ប្រាសាទគោគពោធិ
ប្រាសាទគោកពោធិមានទីតាំងស្ថិតនៅក្នុងភូមិគោកពោធិ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ប្រាសាទនេះមានឈ្មោះដើមថា ស្វេតទ្វីប ជាភាសាបាលីឬសំស្រ្តឹត ដែលមានន័យថា ទ្វីបពណ៌ស បានចាប់ផ្តើមកស្ថាបនាឡើងនៅក្នុងដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)។ សាងបន្តដោយព្រះបាទជ័យវរ្ម័នទី៣(៨៥០-៨៧៧)។ សាងបញ្ជប់ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)តាមសិលាចាតឹកលេខ K-២៥៦[១]។ តាមសិលាចារឹកលេខ K.៨១៤ ប្រាសាទគោកពោធិមានឈ្មោះដើមថា ស្វេតទ្វីប ដែលមានន័យថាទ្វីបពណ៌ស។
ឯកសារយោង
កែប្រែ- ↑ សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១១។