ប្រាសាទគុក​វិហារ

ប្រាង្គមួយទៀតដែលអ្នកផងស្គាល់ថា គុកវិហារអាស្រមមហាឫសី N17 សង់អំពីថ្មភក់ បែរមុខទៅទិសខាងកើត ដែលហៅថា «គភ៌គ្រឹះ» គឺជាកូនបន្ទប់រាងបួនជ្រុងដែលមានសភាពងងឹត ដែលនៅចំកណ្ដាលបន្ទប់នោះ គេតម្កល់ទេពស្របទៅតាមការគោរពបូជា ដូចជាអ្នកគោរពព្រះវិស្ណុ គេតម្កល់បដិមាព្រះវិស្ណុ ឬអវតាររបស់ទ្រង់ រីឯអ្នកគោរពខាង ព្រះសិវ គេច្រើនតម្កល់ព្រះសិវលិង្គមានស្នាទ្រោណី។ ប្រាង្គនេះជាធ្វើអំពីថ្មភក់ផ្ទាំងធំៗតម្រៀបជាជញ្ជាំង ដែលមានលម្អជាសសរផ្កាបអមដោយក្បាច់រុក្ខជាតិនៅតាមជ្រុង។ ផ្នែកខាងលើមានចម្លាក់គូឌុ និងខាងក្រោមជាក្បាច់អង្កែលុង។ ប្រាសាទមានរាងស្រដៀងនឹង ប្រាសាទគុកខាងជើង (ភ្នំហាន់ជ័យ កំពង់ចាម) តែអាយុកាល អាចគុកវិហារចាស់ជាងបន្តិច និងប្រាសាទមួយទៀត នៅត្បែងមានជ័យ ព្រះវិហារ គឺប្រាសាទត្រពាំងគុកឬត្រពាំងអំពិល។

ប្រាសាទគុក​វិហារ ឬ អាស្រមមហាឥសី ឬ N17

ឈ្មោះ: ប្រាសាទគុក​វិហារ ឬ អាស្រមមហាឥសី ឬ N17
ឧទ្ទិសថ្វាយ: ព្រះសិវៈ
ទីតាំង: តំបន់សំបូរព្រៃគុក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ