ប្រាសាទតូច
ប្រាសាទតូចមានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទតូចស្ថិតនៅក្បែបារាយណ៍ខាងលិចនៃប្រាសាទព្រះវិហារ។ ប្រាសាទតូចត្រូវបានកសាងនៅក្នុងសម័យអង្គរ នៅសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ តាមការសិក្សាស្រាវជ្រាវប្រាសាទតូចជារោគសាលា ដែលជាទីកន្លែងសម្រាប់ព្យាបាលជំងឺនៅសម័យបុរាណ។ ប្រាសាទតូចជាប្រាសាទមួយដែលកំពុងមានការគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារបន្តប្រាសាទព្រះវិហារ។ យើងអាចធ្វើដំណើរពីទីរួមខេត្តព្រះវិហារបន្ទាប់មកធ្វើដំណើរតាមផ្លូវជាតិព្រះវិហារទៅអន្លុងវែងរហូតដល់វង្វង់មូលស្រអែមហើយបត់មកផ្លូវប្រាសាទព្រះវិហាររហូតដល់ចំណុចគមួយរហូតបន្តឡើងមកកាន់ប្រាសាទព្រះវិហារមកដល់បារាយណ៍ខាងលិចបត់ឆ្វេងបន្តិច និងប្រាសាទតូច។
ប្រាសាទតូច | |
---|---|
ឈ្មោះ: | ប្រាសាទតូច |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៧ |
កាលបរិច្ឆេទកសាង: | សតវត្សទី១២ |
ឧទ្ទិសថ្វាយ: | ពុទ្ធសាសនាមហាយាន |
ស្ថាបត្យកម្ម: | រចនាបថបាយ័ន |
ទីតាំង: | ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ |