ប្រាសាទធម្មនន្ទ
(ត្រូវបានបញ្ជូនបន្តពី ប្រាសាទធម្មនន្ត)
ប្រាសាទនធម្មនន្ទ | |
---|---|
ឈ្មោះ: | ប្រាសាទនធម្មនន្ទ |
អ្នកកសាង: | ព្រះបាទសូរ្យវរ្ម័នទី២ |
កាលបរិច្ឆេទកសាង: | ចុងសតវត្សទី១១ |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថខ្មែរ |
ទីតាំង: | ក្រុងអង្គរ ខេត្តសៀមរាប |
ប្រវត្តិប្រាសាទ
កែប្រែប្រាសាទធម្មនន្ទមានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីរាជធានីអង្គរធំ តាមទ្វាជ័យចំងាយប្រហែល ៥០០ម៉ែត្រនៅខាងជើងផ្លូវ។ ប្រាសាទធម្មនន្ទស្ថិតនៅក្បែរប្រាសាទចៅសាយទេវតាប្រាសាទនេះស្ថាបនាឡើងនៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត និង មានគូទឹក និង កំពែងមានគោបុរៈពីរនៅខាងកើតនិងខាងលិច ព្រមទាំងមានបណ្ណាល័យមួយនៅទិសអាគ្នេយ៍។