ប្រាសាទតាមាន់តូច


ប្រាសាទតាមាន់តូចរបស់ប្រទេសកម្ពុជា

ឈ្មោះ: ប្រាសាទតាមាន់តូចរបស់ប្រទេសកម្ពុជា
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង:
  • ចុងសតវត្សទី១២
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ប្រវត្តិប្រាសាទ

កែប្រែ

ប្រាសាទតាមាន់តូច ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគរ។ បានសាងសង់ឡើងនៅ ចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ ជាមន្ទីរពេទ្យរឺ អរោគ្យសាលា មានបណ្ដោយ ៦០ម៉ែត្រ និង ទទឹង ៥០ម៉ែត្រ តួប្រាសាទធ្វើពី ថ្មភក់ មានតំកល់ ព្រះពោធិសត្វកៃសជ្យគុរុ(គ្រូពេទ្យថ្នាំទិព្វ) មានគោបុរៈ៤ទិស និងកំពែងព័ទ្ធជុំវិញធ្វើពី ថ្មបាយក្រៀម។ដែលមានទីតាំងនៅ ភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទតាមាន់តូច ស្ថិតនៅលើកំពូល ភ្នំដងរែក មាន ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និង ប្រាសាទព្រះវិហារ។បើតាមឯកសាររបស់ថៃបានបញ្ជាក់ថា នៅឆ្នាំ១៩៩០-១៩៩១ ព្រះម្ចាស់សិរិន្ទ្រថន និងប្រតិភូនៃ មន្ទីវប្បធម៌ និង វិចិត្រសិល្បៈថៃមក សម្ភោទ ប្រារព្ធពិធី បើកការរដ្ឋាន និងជួសជុលប្រាសាទ។ ហើយរូបបដិមា និង វត្ថុបុរាណជាច្រើនត្រូវបានថៃប្រមូលយកទៅតំកល់ទុកនៅសារមន្ទីរសុរិន្ទ និងសារមន្ទីរនគររាជ។

រូបភាព

កែប្រែ

ឯកសារយោង

កែប្រែ