងយុគសំរិទ្ធិ និងយុគដែកក៏ដោយ ក៏មានការសាយភាយនៃពន្ធុអារ៉ាប់ ចិន ឥណ្ឌា ពហុទ្វីបនិងកាលទ្វីបផងដែរ។ មានក្រុមមនុស្សដ៏ធំនៃអន្តរអាពាហ៍ពិពាហ៍រវាងពួកជនជាតិអាស៊ីអាគ្នេយ៍ពីកំណើត និងពួកនៃកូនចៅចិន។ ពួកគេក្លាយជាផ្នែកដ៏សំខាន់នៃជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសនានាដូចជា វៀតណាម សិង្ហបុរី ថៃ និងហ៊្វីលីពីន។ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីក៏បានលាយបញ្ចូលគ្នាប្រជាជនអាស៊ីអាគ្នេយ៍-ចិនដែរ។

សំណល់នានានៃក្រុមមនត្រូវបានគេរកឃើញនៅប៉ែកខ្លះនៃភូមា និងថៃ ល្បាយចម្រុះនៃជនជាតិនៅទីនោះត្រូវបានបង្កើតឡើងដោយការរីកសាយភាយជនជាតិទីបេ-ភូមា និងតៃ លាវ និងឝាន។ ប្រជាជនវៀតណាមសហសម័យមានដើមកំណើតពីតំបន់ទន្លេក្រហមនៅវៀតណាមខាងជើង និងមកពីខេត្តភាគអាគ្នេយ៍នានានៃចិនខាងត្បូង និងប្រហែលជាអាចបានលាយចម្រុះគ្នាជាមួយជនជាតិតៃ និងម៉ាឡេ[ត្រូវការអំណះអំណាង] ដោយបានបន្ថែមទៅនឹងក្រុមជនជាតិភាគច្រើនទាំងនេះ មានប្រជាជនដែលច្រើនតែតិចជាងដូចជាពួកការ៉ែន ពួកឈិន និងពួកនាគានៅភូមា ដែលមានពន្ធុភាពជាមួយពួកជនជាតិអាស៊ីដទៃទៀត។ អាស៊ីអាគ្នេយ៍កោះមានល្បាយនៃពួកកូនចៅនៃប្រជាជនមូល-ម៉ាឡេ (ណិសៀត) និងប៉ារ៉ឺដែលត្រូវបានរងឥទ្ធិពលដោយក្រុមម៉ាឡេ-ពហុទ្វីបនិងក្រុមផ្សេងៗទៀត។ ជាការបន្ថែម ឥទ្ធិពលអារ៉ាប់ ឥណ្ឌា និងចិនបានជះឥទ្ធិពលដល់គំរូជនជាតិនៃពួកកោះទាំងប៉ុន្មាននោះ។

ក្នុងសម័យទំនើប ជ្វាគឺជាក្រុមជនជាតិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានច្រើនជាង៨៦លាននាក់ ភាគច្រើនបំផុតបានប្រមូលផ្ដុំនៅជ្វា ឥណ្ឌូណេស៊ី។ នៅភូមា ពួកភូមារាប់ថាច្រើនជាងពីរភាគបីនៃបន្ទុកជនជាតិនៅក្នុងប្រទេសនេះ គ្រានោះដែរ ជនជាតិថៃនិងយួនរាប់ថាប្រហែល៤ភាគប្រាំនៃអត្រាប្រជាជនរៀងគ្នានៃបណ្ដាប្រទេសទាំងនោះ។ ឥណ្ឌូណេស៊ីត្រូវបានត្រួតត្រាយ៉ាងជាក់ច្បាស់ដោយក្រុមជនជាតិជ្វានិងសុន្ទរៈ ដែលពេលនោះម៉ាឡេស៊ីគឺត្រូវបានញែកឱ្យស្មើគ្នារវាងពួកម៉ាឡេនិងចិន។ នៅក្នុងហ៊្វីលីពីន ពួកក្រុមតាហ្គាលោខ សេបួណូ អ៊ីឡូកុស និងហ៊ីលីហ្គាយណុនជាក្រុមសំខាន់ៗ។

សាសនា

កែប្រែ
 
ពួកពុទ្ធសាសនិកថេរវាទថៃនៅឆៀងម៉ៃ ថៃ

ឥស្លាមគឺជាសាសនាដែលបានបដិបត្តិដ៏ធំទូលាយបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកកាន់ចំនួនប្រហែល២៤០លាននាក់ដែលបកស្រាយប្រហែល៤០%នៃប្រជាជនទាំងមូល ដែលមានភាគច្រើននៅ ព្រុយណេ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កាន់សាសនាផ្សេងៗគ្នាជាច្រើន។ ពុទ្ធសាសនាគឺមានច្រើនលើសលប់នៅ ថៃ កម្ពុជា លាវ ភូមា វៀតណាម និងសិង្ហបុរី។ ការគោរពបូជាដូនតា និងខុងជឺនិយមក៏ត្រូវបានបដិបត្តិយ៉ាងទូលំទូលាយដែរនៅវៀតណាម និងសិង្ហបុរី។ គ្រិស្តសាសនាមានច្រើនលើសលប់នៅហ៊្វីលីពីន ឥណ្ឌូណេស៊ីខាងកើត ម៉ាឡេស៊ីខាងកើតនិងទីម័រខាងកើត។ ហ៊្វីលីពីនមានប្រជាជនកាតូលិករ៉ូមច្រើនបំផុតនៅអាស៊ី។ ទីម័រខាងកើតក៏ជាកាតូលិករ៉ូមលើសលប់ដែរ ដោយសារតែប្រវត្តិនៃការគ្រប់គ្រងនៃព័រទុយហ្គាល់។

សមាសភាពសាសនាចំពោះប្រទេសនីមួយៗមានដូចខាងក្រោម។ តម្លៃខ្លះៗត្រូវបានយកមកពី សៀវភៅការពិតពិភពលោកភ.ស.ក.:[៣៦]

សាសនានិងប្រជាជនគឺដោយឡែកៗគ្នានៅអាស៊ីអាគ្នេយ៍ហើយនិងគ្មានប្រទេសមួយណាមានភាពដូចគ្នាទេ។ នៅក្នុងប្រទេសជាតិឥស្លាមដែលមានប្រជាប្រិយបំផុតរបស់ពិភពលោក ឥណ្ឌូណេស៊ី ហិណ្ឌូសាសនាក៏មានច្រើនលើសលប់លើបណ្ដាកោះមួយចំនួនដូចជាបាលី។ គ្រិស្តសាសនាក៏មានច្រើនលើសលប់នៅ ហ៊្វីលីពីន ហ៊្គីណេថ្មី និងទីម័រដែរ។ តំបន់នៃប្រជាជនហិណ្ឌូក៏អាចរកឃើញនៅជុំវិញអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី ម៉ាឡេស៊ីដែរ។ល។ គ្រុឌ បក្សីទេព ដែលជាជំនិះ (វាហានៈ)នៃព្រះវិស្ណុ (ព្រះនរាយណ៍) គឺជានិមិត្តសញ្ញាជាតិមួយក្នុងប្រទេសថៃ និងឥណ្ឌូណេស៊ី នៅហ៊្វីលីពីន រូបតំណាងមាសនៃគ្រុឌត្រូវបានគេរកឃើញនៅប៉ាឡាវ៉ាន រូបតំណាងមាសនៃព្រះនិងព្រះម៉ែហិណ្ឌូក៏ត្រូវបានគេរកឃើញដែរនៅម៉ឹនដាណាវ។ ហិណ្ឌូសាសនាបាលីគឺសាសនាមួយប្លែកគ្នាពីហិណ្ឌូសាសនាដែលបានកាន់នៅកន្លែងផ្សេង ជាលទ្ធិព្រលឹងនិយម និងវប្បធម៌តំបន់ដែលត្រូវបានលាយបញ្ចូលគ្នាទៅក្នុងសាសនាមួយនឹង។ ពួកគ្រិស្តសាសនិកក៏អាចត្រូវគេរកឃើញនៅទូទាំងអាស៊ីអាគ្នេយ៍ដែរ ពួកគេគឺនៅមួយភាគធំនៅទីម័រខាងកើតនិងហ៊្វីលីពីន ប្រជាជាតិគ្រិស្តសាសនាដ៏ធំបំផុតរបស់អាស៊ី។ ជាបន្ថែម មានការបដិបត្តិសាសនាកុលសម្ព័ន្ធចាស់ៗនៅតំបន់ដាច់ស្រយាលនៃសារ៉ាវ៉ាក់នៅម៉ាឡេស៊ីខាងកើតនិងប៉ាពួនៅឥណ្ឌូណេស៊ីខាងកើត។ នៅភូមា សក្កៈ (ព្រះឥន្ទ្រៈ) ត្រូវបានគោរពបូជាជាណា។ នៅវៀតណាម ពុទ្ធសាសនាមហាយានត្រូវបានគេបដិបត្តិ ដែលបានជះឥទ្ធិពលដល់លទ្ធិព្រលឹងនិយមអ្នកស្រុកដើម ប៉ុន្តែរួមជាមួយការសង្កត់ធ្ងន់ខ្ជាប់ខ្ជួនលើការគោរពបូជាដូនតា

  ព្រុយណេ ឥស្លាម (៦៧%), ពុទ្ធសាសនា (១៣%), គ្រិស្តសាសនា (១០%), ផ្សេងៗ (ជំនឿជនជាតិដើម។ល។) (១០%)
  ភូមា ពុទ្ធសាសនាថេរវាទ (៨៩%), ឥស្លាម (៤%), គ្រិស្តសាសនា (៤%), វិញ្ញាណនិយម (១%), ផ្សេងៗ (២%)
  កម្ពុជា ពុទ្ធសាសនាថេរវាទ (៩៥%), ឥស្លាម, គ្រិស្តសាសនា, វិញ្ញាណនិយម ផ្សេងៗទៀត (៥%)
ទំព័រគំរូ:ទិន្នន័យប្រទេស កោះឃ្រិសស្មាស ពុទ្ធសាសនា (៣៦%), ឥស្លាម (២៥%), គ្រិស្តសាសនា (១៨%), តាវនិយម (១៥%), ផ្សេងៗទៀត (៦%)
ទំព័រគំរូ:ទិន្នន័យប្រទេស កោះខូកិស (គិលឡិង) ឥស្លាមស៊ូនី (៨០%), ផ្សេងៗទៀត (២០%)
  ទីម័រខាងកើត សាសនាកាតូលិករ៉ូម (៩០%), ឥស្លាម (៥%), វិរុទ្ធវាទ (៣%), ផ្សេងៗ (ពុទ្ធសាសនា, ហិណ្ឌូសាសនា, ។ល។) (២%)
  ឥណ្ឌូណេស៊ី ឥស្លាម (៨៦,១%), វិរុទ្ធវាទ (៥,៧%), សាសនាកាតូលិករ៉ូម (៣%), ហិណ្ឌូសាសនា (១,៨%), ផ្សេងៗរួមមាន ពុទ្ធសាសនា រឺ មិនច្បាស់លាស់ (៣,៤%)[៣៧]
  លាវ ពុទ្ធសាសនាថេរវាទ (៦៥%) រួមជាមួយ វិញ្ញាណនិយម (៣២,៩%), គ្រិស្តសាសនា (១,៣%), ផ្សេងៗ (០,៨%)
  ម៉ាឡេស៊ី ឥស្លាម (៦០,៤%), ពុទ្ធសាសនាមហាយាន (១៩,២%), គ្រិស្តសាសនា (៩,១%), ហិណ្ឌូសាសនា (៦,១%), វិញ្ញាណនិយម (៥,២%)
  ហ៊្វីលីពីន សាសនាកាតូលិករ៉ូម (៨០%), ឥស្លាម (៥%), លទ្ធិព្រះយេស៊ូ (២,៨%), ព្រះវិហារគ្រិស្ត (២,២%), ព្រះវិហារឯករាជ្យហ៊្វីលីពីន (អាហ៊្គ្លីប៉ាយ៉ាន) (២%), និកាយគ្រិស្តសាសនាដទៃទៀត (៣%), អទេវនិយម (៥%)
  សិង្ហបុរី ពុទ្ធសាសនា (៤២,៥%), ឥស្លាម (១៥%), តាវនិយម (៨%), សាសនាកាតូលិករ៉ូម (៤,៥%), ហិណ្ឌូសាសនា (៤%), គ្មានសាសនា (១៥%), គ្រិស្តសាសនា (១០%), ផ្សេងៗ (១%)
ពួកកោះសមុទ្រចិនខាងត្បូង ពុទ្ធសាសនា, គ្រិស្តសាសនា, ខុងជឺនិយម, ឥស្លាម, តាវនិយម, គ្មានសាសនា
  ថៃ ពុទ្ធសាសនាថេរវាទ (៩៤,៦%), ឥស្លាម (៤,៦%), ផ្សេងៗ (០,៨%)
  វៀតណាម ពុទ្ធសាសនា (៩៣%) គ្រិស្តសាសនា (៤%), ហ្វាហោវ (១,៧%), កេវដាយ (០,៩%), ផ្សេងៗ, (១%)[៣៨]
ពួកកោះអណ្ឌមាននិងនិកោបារ ហិណ្ឌូសាសនាច្រើនលើសលប់ជាមួយពួកភាគតិចឥស្លាម គ្រិស្តសាសនា និងសិក្ខៈ
ហៃណាន ពុទ្ធសាសនាមហាយាន តាវនិយម និងខុងជឺនិយមដ៏ច្រើនលើសលប់ រួមជាមួយពួកភាគតិចគ្រិស្ត និងឥស្លាមចំនួនតូច។

ភាសានីមួយៗត្រូវបានរងឥទ្ធិពលដោយសម្ពាធវប្បធម៌ដោយសារ ពាណិជ្ជកម្ម អន្តោប្រវេសន៍ និងអាណានិគមកិច្ចជាប្រវត្តិសាស្ត្រដូចគ្នា។

កម្រងភាសាសម្រាប់ប្រទេសនីមួយមានជាបន្តបន្ទាប់: (ភាសាផ្លូវការគឺដិត។)

កម្ពុជា ខ្មែរ ថៃ អង់គ្លេស បារាំង យួន គ្រាមភាសាចាម ពួកភាសាចិន ផ្សេងៗទៀត[៣៩]
ពួកកោះខូកិស (គិលឡិង) អង់គ្លេស ម៉ាឡេខូកិស[៤០]
កោះឃ្រិសស្មាស អង់គ្លេស ចិន ម៉ាឡេ[៤១]
ថៃ ថៃ មិនណាន ចិន ហាក្កា កាតាំង អង់គ្លេស ម៉ាឡេ លាវ ខ្មែរ ឦសាន ឝាន លឺក ភូទៃ មន ម៉េន ហ្មុង ការ៉ែន ភូមា ផ្សេងៗទៀត[៤២]
ទីម័រខាងកើត តិទុម ព័រទុយហ្គាល់ ឥណ្ឌូណេស៊ី អង់គ្លេស ម៉ាមបៃ ម៉ាកាសើ តុកុដេដេ ប៊ុនណាក ហ្គាឡូលី ខេមម៉ាក ផ្វាតាលុគុ បៃកេណុ ផ្សេងៗទៀត[៤៣]
ព្រុយណេ ម៉ាឡេ អង់គ្លេស ចិន គ្រាមភាសាបរណេអូជនជាតិដើម[៤៤]
ភូមា ភូមា ថៃ ឝាន ការ៉ែន រ៉ឹខខេន ជីងផ្វុ ឈីន មន អង់គ្លេស ពានលា ពួកភាសាចិន ពួកភាសាឥណ្ឌា ផ្សេងៗទៀត
ម៉ាឡេស៊ី ម៉ាឡេ អង់គ្លេស ហុកកៀន កុកងឺ ទមិឡ ហាក្កា កាតាំង មិនណាន ពួកភាសាឥណ្ឌាដទៃទៀត ថៃ​ អ៊ីបាន កាដាហ្សាន និងផ្សេងៗទៀត [៤៥]
លាវ លាវ ថៃ យួន ហ្មុង មៀវ មៀន យ៉ាវ ឝាន បារាំង អង់គ្លេស ផ្សេងៗទៀត[៤៦]
វៀតណាម យួន អង់គ្លេស មិនណាន បារាំង ថៃ ខ្មែរ ពួកភាសាតំបន់ភ្នំ (មន-ខ្មែរ និងម៉ាឡេយូ-ពហុទ្វីប ហ្មុង)[៤៧]
ពួកកោះសមុទ្រចិនខាងត្បូង អង់គ្លេស ហ្វ៊ីលីពីន ម៉ាឡេ កុកងឺ យួន ថៃ
សិង្ហបុរី អង់គ្លេស កុកងឺ ម៉ាឡេ ទមិឡ ហុកកៀន ទាជីវ កាតាំង ហាក្កា សៀងហៃ ពួកភាសាឥណ្ឌាផ្សេងទៀត គ្រាមភាសាអារ៉ាប់ ផ្សេងៗទៀត
ហ៊្វីលីពីន ហ៊្វីលីពីន អង់គ្លេស អេស្ប៉ាញ និង អារ៉ាប់ (ស្រេចតែចិត្ត)[៤៨], តាហ្គាលោខ សេបួណុ(បុហុល) ហ៊ីលីហ្គាយណុន អ៊ីឡូកុស អ៊ីលឡុងហ្គុ កាប៉ាមប៉ាង៉ាន ប៊ីកុល វ៉ារ៉ាយ ប៉ាងង៉ាស៊ីណាន ឆាបាកាណូ អាកឡឹន អាស៊ី(បានតុអាណុន) បាងង៉ុន កាពីហ្ស អ៊ីបបាណាក អ៊ីតាវីស ប៊ីកុល(អាលបាយ) ប៊ីកុល(ប៊ុឡាន ហ៊្គុបាត អ៊ីរ៉ុស៊ីន ម៉ាតណហ្គ ស្តាម៉ាហ្គាដាឡេណា ប៊ុលុសាន) ប៊ីកុ(ប៊ុហ៊ី) ប៊ីកុលកណ្ដាល ប៊ីសាយ៉ា/ប៊ីនីសាយ៉ា បារ៉ាហ្គា/ប៊ីកុលម៊ីរ៉ាយ៉ាខាងកើត អុអាសណុន/ប៊ីកុលមីរ៉ាយ៉ាខាងលិច ប៊ីកុលកាពីហ្ស(អ៊ីរីហ្គា) កាវីតេញ៉ុឆាបាកាណូតេរ៉្នាតេញ៉ុឆាបាកាណុ ហ្សាមបុអាងហ្គាឆាបាកាណុ កាសស្ទីយ៉ាណូ អាបាកាយឆាបាកាណូ កុតាបាតេញឆាបាកាណុ អឺរមីតឆាបាកាណូ អ៊ីឡូកុស(អាបាហ្គាតាន) បាចូ ប៉ាមប៉ាងង៉ា ការ៉ាយអា ម៉ាណុបុ(អុបុ) ម៉ារ៉ាណាវ រ៉ុមប្លុន(អ៊ីនី) ហ្សាមបាឡិស(បុតុឡាន) ហ្សាមបាឡិស(ហ្សាមបាឡិស) សាងហ៊្គីល ស៊ីណាម៉ា ស៊ុរីហ្គាវ សុរ្សុហ្គុន តាយ៉ាបាស ស៊ុហ្គ វ៉ារ៉ាយ-វ៉ារ៉ាយ យ៉ាកាន[៤៩] ហ៊្វីលីពីនមានភាសានិងគ្រាមភាសាច្រើនជាងមួយរយ។
ឥណ្ឌូណេស៊ី ឥណ្ឌូណេស៊ី ជ្វា សុន្ទរៈ ម៉ាឡេ ហុកកៀន កុកងឺ ហាក្កា មិនណាន កាតាំង អាឆឺហ បាតាខ មីងណាងកាបូ បានចារ សាសាខ តិទុម ដាយ៉ាខ មីណាហាសា តុរ៉ាចា ប៊ូហ៊្គីស ហាល់ម៉ាហេរ៉ា អាមប៊ន ឆេរ៉ាម បារ៉ិអឺ នីដឺរឡន់ អង់គ្លេស ពួកភាសាប៉ាពួ ផ្សេងៗទៀត[៥០]

មជ្ឈមណ្ឌលទីក្រុងសំខាន់នៅអាស៊ីអាគ្នេយ៍

កែប្រែ

វប្បធម៌

កែប្រែ
 
ស្រែថ្នាក់ៗបាណូអេនៅហ៊្វីលីពីន

វប្បធម៌នៅអាស៊ីអាគ្នេយ៍ប្លែកៗគ្នាមែនទែន នៅអាស៊ីអាគ្នេយ៍ដីគោក វប្បធម៌នេះគឺជាការលាយចូលគ្នាពិតៗនៃវប្បធម៌ឥណ្ឌានិងចិន នៅឥណ្ឌូណេស៊ី ហ៊្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី វប្បធម៌នេះគឺការលាយបញ្ចូលគ្នានៃវប្បធម៌អារ៉ាប់ ព័រទុយហ្គាល់ អេស្ប៉ាញ ចិន ឥណ្ឌា និងម៉ាឡេដើមកំណើត។ ផងដែរ ព្រុយណេបង្ហាញឱ្យឃើញនូវឥទ្ធិពលដ៏ខ្លាំងមកពីអារ៉ាប់។

កសិកម្មស្រែមានអត្ថិភាពនៅអាស៊ីអាគ្នេយ៍អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលលាតសន្ធឹងកាត់អនុតំបន់នេះ។ ឧទាហរណ៍ជាក់ស្ដែងខ្លះនៃស្រែស្រូវទាំងនេះធ្វើឱ្យមាននូវស្រែថ្នាក់ៗបាណូអេជាច្រើននៅប្រជុំភ្នំលុហ្សុននៅហ៊្វីលីពីន។ ការថែទាំស្រែទាំងនេះត្រូវការប្រពលកម្មច្រើនណាស់។ ស្រែស្រូវទាំងនេះសាកសមល្អសម្រាប់អាកាសធាតុមូសុងនៃតំបន់នេះ។

ផ្ទះសសរខ្ពស់អាចត្រូវគេរកឃើញទូទាំងអាស៊ីអាគ្នេយ៍ ពី ថៃ និង លាវ ដល់ បរណេអូ ដល់ លុហ្សុននៅហ៊្វីលីពីន ដល់ប៉ាពួហ៊្គីណេថ្មី។ តំបន់នេះមានការធ្វើលោហៈផ្សេងៗ ជាពិសេសនៅឥណ្ឌូណេស៊ី។ នេះរួមមានអាវុធយុទ្ធភណ្ឌ ដូចជាកាំបិតស្នៀតផ្សេងៗ និងឧបករណ៍តន្ត្រី ដូចជាហ្គាម៉េឡាន់

ឥទ្ធិពល

កែប្រែ

ឥទ្ធិពលវប្បធម៌សំខាន់ៗមកពីចិន រឺ ឥណ្ឌា រឺ ទាំងពីរ ជាមួយគ្នានោះវៀតណាមត្រូវបានចាត់ទុកថារងឥទ្ធិពលចិនខ្លាំងបំផុត។ ឥទ្ធិពលវប្បធម៌លោកខាងលិចគឺភាគច្រើនបានឃើញច្បាស់នៅហ៊្វីលីពីន បានមកជាពិសេសពីសម័យនៃការគ្រប់គ្រងរបស់អេស្ប៉ាញនិងអាមេរិក។

ដោយសារតែសម័យកាលដ៏វែងនៃឥទ្ធិពលរបស់ចិនលើអរិយធម៌វៀតណាម វៀតណាមត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃមណ្ឌលវប្បធម៌អាស៊ីខាងកើត។ ជនជាតិយួនបានអនុវត្តតាមទស្សនវិជ្ជានិងសាសនាអាស៊ីខាងកើតជាច្រើនដូចជា ពុទ្ធសាសនាមហាយាន ខុងជឺនិយម និងសាសនាតាវដែលទាំងអស់នឹងមានដើមកំណើតនៅចិន។ ក៏ដូចជាអរិយធម៌អាស៊ីខាងកើតដទៃទៀតដែរ ជនជាតិយួនបានប្រើចង្កឹះជាប្រដាប់ញ៉ាំជាប្រពៃណីរបស់ខ្លួន។ ក្បួនធ្វើម្ហូបយួនបានរងឥទ្ធិពលច្រើនដោយក្បួនធ្វើម្ហូបចិននិងបារាំង។

តាមក្បួនច្បាប់មួយ មនុស្សដែលញ៉ាំជាមួយម្រាមដៃរបស់ខ្លួនក៏ប្រហែលជារងឥទ្ធិពលទៀតដោយវប្បធម៌ឥណ្ឌា ជាឧទាហរណ៍ស្រាប់ បន្ទាប់មកវប្បធម៌ចិន ដែលមនុស្សបានបរិភោគលើកដំបូងជាមួយចង្កឹះ តែជាភេសជ្ជៈមួយដែលអាចត្រូវគែរកឃើញទូទាំងតំបន់នេះ។ ទឹកត្រីផ្សេងៗទៅដល់តំបន់នេះមានការចូលចិត្តដោយឡែកគ្នា។

សិល្បៈ

កែប្រែ
 
របាំរាជទ្រព្យកម្ពុជា (ប៉ារីស បារាំង ២០១០)។

សិល្បៈនៃអាស៊ីអាគ្នេយ៍គ្មានដំណើរទាក់ទងគ្នាជាមួយសិល្បៈនៃតំបន់ដទៃទៀតឡើយ។ របាំនៅអាស៊ីអាគ្នេយ៍ភាគច្រើនក៏មានរួមបញ្ចូលនៃចលនាដៃ ដូចគ្នានឹងជើងដែលបង្ហាញនូវអារម្មណ៍និងអត្ថន័យនៃរបាំផ្អែកលើរឿងដែលនាដកានឹងប្រាប់ដល់ទស្សនិកជន។ ភាគច្រើននៃជនអាស៊ីអាគ្នេយ៍បានបញ្ជាក់ថារបាំនេះទៅក្នុងរាជវាំងរបស់ពួកគេ តាមរយៈរបាំរាជទ្រព្យខ្មែរដែលបង្ហាញខ្លួននៅដើមសតវត្សទី៧ជាងគេ មុនសម័យអាណាចក្រខ្មែរដែលបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយព្រហ្មញ្ញសាសនារបស់ឥណ្ឌា។ របាំអប្សរា ល្បីល្បាញដោយសារចលនាដៃនិងជើងរឹងមាំនៃរបាំនេះ ហើយក៏ជាឧទាហរណ៍ដ៏សំខាន់មួយនៃរបាំតំណាងឱ្យហិណ្ឌូសាសនា។ ល្ខោនអាយ៉ងនិងស្រមោលក៏ជាទម្រង់ការកម្សាន្តពេញនិយមក្នុងប៉ុន្មានសតវត្សកន្លងមក ដូចជាមានមួយល្បីល្បាញ ដែលគេបានស្គាល់ថាវ៉ាយ៉ាងមកពីឥណ្ឌូណេស៊ី។ សិល្បៈនិងអក្សរសាស្ត្រនៅអាស៊ីអាគ្នេយ៍មួយចំនួនត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយសាសនាហិណ្ឌូដែលបាននាំមករាប់សតវត្សកន្លងទៅហើយ។

ពួកតៃ ដែលមកដល់ចុងក្រោយមកកាន់អាស៊ីអាគ្នេយ៍ បាននាំមកជាមួយពួកគេនូវប្រពៃណីសិល្បៈចិនខ្លះៗ ក៏ប៉ុន្តែពួកគេបានបោះចោលដោយពេញចិត្តនូវប្រពៃណីខ្មែរនិងមន និងសុចនាកម្មតែមួយគត់ប៉ុណ្ណោះនៃទំនាក់ទំនងដើមដំបូងគេរបស់ខ្លួនជាមួយសិល្បៈចិននៅក្នុងរចនាបថវត្តអារាមនានា ជាពិសេសដំបូលស្រួចៗ និងក្នុងគ្រឿងខ្មុកម្រ័ក្សណ៍របស់ខ្លួន។

នៅឥណ្ឌូណេស៊ី ទោះបីយ៉ាងណាការប្រែមកកាន់សាសនាឥស្លាមបានប្រឆាំងនឹងទម្រង់សិល្បៈខ្លះៗ ក៏បាននាំមកវិញនូវទម្រង់ហិណ្ឌូជាច្រើនដែលជះឥទ្ធិពលលើការបដិបត្តិ វប្បធម៌ សិល្បៈនិងអក្សរសាស្ត្រ។ ឧទាហរណ៍មួយអាចនឹងជាវ៉ាយ៉ាង(អាយ៉ងស្រមោល)និងអក្សរសិល្ប៍ដូចជារាមាយណៈ។ នេះក៏ពិតប្រាកដដែរ សម្រាប់អាស៊ីអាគ្នេយ៍ដីគោក(ដែលដកវៀតណាមចេញ)។ ចលនារបាំ ពួកព្រះហិណ្ឌូ សិល្បៈនានាក៏ត្រូវបានរលាយចូលគ្នាទៅក្នុងវប្បធម៌ថៃ ខ្មែរ លាវ និងភូមា។ វាត្រូវបានចង្អុលបង្ហាញថាសិល្បៈបុរាណខ្មែរនិងឥណ្ឌូណេស៊ីដែលបានផ្ដោតជាមួយការពណ៌នានូវជីវភាពនៃពួកទេវៈ ប៉ុន្តែចំពោះពួកអ្នកអាស៊ីអាគ្នេយ៍គិតថាជីវិតនៃពួកទេវៈគឺជាជីវិតនៃមនុស្សខ្លួនឯងដែលសប្បាយរីករាយត្រេកត្រអាល ដូចនៅស្ថានកណ្ដាល​ តែដូចទេវៈ។

តន្ត្រី

កែប្រែ
 
ក្មេងប្រុសថៃម្នាក់លេងឃឹម ឧបករណ៍ភ្លេងថៃបុរាណស្រដៀង​ទៅនឹងយ៉ាងឈិន​មកពីចិន។*សវនៈឃឹម

តន្ត្រីប្រពៃណីនៅអាស៊ីអាគ្នេយ៍គឺដូចជាប្លែកៗគ្នាតាមបំណែងចែកជនជាតិនិងវប្បធម៌ជាច្រើន។ រចនាបថសំខាន់ៗនៃតន្ត្រីប្រពៃណីនេះអាចត្រូវបានគេមើលឃើញ: តន្ត្រីរាជវាំង តន្ត្រីប្រជាប្រិយ រចនាបថតន្ត្រីនៃក្រុមជនជាតិតូចៗ និងតន្ត្រីដែលមានឥទ្ធិពលតាមប្រភេទទៅខាងក្រៅតំបន់ភូមិសាស្ត្រនេះ។

ក្នុងចំណោមប្រភេទតន្ត្រីវាំងនិងប្រជាប្រិយ ក្រុមនិងវង់ភ្លេងគងរគាំងបង្កើតឡើងភាគច្រើន (លើកលែងតែតំបន់ដីទំនាបនៃវៀតណាម)។ វង់ភ្លេងកាមែឡាន់មកពីឥណ្ឌូណេស៊ី វង់ប៉ីពាទ្យ៍/ពិណពាទ្យរបស់ថៃនិងកម្ពុជា និងវង់គុលីនតាងរបស់ហ៊្វីលីពីនខាងត្បូង កាលីម៉ាន់តាន់ ស៊ូឡេវែស៊ី និង ទីម័រគឺជារចនាបថប្លែកៗសំខាន់បីនៃប្រភេទតន្ត្រីដែលមានឥទ្ធិពលលើរចនាបថតន្ត្រីប្រពៃណីដទៃទៀតក្នុងតំបន់នេះ។ ឧបករណ៍ខ្សែក៏មានប្រជាប្រិយដែរក្នុងតំបន់នេះ។

សំណេរ

កែប្រែ

 
សំណេរបាលីលើស្លឹកតចសារព្រឹក្ស។ វត្ថុបុរាណដែលអាចត្រូវគេមើលឃើញ​មួយចំនួននៅសារមន្ទីរភ្វៀលដ៍ ឈិខាហ្គូ អ៊ីល្លីនាយ់ស៍។

ប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍បាននាំទៅដល់ភាពសម្បូរដោយកវីនិពន្ធជាច្រើនប្លែកៗគ្នា មកពីសំណេរទាំងខាងក្នុងនិងខាងក្រៅពីតំបន់នេះ។

ដើមឡើយ ពួកឥណ្ឌាគឺជាពួកមួយដែលបានបង្រៀនពួកអ្នកស្រុកដើមអំពីសំណេរ។ នេះត្រូវបង្ហាញឱ្យឃើញឡើងតាមរយៈទម្រង់សំណេរព្រាហ្មីដែលបង្ហាញនៅក្នុងតំបន់នេះដូចជាអក្សរបាលីដែលបានបង្ហាញលើស្លឹកតចសារព្រឹកឆែកហៅថា លោនតរៈ (សូមមើលរូបដើម្បីមើលសំណេរលើខាងផ្ងារ និងការតុបតែងលើខាងផ្កាប់)។

បុរាណភាពនៃទម្រង់សំណេរនេះវាតទីមុនការបង្កើតនៃក្រដាសក្បែរៗឆ្នាំ១០០នៅចិន។ ផ្នែកស្លឹកតចសារព្រឹក្សនីមួយៗដែលកត់ជាជួរច្រើនតែមួយគត់ ដោយបានសរសេរតាមបណ្ដោយកាត់ស្លឹកនេះ និងព័ទ្ធដោយខ្សែទៅផ្នែកផ្សេងៗទៀត។ ផ្នែកខាងក្រៅគេត្រូវបានតុបតែង។ អក្ខរក្រមអាស៊ីអាគ្នេយ៍មានទំនោរទៅជាពួកអាប៊ុហ៊្គីដា រហូតដល់ការមកដល់នៃពួកអឺរ៉ុប ដែលប្រើពាក្យសម្ដីជាច្រើនក៏បានបញ្ចប់ដោយព្យញ្ជនៈជាច្រើន មិនត្រឹមតែស្រៈនោះទេ។ ទម្រង់ផ្សេងៗនៃឯកសារផ្លូវការ ដែលមិនបានប្រើប្រាស់ក្រដាស រួមមានរមូរស្ពាន់សន្លឹកជ្វា។ សម្ភារៈនេះនឹងនៅបានយូរជាងក្រដាសនៅក្នុងអាកាសធាតុនិវត្តន៍នៃអាស៊ីអាគ្នេយ៍។

សូមមើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ
  1. "សមាសភាពនិងតំបន់ធំៗពិភពលោក". សហប្រជាជាតិ. Retrieved ១៣ កញ្ញា ២០០៩. {{cite web}}: Check date values in: |accessdate= (help)
  2. The modern anthropology of South ... .Google Books. Retrieved on October 17, 2011.
  3. Papua New Guinea asks RP support for Asean membership bid. Retrieved July 8, 2009.
  4. Somare seeks PGMA's support for PNG's ASEAN membership bid Archived March 6, 2010[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Retrieved July 8, 2009.
  5. "ការប្រៀបធៀបប្រទេស :: ផ្ទៃ". សៀវភៅការពិតពិភពលោកភ.ស.ក. Archived from the original on កុម្ភៈ 9, 2014. Retrieved ១២ កញ្ញា ២០០៩. {{cite web}}: Check date values in: |accessdate= (help)
  6. http://www.imf.org/external/pubs/ft/weo/2012/01/weodata/weorept.aspx?sy=2011&ey=2011&scsm=1&ssd=1&sort=country&ds=.&br=1&c=548%2C518%2C516%2C522%2C566%2C576%2C578%2C537%2C536%2C582%2C544&s=NGDPD%2CNGDPDPC%2CLP&grp=0&a=&pr.x=51&pr.y=8
  7. "ផលិតផលក្នុងស្រុកសរុប ថ្លៃថ្មីៗ". មូលនិធិរូបិយបណ្ណអន្តរជាតិ. Retrieved ២៧ កក្កដា ២០១២. {{cite web}}: Check date values in: |accessdate= (help)
  8. "ផលិតផលក្នុងស្រុកសរុប តម្លៃថ្មីៗ". មូលនិធិរូបិយបណ្ណអន្តរជាតិ. Retrieved ២៧ កក្កដា ២០១២. {{cite web}}: Check date values in: |accessdate= (help)
  9. ផែនទីនេះបង្ហាញជាដំបូងនូវបណ្ដាប្រទេសសមាជិកអាស៊ាន និងដូច្នេះមិនកត់សម្គាល់ ពួកកោះអណ្ឌមាននិងនិកោបារដែលក៏ជាផ្នែកមួយនៃអាស៊ីអាគ្នេយ៍តាមភូមិសាស្ត្រដែរ។
  10. ១០,០ ១០,១ "ពួកកោះខូខូស (ឃីល្លីង)". សៀវភៅការពិតពិភពលោកភ.ស.ក. Archived from the original on មករា 10, 2019. Retrieved ១២ កញ្ញា ២០០៩. {{cite web}}: Check date values in: |accessdate= (help)
  11. ១១,០ ១១,១ "កោះឃ្រិសស្មាស". សៀវភៅការពិតពិភពលោកភ.ស.ក. Archived from the original on ធ្នូ 25, 2018. Retrieved ១២ កញ្ញា ២០០៩. {{cite web}}: Check date values in: |accessdate= (help)
  12. 《中国统计年鉴—2005》 China Statistical Yearbook 2005 ISBN 7-5037-4738-2
  13. Population data as per the Indian Census.
  14. Smithsonian (July 2008). "The Great Human Migration".
  15. ម័រវូដ, អ៊ែម.ជេ., ប្រោន, ភី., ចាតមីកុ, ស៊ុទីកណា, ធី., វ៉ាហ៊្យុ-សាបតុម៉ុ, អ៊ី., វ៉េស្តាវ៉ាយ, ខេ. អ៊ី., រ៉ុគុស-អេវ-ឌូ, របឺតស៍, អរ.ជី., មែដា, ធី., វ៉ាស៊ីស្តូ, អ៊ែស. និងឌ្ជុបៀនតុណុ, ធី. (១៣ តុលា ២០០៥). "ភស្តុតាងបន្ថែមសម្រាប់មនុជសម្ពន្ធិកខ្លួនតូចពីចុងអតិកញ្ញៈនៃផ្វ្លរ៉េស ឥណ្ឌូណេស៊ី". ណេតឆឺរ ៤៣៧ (៧០៦១): ១០១២–១០១៧. DOI:10.1038/nature04022.
  16. ថេឡឺរ, យ៉ាន-ហ្គាលល្ម៉ឹន (២០០៣). ឥណ្ឌូណេស៊ី: ប្រជាជន និង ប្រវត្តិសាស្ត្រ. ហេវ៉ឹនថ្មី និង ឡុនដឹន: សារព័ត៌មានសាកលវិទ្យាល័យយ៉េល. pp. ៥–៧. ល.ស.ប.អ. 0-300-10518-5. 
  17. "Genetic 'map' of Asia's diversity". BBC News. December 11, 2009. http://news.bbc.co.uk/2/hi/8406506.stm. 
  18. Solheim, Journal of East Asian Archaeology, 2000, 2:1–2, pp. 273–284(12)
  19. ១៩,០ ១៩,១ Laurence Bergreen, Over the Edge of the World: Magellan's Terrifying Circumnavigation of the Globe, HarperCollins Publishers, 2003, hardcover 480 pages, ISBN 0-06-621173-5
  20. បិន-គៀរណឹន (២០០៩). ឈាមនិងដី: ប្រវត្តិសាស្ត្រពិភពលោកនៃការប្រល័យពូជសាសន៍និងការប្រល័យជីវិតពីស្ប៉ាតតាដល់ដារ៉្ផ្វូរ. សារព័ត៌មានសាកលវិទ្យាល័យយ៉េល. p. ១១០. ល.ស.ប.អ. 0-300-14425-3. http://books.google.com/?id=Bc30ytJmwzMC&pg=PA110&dq=annam+sacked+their+country+vietnamese+smashed+champa+cham+officials+told+the+chinese#v=onepage&q=annam%20sacked%20their%20country%20vietnamese%20smashed%20champa%20cham%20officials%20told%20the%20chinese&f=false។ បានយកមក ៩មករា ២០១១. 
  21. សំណង់ប្រាសាទស្អេកស្កះដ៏អស្ចារ្យនៅប្រាំបាណន់​នៅឥណ្ឌូណេស៊ីបង្ហាញឱ្យឃើញនូវភាពស្រដៀងគ្នាមួយចំនួន​ជាមួយស្ថាបត្យកម្មឥណ្ឌាខាងត្បូង។ សូមមើល ក.ព្ធ.-និលកន្ត-ឝស្ត្រី The CōĻas, ១៩៣៥ ទំ ៧០៩
  22. Chinese Muslims in Malaysia, History and Development Archived July 17, 2006[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន. by Rosey Wang Ma
  23. Library of Congress, 1992, "Indonesia: World War II and the Struggle For Independence, 1942–50; The Japanese Occupation, 1942–45" Access date: February 9, 2007.
  24. ចន-វ.-ដោអឺរ សង្គ្រាមគ្មានមេត្តា: ការប្រណាំងប្រជែង និង អំណាចនៅក្នុងសង្គ្រាមប៉ាស៊ីហ៊្វិក (១៩៨៦; ភែនទីអន; ISBN 0-394-75172-8)
  25. Davis, Lee (1992). Natural disasters: from the Black Plague to the eruption of Mt. Pinatubo. New York, NY: Facts on File Inc.. pp. 300–301.
  26. http://www.haribon.org.ph/index.php?view=article&id=223%3Athe-largest-eagle-in-the-world&option=com_content&Itemid=119
  27. Biodiversity wipeout facing Southeast Asia, New Scientist, July 23, 2003
  28. ស៊ាន-យូង (២៧មេសា ២០០៧). "សហគ្រាស១៧សាងខ្សែកាបក្រោមសមុទ្រ៥០០ម$". ពេលវេលាធុរកិច្ចអន្តរជាតិ. Archived from the original on កញ្ញា 27, 2007. Retrieved ២៨កក្កដា ២០០៧. {{cite web}}: Check date values in: |accessdate= and |date= (help)
  29. Background overview of The National Seminar on Sustainable Tourism Resource Management Archived March 24, 2012[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន., Phnom Penh, June 9–10, 2003.
  30. Hitchcock, Michael, et al. Tourism in South-East Asia. New York: Routledge, 1993
  31. WDI Online
  32. What is the G-20, www.g20.org. Retrieved October 6, 2009.
  33. "របាយការណ៍សម្រាប់ប្រទេសនិងពលរដ្ឋដែលបានជ្រើសរើស". Imf.org. ១៤កញ្ញា ២០០៦. Retrieved ២៨មេសា ២០១០. {{cite web}}: Check date values in: |accessdate= and |date= (help)
  34. "SE Asia Stocks-Jakarta, Manila hit record highs, others firm". Reuters. September 27, 2010. http://www.reuters.com/article/idUSSGE68Q0BL20100927. 
  35. Bull Market Lifts PSE Index to Top Rank Among Stock Exchanges in Asia | The Manila Bulletin Newspaper Online. Mb.com.ph (September 24, 2010). Retrieved on October 17, 2011.
  36. "ការចុះបញ្ជីវិស័យ – សាសនា". សៀវភៅការពិតភ.ស.ក. Archived from the original on ធ្នូ 20, 2018. Retrieved ២៤កុម្ភៈ ២០០៧. {{cite web}}: Check date values in: |accessdate= (help)
  37. Indonesia Archived December 10, 2008[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន. – The World Factbook
  38. Lua error in Module:Citation/CS1/Date_validation at line 632: attempt to compare nil with number.
  39. CIA – The World Factbook – Cambodia Archived December 29, 2010[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  40. CIA – The World Factbook – Cocos (Keeling) Islands Archived January 10, 2019[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  41. CIA – The World Factbook – Christmas Island Archived December 25, 2018[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  42. CIA – The World Factbook – Thailand Archived December 29, 2010[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  43. CIA – The World Factbook – East Timor Archived January 28, 2018[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  44. CIA – The World Factbook – Brunei Archived July 21, 2015[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  45. CIA – The World Factbook – Malaysia Archived January 6, 2019[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  46. CIA – The World Factbook – Laos Archived December 29, 2010[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  47. CIA – The World Factbook – Vietnam Archived December 28, 2010[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  48. See: 1987 Philippines Constitution
  49. CIA – The World Factbook – Philippines Archived July 19, 2015[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  50. CIA – The World Factbook – Indonesia Archived December 10, 2008[Date mismatch], at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on October 17, 2011.
  • Tiwari, Rajnish (2003): Post-crisis Exchange Rate Regimes in Southeast Asia (PDF), Seminar Paper, University of Hamburg.
  • រែនដ៍, ណិលសុន (២០០៩). ការប៉ះទង្គិចគ្នា: ដំណើរឆ្លងកាត់សង្គ្រាមនិងភេរវកម្មនៅអាស៊ីអាគ្នេយ៍. ឌុនបុយណេ: ម៉េវវ្រិខហោសផាប់ប៊្លីសឝឺស. ល.ស.ប.អ. 978-1-905379-54-5. 

អំណានបន្ថែម

កែប្រែ

តំណភ្ជាប់ក្រៅ

កែប្រែ
ស្វែងរកបន្ថែមអំពី អាស៊ីអាគ្នេយ៍ នៅលើគំរោងផ្សេងៗទៀតរបស់វិគីខាងក្រោម៖
  វិគីនានុក្រមនិយមន័យ
  វិគីសៀវភៅសៀវភៅឬសេចក្តីពន្យល់ផ្សេងៗ
  វិគីពាក្យពេជន៍ប្រជុំ​ពាក្យពេជន៍​របស់មនុស្ស​ល្បីៗ
  វិគីបណ្ណាល័យប្រភពអត្ថបទផ្សេងៗ
  វិគីមេឌា Commonsពហុមេឌា
  វិគីពត៌មានពត៌មាន
  វិគីសកលវិទ្យាល័យប្រភពសិក្សារៀនសូត្រ

សូមមើលផងដែរ

កែប្រែ