ប្រាសាទជើងអង្គ

ប្រាសាទជើងអង្គ

ឈ្មោះ: ប្រាសាទជើងអង្គ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សទី១០
ឧទ្ទិសថ្វាយ: ព្រះសិវៈ
ស្ថាបត្យកម្ម: រចនាបថកោះកែរ
ទីតាំង: ខេត្តត្បូងឃ្មុំ

ប្រវត្តប្រាសាទ

កែប្រែ

ក្នុងរាជធានី “ស្រឡប់ដូនតីពិជ័យព្រៃនគរ” នៅខេត្តកំពង់ចាមកន្លងមក យើងបានកត់សម្គាល់នូវវត្តមាននៃប្រាង្គប្រាសាទនាសម័យបុរេង្គរមួយចំនួន។ ដោយសារតែវត្តមានរបស់បូជនីយដ្ឋានបែបព្រហ្មញ្ញសាសនាទាំងនោះ ទើប យើងបានទទួលស្គាល់ថា មុននឹងក្លាយទៅជាព្រះរាជាធានីរបស់ស្តេចកន នាដើមស.វទី១៦ តំបន់ខាងលើនេះធ្លាប់ ជាមជ្ឈមណ្ឌលវប្បធម៌យ៉ាងសំខាន់មួយក្នុងព្រះរាជាណាចក្រកម្ពុជារួចទៅហើយ។ មូលហេតុដែលនាំឲ្យមានការសន្និដ្ឋានដូច្នេះ គឺបណ្តាលមកពីបុព្វការីជនបានទុកនូវកេរ្តិ៍តំណែលវប្បធម៌ គ្រប់សម័យកាលនៅទីនោះ ដែលបង្ហាញបញ្ជាក់យើងអំពីចំណាស់នៃប្រវត្តិសាស្ត្រក្នុងភូមិភាគនេះ។ ហើយម្យ៉ាងវិញទៀត ស្ថានភាពនេះក៏បង្ហាញឲ្យដឹងផងដែរថា មិនមែនស្តេចកន ស្តេចជ្រែករាជ្យទេ ដែលបានស្ថាបនាប្រាង្គប្រាសាទទាំងនោះឡើង ។ ប្រាសាទឥដ្ឋទោលនេះ ដែលស្ថិតក្នុងភូមិជើងអង្គ នៅខាងជើងឈៀងខាងកើតនៃបន្ទាយព្រៃនគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមបច្ចុប្បន្ន ត្រូវបានសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៤ (៩២៤-៩៤១) ដើម្បីឧទ្ទិសដល់ព្រះសិវៈ ដូចខ្លឹមសារនៃផ្ទាំងសិលាចារឹកមួយផ្ទាំង (K.99/Ka 288) ជាភ័ស្តុតាងស្រាប់។ សូមជម្រាបថា តាមខ្លឹមសារនៃសិលាចារឹក ជាភាសាខ្មែរសំស្ក្រឹត នៅក្លោងទ្វារខាងជើងនៃប្រាសាទ។ ប្រាសាទជើងអង្គ ដែលបែរមុខទៅទិសខាងកើត ត្រូវបានស្ថាបនាឡើងនៅឆ្នាំ ៨៤៤សក ត្រូវនិងគ.ស ៩២៣។ សូមរំឭកថា បូជនីយដ្ឋាននេះ មានរាងបួនជ្រុងស្មើ និងទំហំប្រមាណជា ៤ម៉ែត្រ x ៤ម៉ែត្រ និងកំពស់ប្រមាណជា ៦ម៉ែត្រ ស្ថិតនៅលើទួលមួយខ្ពស់ពីដី។ បូជនីយដ្ឋានសម័យអង្គរនេះ ស្ថិតក្នុងរចនាប័ថ្មកោះកេរ ហើយបានបន្សល់នូវសសរពេជ្រ និងក្បាច់ផ្តែរមួយដែលរិចរិល គួរឲ្យអាណិតអាសូរណាស់។ តាមពិតទៅភិនភាគនៃប្រាសាទនេះ មិនមានលក្ខណៈខុសគ្នាប៉ុន្មានទៅនឹងប្រាង្គប្រាសាទដទៃៗឯទៀត ដែលត្រូវបានកសាងឡើងដោយវិចិត្រករក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៤នោះទេ។ វត្តមានរបស់ប្រាសាទនេះ ជាព័ត៌មានពិតដែលគេពុំអាចប្រកែកបាន ស្តីពីវិសាលភាពនៃភូមិសាស្ត្រ ដែលត្រូវបានគ្រប់គ្រងដោយព្រះរាជាអង្គខាងលើនេះ។ តើហេតុអ្វីបានជារចនាប័ថ្មកោះកេរត្រូវបានគេរកឃើញក្នុងតំបន់នេះ? ចម្លើយគឺ អំណាចរបស់ព្រះមហាក្សត្រអង្គនេះបានលាតសន្ធឹងពីខេត្តព្រះវិហារ រួមមានខេត្តមួយចំនួននៅលើខ្ពង់រាបនគររាជសីមា ដូចខេត្តបុរីរម្យ និងនគររាជសីមាជាអាថ៌ ហើយក៏សាយភាយមកដល់ភូមិភាគនេះយ៉ាងប្រាកដ[]

ឯកសារយោង

កែប្រែ
  1. (ម.ត្រាណេ)