ប្រាសាទត្រពាំងប្រិយ
រូបភាពតូច ប្រាសាទនេះស្ថិតនៅភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ វាមានចំងាយប្រមាណតែ២គមពីពើងតានាន់ និង៥គមពីគោកដូងតាមបណ្តយផ្លូវទៅពើងតានាន់ នៅត្រង់ចំនុចជប់រំដេងខាងឆ្វេងដៃ។ ជាប្រាសាទមួយត្រូវបានគេសាងអំពីឥដ្ឋមានតួប៉មមួយស្ថិតនៅលើទួលសិប្បៈនិម្មិត ព័ទ្ជដោយគូរទឹកជ្រៅតូចល្មម(៥០ម×១០០ម) បើតាមទំរង៉រចនាបថប្រាសាទនេះស្ថាបនានាចុងសតវត្សទី១០ នៃគស ជាបួជនីយេសរបស់ព្រាហ្មបុរោហិតនៃសាសនាហិណ្ឌូ។ ដោយសារកង្វះការថែទាំតាំងពីសតវត្សទី១៥ រហូតដល់ ពេលនេះជាក់ស្តែងស្រាប់ដោយសារសង្គ្រាមសុីវិលហូរហែរមកដល់ឆ្នាំ១៩៩៨ទើបចប់ សម័យនេះនៅប្រទេសជិតខាងបានឡើងកំដៅលក់វត្ថុបុរាណនោះទើបពួកជនខិលខូចនិងឈ្មួញជួញដូរវត្ថុបុរាណនាំគ្នាជីកគាស់កកាយរាវរកវត្ថុបុរាណទើបប្រាសាទនានានៅឯជនបទកង្វះការការពារជាក់ស្តែងប្រាសាទត្រពាំងប្រិយនេះតែម្តងវាត្រូវបានដួលដល់ដីហ្មត់អស់សល់តែបំនែកឥដ្ឋនិងថ្មបាយក្រឿមតែប៉ុណ្ណោះ។ពិតណាស់ ក្រោយពេលឃាតករឈ្មោះថា ជួប សំលាប់ ធ្លាប់បានបូសជាបុព្វជិតនៅវត្តពើងតានាន់នេះមក ទើបពើងធម្មជាតិតានាន់ល្បីល្បាញតាំងពីឆ្នាំមុន (២០១៦) ក្រោយមកក៏បានដោយរោយឈ្មួញទិញដីឈូសឆាយដាំដំឡូងមីនិងការដ្ឋានយកថ្មធម្មជាតិផងដែរហើយប្រាសាទនេះក៏ត្រូវបានយារយីដោយកត្តាមនុស្សផងដែរវាក៏ក្លាយជាច្បារដំណាំដុះដាលលើនឹងទៅ។