ប្រអប់បំពេ (អង់គ្លេស: Lullabox) ជាខ្សែ​ភាពយន្ត កម្ពុជា​ បែប ភ័យរន្ធត់ ផលិត​ក្នុង​ឆ្នាំ​ ២០២២ និង​ ដឹកនាំ​រឿង​ដោយ លោក វឿន សុខប៉ូលី ដែល​រឿង​នេះនិយាយ​អំពី​នារីម្នាក់ឈ្មោះ វីតា សំដែងដោយ កញ្ញា វឿន ពុទ្ធារី រួមទាំងមិត្តគាត់ម្នាក់ឈ្មោះ ដេវីត សំដែងដោយ លោក ហៀង ហេង បានចូលទៅរុករក និង សិក្សា នៅក្នុងផ្ទះមួយកន្លែងដែលគេបោះបង់ចោលអស់រយះពេលជាង ១០០ ឆ្នាំ។ រឿង​នេះ​ត្រូវ​បាន​គេ​ចាក់​បញ្ចាំង​ក្នុង មហោស្រពភាពយន្តអន្តរជាតិកម្ពុជា និង មហោស្រពភាពយន្តអន្តរជាតិជាច្រើនទៀត

ប្រអប់បំពេ
Lullabox

Lullabox
ដឹកនាំដោយវឿន សុខប៉ូលី
ផលិតដោយវឿន សុខប៉ូលី
សរសេរដោយវឿន សុខប៉ូលី
ចែកចាយដោយKamakor Film
ពេលចេញផ្សាយ២៨ ធ្នូ ២០២២
រយៈពេល (នាទី)៧ នាទី

សង្ខេប កែប្រែ

ក្នុងឆ្នាំ 1989 វីតា នាង និង មិត្តរបស់នាង ដេវីត បានចូលទៅរុករក និង សិក្សានៅខាងក្នុងផ្ទះមួយកន្លែង ដែលគេបោះបង់ចោល។ មួយរយឆ្នាំមកនេះ គ្មាននរណាម្នាក់រស់នៅក្នុងផ្ទះនេះទេ ហើយក៏គ្មានអ្នកណាចង់រស់នៅទីនោះដែរ ព្រោះពួកគេជឿថាផ្ទះនេះមានរបស់ដ៏គួរឱ្យខ្លាចជាច្រើននៅខាងក្នុង។ រហូតដល់យប់មួយ... វីតា និង ដេវីត បានចូលទៅកាន់ទីនោះ ដើម្បីស្រាយនូវអាថ៌កំបាំងដែល នៅពីក្រោយផ្ទះមួយនេះ។

អ្នកចូលរួមសម្ដែង កែប្រែ

ឯកសារយោង កែប្រែ

  1. "Voeun Putheary". IMDb (in American English). Retrieved 2022-12-06.
  2. "Heang Heng". IMDb (in American English). Retrieved 2022-12-06.

តំណភ្ជាប់ខាងក្រៅ កែប្រែ