ប្រាសាទខ្លាកូន

ប្រាសាទកូនខ្លាមានទីតាំងស្ថិតនៅក្នុងភូមិព្រៃខ្មាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ប្រាសាទដែលគេបោះបង់ចោលជាង១០០០ឆ្នាំក្នុងព្រៃជ្រៅជាតំបន់តស៊ូលាក់ខ្លួនរបស់ខ្មែរក្រហមនាចុងសតវត្សរ៍ទី២០ហើយជាតំបនដែលមានព្រៃដុះទ្រុបទ្រុល តែដោយអភិវឌ្ឍន៏កសិកម្មនោះគេបានឈូសបំផ្លាញព្រៃឈើអស់ហើយ គេក៏បានដាំជាដំឡូងមី និងចំការចាន្ទីប្រហែល៧ទៅ៨ឆ្នាំកន្លងមកនេះ។ បើយើងធ្វើដំណើរពីសៀមទៅស្រែណូយ ត្រង់ភូមិទួលគ្រួសចំនុចស្ថានីយ៍សាំង សាវីមិច បត់ឆ្វេងតាមផ្លូវលំប្រហែល៤គមនោះ យើងនឹងទៅដល់តូបលក់តូចបីបួនតែដល់អាចុងក្រោយ(លិចគេ) មួយនោះយើងអាចបត់ស្តាំប្រហែល២០០ម៉ែត្រពីផ្លូវអើតមើលស្តាំដៃនោះនឹងឃើញប្រាសាទឡឹមៗហើយ ។ ជាប្រាសាទដែលគេបោះបង់អស់រយ:ពេលជាងមួយពាន់ឆ្នាំមកហើយ ដែលគ្មាននរណាម្នាក់បានដឹងដោយសារវាស្ថិតក្នុងព្រៃជ្រៅ ហើយជាតំបន់លាក់ខ្លួនរបស់ខ្មែរក្រហមផងដែរ ។ ដោយចាប់ពីឆ្នាំ២០០០មកមានចំនូលស្រុកជាច្រើនគ្រួសារមកកាន់ទីនេះ ហើយបានមកតាំងទីលំនៅ និងឈូសឆាយព្រៃទន្ទ្រានយកដីដាំដំឡូងមី ស្វាយចន្ទី និងស្រូវ ។ល។ ដោយបច្ចុប្បន្ននេះប្រាសាទនេះហ៊ំព័ទ្ធដោយកសិន្ធុតូចមួយបែរមុខទៅកើតដែលសង់អំពីឥដ្ឋដែលមានប្លង់បាត ៣.៥មបួនជ្រុងលើទួលដែលមានវិជ្ជមាឌ៥០ម ហើយវាក៏នៅតែថែរក្សាបានទំរង់ភាគច្រើនគួរសមដែរ ដូចជាជញ្ជាំងខាងជើងប្រហែលនៅកំពស់៧ម លិចប្រហែល៤ម និងត្បូង៤.៥ម រីឯនៅខាងជើងមានស្រះទឹកមួយ និងខាងកើតប្រហែល៥០០ម មានស្រះមួយទៀត ក្រៅពីនោះមានកូនអូរ ។ល។[]

ឯកសារយោង

កែប្រែ
  1. Discovery Khmer Temples