ភ្នំហាន់ជ័យ
ភ្នំហាន់ជ័យមានឈ្មោះជាផ្លូវការថាភ្នំជ័យគិរី ដែលមានទីតាំងស្ថិតនៅទិសខាងកើតនៃខេត្តកំពង់ចាម ប៉ែកខាងជើងទន្លេមេគង្គ។ ភ្នំនេះស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ ១៨ គ.ម តាមផ្លូវទឹក និង ២០ គ.ម ពីផ្លូវគោកពីទីរួមខេត្តកំពង់ចាម។ ភ្នំហាន់ជ័យមានកំពស់ ៦៣ ម៉ែត្រ ។ ភ្នំនេះមានកាំជណ្តើរស្អាតល្អចំនួន ២៩៥កាំ។ នៅលើភ្នំនេះមានព្រះវិហារ និង ប្រាសាទគុកខាងត្បូងដែលស្ថាបនាឡើងអំពីឥដ្ឋតាន់បូរាណដែលមានទំហំ ៧ម៉ែត្រ បួនជ្រុង កំពស់ ១២ម៉ែត្រ កសាងឡើងក្នុងសតវត្សទី៧ រាជ្ជកាលព្រះបាទឥសានវរ្ម័នទី១ បច្ចប្បន្នប្រាសាទនេះមានលក្ខណៈទ្រុឌទ្រោមទៅហើយ។