ប្រាសាទចុងស្រុក

ប្រាសាទព្រៃដើមស្រុក​មានទីតាំងស្ថិតនៅភូមិបឹងជ័រឃុំ ព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានចំងាយប្រហែល ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ ប្រាសាទ​នេះ​មាន​បន្សល់​នូវ​ប្រាសាទ​មួយ​ទ្រុឌទ្រោម​បាក់បែក​ធ្វើ​អំពី​ឥដ្ឋ និង ថ្មភក់ កសាងឡើងនៅសតវត្សទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើដីទួលខ្ពស់មួយ ដែលដុះព័ទ្ធជុំវិញទៅដោយចំការត្នោត និង ដើមគគី។ នៅក្នុងប្រាសាទនេះគេឃើញមាននៅសល់រូបព្រះគោមួយអង្គធ្វើអំពីថ្មភក់ ជាប្រភេទពោធិសាត់មួយដ៏មានអំនាចខ្លាំងពូកែនាសម័យនោះដែរ។