ព្រះបាទសូរ្យវរ្ម័នទី២
ព្រះបាទសូរ្យវរ្ម័នទី២ | |||||
---|---|---|---|---|---|
រជ្ជកាល | ១១១៣-១១៥០ | ||||
រាជ្យមុន | ព្រះបាទធរណីន្ទ្រវរ្ម័នទី១ | ||||
រាជ្យបន្ត | ព្រះបាទធរណីន្ទ្រវរ្ម័នទី២ | ||||
| |||||
សាសនា | ព្រហ្មញ្ញសាសនា និងរាជធានីយសោធរបុរៈ |
ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-ឆ្នាំ១១៥០នៃគ.ស)កែប្រែ
ព្រះអង្គត្រូវជាចៅរបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី១។ ព្រះអង្គកសាងរាជធានីអង្គរទី៣ ត្រង់ប្រាសាទអង្គរវត្ត។ ព្រះអង្គបានបង្រួបបង្រួមអាណាចក្រអង្គរ និងកសាងប្រាសាទអង្គរវត្ត ប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្តក ប្រាសាទវត្តភូ ប្រាសាទព្រះវិហារ ប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរែ ប្រាសាទបឹងមាលា ប្រាសាទខ័នកំពង់ស្វាយ[១] វាយពង្រីកទឹកដីនិងអភិវឌ្ឍន៍ប្រទេសជាតិ[២]។ អ្នកស្រាវជ្រាវជាច្រើនរួមមាន អ្នកស្រីហ្គីប៊ើតដឺ កូរ៉ាល់រ៉េមុយសាត ដែលមានចំនាញខាងសិល្បៈខ្មែរបានរកឃើញថា ប្លង់ប្រាសាទបេងមាលា ជាប្លង់គំរូនៃប្រាសាទអង្គរវត្ត[៣] ដោយសំអាងថា ទីមួយប្រាសាទទាំងពីរមានរោងទង(ថែវ)បីជាន់ព័ន្ធជុំវិញជារាងកាកបាទនៅពីខាងមុខដូចគ្នា ទី២មានរោងទងមានដំបូលអំពីថ្មភក់រាងកោងទ្រដោយសសរជាច្រើន។ ទី៣ ធ្នឹមឈើបន្សកចូលចូលដំណាប់ថ្ម និងទី៤គឺជាការបង្កើតឱ្យមានអាគាររាងកាកបាទ ឬលានហាលនៅប្រាសាទបេងមាលា ឬប្រាសាទប៉ាលីល័យ និងប្រាសាទភ្នំរុង[៤]។ លើសពីនេះទាំងប្រាសាទភ្នំវ័ន ប្រាសាទភិម៉ាយ ផ្នែកខ្លះនៃប្រាសាទវត្តភូ និងកំពូលកណ្តាលនៃប្រាសាទបាគង[៥]។ ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ថាបនិក អ្នកចំបាំង និងវិស្ណុ ឬព្រះនរាយណ៍បរិស័ទដ៏ឆ្នើម។ ប្រាសាទដែលរាប់បញ្ចូលក្នុងរចនាបទអង្គរវត្តក្នុងដំណាក់កាលទី២ តាមរយៈការសិក្សាប្រៀបធៀបមានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះប៉ាលីល័យ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរែ ប្រាសាទវត្តអធ្វា ប្រាសាទបន្ទាយអំពិល និងប្រាសាទខ្លះនៅប្រាសាទព្រះខ័នកំពង់ស្វាយ[៦]។ ព្រះបាទសូរ្យវរ្ម័នទី២ មានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទធូលីជើងព្រះកម្រតេងអញស្រីសូរ្យវរ្ម័នទេវៈ[៧]។
ឯកសារយោងកែប្រែ
- ↑ ប្រាសាទទាំងមូលកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងនោះមានប្រាសាទមួយកសាងដោយព្រះបាទសូរ្យវរ្ម័នទី២
- ↑ សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី១៤៩
- ↑ Gilberte de Coral Rémusat, 1940, L'Arts Khmer, Les Grandes Étapes de son Évolution,pp.41-45
- ↑ Mecquenem, Jean de. 1936, Les Terrace cruciales au Cambodge.
- ↑ Lawrence Palmer Briggs, 1999. The Ancient Khmer Empire.
- ↑ Gilberte de Coral Rémusat, 1940, L'Arts Khmer, Les Grandes Étapes de son Évolution,pp.44-45
- ↑ https://tamabmmo.wordpress.com/2013/06/19/khmer-kings-list-5/?wref=tp